ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្អើរត្រី​ទុក​ចោល ​ក្លាយជា​អគ្គិភ័យ​ឆាបឆេះ​ផ្ទះ​អស់​៣​ខ្នង ​នៅ​សង្កាត់​បឹង​សាឡា​ង រ​ងរ​បួស​៣​នាក់

5 ម៉ោង មុន

រាជធានីភ្នំពេញ ៖ ផ្ទះ​ធ្វើ​ពី​ឈើ​លើ ​ថ្ម​ក្រោម ចំនួន​៣​ខ្នង ​ត្រូវ​បាន​អគ្គិ​ភ័យ​ឆាបឆេះ​រាលដាលជា​បន្តបន្ទាប់​រង​ការ​ខូចខាត​ទាំងស្រុង ​និង​ឆេះ​រោល​ជញ្ជាំង​២​ខ្នងទៀត ព្រមទាំងបង្ក​ឲ្យ​មនុស្សរង​របួស​ចំនួន​៣នាក់ បន្ទាប់​ពី​ម្ចាស់ផ្ទះ​មួយ​ខ្នង ​បាន​ឆ្អើរត្រី…

រាជធានីភ្នំពេញ ៖ ផ្ទះ​ធ្វើ​ពី​ឈើ​លើ ​ថ្ម​ក្រោម ចំនួន​៣​ខ្នង ​ត្រូវ​បាន​អគ្គិ​ភ័យ​ឆាបឆេះ​រាលដាលជា​បន្តបន្ទាប់​រង​ការ​ខូចខាត​ទាំងស្រុង ​និង​ឆេះ​រោល​ជញ្ជាំង​២​ខ្នងទៀត ព្រមទាំងបង្ក​ឲ្យ​មនុស្សរង​របួស​ចំនួន​៣នាក់ បន្ទាប់​ពី​ម្ចាស់ផ្ទះ​មួយ​ខ្នង ​បាន​ឆ្អើរត្រី ​ទុក​ចោល​ ។

ហេតុការណ៍​អគ្គិភ័យ​នេះ​ បាន​កើតឡើង​នៅ​វេលា​ម៉ោង១៤​និង​៥៥​នាទី​រសៀលថ្ងៃ​ទី​១៣ ខែកុម្ភៈ ឆ្នាំ​២០២៦ នៅ​ចំណុច ផ្ទះ​លេខ​២០ ផ្លូវ​៣២៤ ក្រុម​ទី​២០ ភូមិ​៧ សង្កាត់​បឹង​សាឡា​ង ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​ ។

តាម​សាក្សី​បានឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ គេ​ឃើញភ្លើង​បាន​ឆាប់ឆេះ​យ៉ាង​សន្ធោសន្ធៅ ចេញពីផ្ទះ​ឈើ​លើ​ថ្ម​ក្រោម​ខាងលើ​ យ៉ាង​សន្ធោសន្ធៅ​ និង​រាល​ដាល​យ៉ាង​ឆាប់រហ័ស បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ នាំ​គ្នា​ជួយ​ពន្លត់​ និង​ទាក់ទង​ហៅ​រថយន្ត​ពន្លត់អគ្គិភ័យ​ជា​ច្រើន​គ្រឿង​ ទៅ​អន្តរាគមន៍ ​។

តាម​ព័ត៌មាន​ឱ្យ​ដឹង​ទៀត​ថា នៅ​មុន​ពេល​កើតហេតុ ​ម្ចាស់​បាន​ឆ្អើរត្រី ​រួច​ទុក​ចោល​ ស្រាប់តែ​ក្រោយមក​ភ្លើង​ បាន​ឆាប់ឆេះ​តែ​ម្ដង​ ។

តាម​នគរបាល​ការិយាល័យ​បង្ការ​ពន្លត់អគ្គិភ័យ​ និង​សង្គ្រោះ ​នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ​បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​ហេតុការណ៍​នោះ​ រថយន្ត​ពន្លត់អគ្គិភ័យ​ចំនួន ២៤គ្រឿង​ បាន​ទៅ​អន្តរាគមន៍ ​បាញ់​ទឹកពន្លត់​នៅ​ក្នុង​នោះ​ រថយន្ត​របស់​ការិយា​ល័យ​ពន្លត់អគ្គិភ័យ ​ចំនួន ១៧​គ្រឿង ប្រើ​ប្រាស់​ទឹក​អស់​ចំនួន ១៤​ឡាន ស្មើនឹង៥៦​ម៉ែត្រគូប,​រថយន្ត​អគ្គិភ័យ​ក្រសួងមហាផ្ទៃ​ ចំនួន ០៣​គ្រឿង ប្រើប្រាស់​ទឹក​អស់​ចំនួន ០២​ឡាន ស្មើនឹង១២​ម៉ែត្រគូប, ​រថយន្ត​អគ្គិភ័យ​កងរាជអាវុធហត្ថ​ ចំនួន ០៣​គ្រឿង ពុំ​ទាន់​ប្រើប្រាស់​ទឹក និង​រថយន្ត​អគ្គិភ័យ​ ស្រា​បៀរ​កម្ពុជា ​ចំនួន ០១​គ្រឿង ប្រើប្រាស់​ទឹក​អស់​ចំនួន ០១​ឡាន ស្មើនឹង ០៦​ម៉ែត្រគូប ហើយ​ភ្លើង​បាន​រលត់​ទៅ​វិញ ​នៅ​ម៉ោង​៤​រសៀល នា​ថ្ងៃខែ ឆ្នាំ​ដដែល​ ។

តាម​នគរបាល​ បាន​ឲ្យ​ដឹង​ទៀត​ថា ​អគ្គិ​ភ័យ​នេះ ​បណ្ដាល​ឲ្យ​ផ្ទះ​ធ្វើ​ពី​ឈើ​លើ​ថ្ម​ក្រោម​ចំនួន ០៣​ខ្នង រួម​ទាំង​សម្ភារៈ ត្រូវ​ភ្លើង​ឆេះ​រង​ការ​ខូចខាត​ទាំងស្រុង ​និង​ឆេះ​រោល​ជញ្ជាំង​ផ្ទះថ្ម​ ចំនួន ០២​ខ្នង​ ព្រមទាំង​បង្ក​ឲ្យ​របួស​មនុស្សប្រុស ចំនួន ០៣​នាក់ បាន​រង​របួស​នៅ​ក្នុង​នោះ ​២​នាក់​ជា​ក្រុម​ជំនួយ​ស្ម័គ្រចិត្ត​ ។

ទាក់ទិន​មូលហេតុ​ដែល​កើត​មាន​អគ្គិភ័យ​នេះ ​គឺ​បណ្ដាល​មក​ពី​ដុត​ឡ​ស​ម្ងួ​ត​ត្រីឆ្អើរ​ បង្ក​ជា​អគ្គិភ័យ ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ