ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត ឃាត់ខ្លួន​មនុស្ស០៨​នាក់ ពាក់ព័ន្ធ​​ជក់ និងលក់បារី​អេ​ឡិច​ត្រូ​និ​ច

8 ម៉ោង មុន

ន​តប​ថា “​មាន​បង​ឆាត​មក​” សូម​សំណូមពរ​ដល់​បង​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ សូម​ជួយ​មាន​វិធានការ​ផង ដើម្បី​កុំ​ឲ្យ​ជំងឺមហារីក​មួយ​នេះ​ វា​រីក​រាលដាល​កាន់តែ​ធំ​ឡើង​ៗ ម្យ៉ាងវិញទៀត​ វា​ប៉ះពាល់​ដល់​សង្គម​ជាតិ​ទៀត​ផង​» ។ លោក​ឧត្តមសេនីយ៍ទោ…

ន​តប​ថា “​មាន​បង​ឆាត​មក​” សូម​សំណូមពរ​ដល់​បង​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ សូម​ជួយ​មាន​វិធានការ​ផង ដើម្បី​កុំ​ឲ្យ​ជំងឺមហារីក​មួយ​នេះ​ វា​រីក​រាលដាល​កាន់តែ​ធំ​ឡើង​ៗ ម្យ៉ាងវិញទៀត​ វា​ប៉ះពាល់​ដល់​សង្គម​ជាតិ​ទៀត​ផង​» ។

លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ បាន​បញ្ជានៅ​ថ្ងៃ​ទី​១៣ ខែកុម្ភៈ ឆ្នាំ​២០២៦ វេលា​ម៉ោង​០៨​និង​៣២​នាទី ទៅលោក​វរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការ​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត ចាត់​កម្លាំង​ជំនាញ និង​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ប៉ោយ​ប៉ែ​ត នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត ​ចុះ​ទៅ​ស្រាវជ្រាវ និង​ឃាត់ខ្លួន​បាន​មនុស្ស​ចំនួន ០៨​នាក់ (ស្រី០២​នាក់) គឺ​មាន​០៤​នាក់ នៅ​ក្នុង​ខ្លី​ប​វី​ដេ​អូ ដែល​បាន​បង្ហោះ​សកម្មភាព​ជក់បារី​អេ​ឡិច​ត្រូ​និ​ច​នៅ​លើ​បណ្តាញ​សង្គម​ហេ្វ​ស​ប៊ុ​ក នៅ​ចំណុច​ទីតាំង​ហាង​សាក់​យីហោ Para Ti ស្ថិត​ក្នុង​បា​លិ​លេ​យ្យ​១ សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ ។

អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត សូម​គោរព​ថ្លែងអំណរគុណ ដល់​សាធារណ​ជូន អ្នកលេង​បណ្តាញ សង្គម ពិសេស​អ្នក​សារព័ត៌មាន ដែល​តែងតែ​សហការ​ផ្តល់​ព័ត៌មាន​ល្អ​ៗ​ដល់​អង្គភាព​យើងខ្ញុំ ដើម្បី​មាន​មូលដ្ឋាន​ចុះ​ស្រាវជ្រាវ និង​ឈាន​ទៅ​ដល់​ការ​បង្ការ បង្ក្រាប ទប់ស្កាត់ បទល្មើស​គ្រប់​ប្រភេទ ឱ្យ​កាន់តែ​មាន​ប្រសិទ្ធិ​ភាព ។

បច្ចុប្បន្ន​មនុស្ស​ចំនួន ០៨​នាក់ ស្រី ០២​នាក់ ដែល​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន ត្រូវ​បាន​ចាត់ការ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ