ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថៃ​ចេញ​ដី​កា​ចា.ប់​ខ្លួន​មនុស្ស​១៧​នា​ក់​ពា​ក់​ព័ន្ធ​នឹ​ង​ការ​បាក់​អគារ​សវនកម្ម​

15 ម៉ោង មុន

ទី​ក្រុង​បាងកក៖ តុលាការ​ថៃ​ចេញ​ដីកា​ចាប់​ខ្លួន​មនុស្ស​១៧​នាក់​ដែល​ជា​អ្នក​ទទួល​ខុស​ត្រូវ​នៅ​ចំពោះ​មុខ​ច្បាប់​ករណី​បាក់​រលំ​អគារ​នៅ​ទី​ក្រុង​បាង​កកនៅ​ពេល​មាន​ហេតុ​ការណ៍​រញ្ជួយ​ដី​កាល​ពី​ចុង​ខែ​មីនា​បណ្ដាល​ឱ្យ​ស្លាប់​កម្ម​ករ​រាប់​សិប​នាក់​​ដែល​បម្រើ​ការ​នៅ​ក្នុង​អគារ​កំពុង​សាង​សង់​នោះ។​ ​អគ្គ​ស្នង​ការ​នគរ​បាល​ថៃ​ ឧត្ដម​សេនីយ៍​​ស៊ី​យ៉ាម​ ប៊ុន​សម បាន​ចេញ​សេចក្ដី​ប្រកាស​អំពី​ការ​ទទួល​បាន​ដីកា​ចាប់​ខ្លួន​ពី​តុ​លា​ការ​ដើម្បី​ជម្រាប​ជូន​អ្នក​សារ​ព័ត៌​មាន​។ ប៉ុន្តែ​លោក​សូម​មិន​ធ្វើ​អត្ថា​ធិប្បាយ​លម្អិត​អំពី​ភិន​ភាគ ឬ​អត្ត​សញ្ញាណ​របស់​ជន​ដែល​ត្រូវ​ចាប់​ខ្លួន​នោះ​ទេ​។ ​​​សារ​ព័ត៌​មាន​ក្នុង​ស្រុក​​​​ចុះ​ផ្សាយ​ថា​នៅ​ក្នុង​​ចំណោម​ជន​សង្ស័យ​ទាំង​នោះ​ក៏​មាន​បុគ្គ​លិក​​បម្រើ​ការ​នៅ​ក្រុម​ហ៊ុន​អភិ​វឌ្ឍ​អ៊ីតាលី​​-​ថៃ​ ហៅ​កាត់​ថា​អាយ​ធី​ឌី​ផង​ដែរ…

ទី​ក្រុង​បាងកក៖ តុលាការ​ថៃ​ចេញ​ដីកា​ចាប់​ខ្លួន​មនុស្ស​១៧​នាក់​ដែល​ជា​អ្នក​ទទួល​ខុស​ត្រូវ​នៅ​ចំពោះ​មុខ​ច្បាប់​ករណី​បាក់​រលំ​អគារ​នៅ​ទី​ក្រុង​បាង​កកនៅ​ពេល​មាន​ហេតុ​ការណ៍​រញ្ជួយ​ដី​កាល​ពី​ចុង​ខែ​មីនា​បណ្ដាល​ឱ្យ​ស្លាប់​កម្ម​ករ​រាប់​សិប​នាក់​​ដែល​បម្រើ​ការ​នៅ​ក្នុង​អគារ​កំពុង​សាង​សង់​នោះ។​ ​អគ្គ​ស្នង​ការ​នគរ​បាល​ថៃ​ ឧត្ដម​សេនីយ៍​​ស៊ី​យ៉ាម​ ប៊ុន​សម បាន​ចេញ​សេចក្ដី​ប្រកាស​អំពី​ការ​ទទួល​បាន​ដីកា​ចាប់​ខ្លួន​ពី​តុ​លា​ការ​ដើម្បី​ជម្រាប​ជូន​អ្នក​សារ​ព័ត៌​មាន​។

ប៉ុន្តែ​លោក​សូម​មិន​ធ្វើ​អត្ថា​ធិប្បាយ​លម្អិត​អំពី​ភិន​ភាគ ឬ​អត្ត​សញ្ញាណ​របស់​ជន​ដែល​ត្រូវ​ចាប់​ខ្លួន​នោះ​ទេ​។ ​​​សារ​ព័ត៌​មាន​ក្នុង​ស្រុក​​​​ចុះ​ផ្សាយ​ថា​នៅ​ក្នុង​​ចំណោម​ជន​សង្ស័យ​ទាំង​នោះ​ក៏​មាន​បុគ្គ​លិក​​បម្រើ​ការ​នៅ​ក្រុម​ហ៊ុន​អភិ​វឌ្ឍ​អ៊ីតាលី​​-​ថៃ​ ហៅ​កាត់​ថា​អាយ​ធី​ឌី​ផង​ដែរ (ITD)​។ នេះ​ជា​ក្រុម​ហ៊ុន​មួយ​នៅ​ក្នុង​ចំណោម​ក្រុម​ហ៊ុន​ដទៃ​ទៀត​ដែល​ទទួល​ម៉ៅ​ការ​សាង​សង់​អគារ​នោះ​។

សូម​រំលឹក​​ថា​អគារ​សវន​កម្ម​ថ្មី​របស់​រដ្ឋាភិបាល​ថៃ​ដែល​កំពុង​សាង​សង់​កម្ពស់​៣០​ជាន់​នោះ​នៅ​ពេល​កើត​មាន​គ្រោះ​រញ្ជួយ​ដី​កម្រិត​៧,៧​រ៉ិច​ទ័រ​ដែល​វាយ​ប្រហារ​ខ្លាំង​ទៅ​លើ​ទី​ក្រុង​ម៉ាន់​ដា​ឡេ (Mandalay) របស់​ប្រទេស​មីយ៉ាន់​ម៉ា​ស្រាប់​តែ​អគារ​នេះ​បាក់​រលំ​គ្រឹប​ដល់​ដី​តែ​ម្ដង​។ គេ​កត់​សម្គាល់​ថា​អគារ​នេះ​ត្រូវ​តែ​មាន​បញ្ហា​ព្រោះ​ករណី​បាក់​អគារ​រាប់​ពាន់​ខ្នង​នៅ​មីយ៉ាន់​ម៉ា​មិន​ចម្លែក​ទេ​។

ប៉ុន្តែ​ករណី​នៅ​ប្រទេស​​ថៃ​បាក់​តែ​អគារ​សវនកម្ម​នេះ​១​តែ​ប៉ុណ្ណោះ​។ ​ចំណែក​អគារ​ដទៃ​ទៀត​ហាក់​ដូច​ជា​គ្មាន​បញ្ហា​អ្វី​ធំ​ដុំ​ទេ យ៉ាង​ខ្លាំង​ត្រឹម​តែ​ប្រេះ​ស្រាំ​ជញ្ជាំង​ ឬ​ពិតាន​បន្តិច​បន្តួច​តែ​ប៉ុណ្ណោះ​។ នេះ​ហើយ​ដែល​ជា​បញ្ហា​សំខាន់​ដែល​អាជ្ញា​ធរ​នៅ​តែ​បន្ត​ស៊ើប​អង្កេត​យ៉ាង​ក្ដៅ​គគុក​ព្រោះ​​នេះ​​មិន​មែន​ជា​ករណី​រដ្ឋ​ប្បវេណីទេ ប៉ុន្តែ​ចូល​សំណុំ​រឿង​ព្រហ្ម​ទណ្ឌ​ហើយ​។ ​សំខាន់ទុក​លទ្ធ​​ភាព​ជូន​តុលាការ​ជា​អ្នក​សម្រេច​ទៅ​ចុះ​​​។​

ក្រុម​អ្នក​ស៊ើប​អង្កេត​រក​ឃើញ​ថា​នៅ​ទូទាំង​ទី​ក្រុង​បាងកក​មាន​តែ​អគារ​សវនកម្ម​កំពុង​សាង​សង់​នេះ​តែ​ប៉ុណ្ណោះ​ដែល​បាក់​រលំ​។ ជា​ពិសេស ការ​បាក់​រលំ​នេះ​ហាក់​ដូច​ជា​ឆាប់​រហ័ស​ពេកដល់​ថ្នាក់​​មនុស្ស​​នៅ​ក្នុង​អគារ​ជម្លៀស​ខ្លួន​មិន​ទាន់​។ ហេតុ​នេះ គេ​ដាក់​ការ​សង្ស័យ​ថា​ក្រុម​ហ៊ុន​ម៉ៅ​ការ​អាច​នឹង​កេង​បន្លំ​ដើម្បី​យក​ចំណេញ​ឱ្យ​បាន​ច្រើន​ ហើយ​​ប្រើ​ប្រាស់​សម្ភារៈ​ដូច​ជា​ដែក​ និង​ស៊ីម៉ង់​ជា​ដើម​មិន​តាម​កម្រិត​ស្តង់​ដារ​។

រហូត​មក​ដល់​ពេល​នេះ អាជ្ញា​ធរ​ថៃ​​​ប្រមូល​បាន​សាក​សព​ជន​រង​គ្រោះ​៨៩​នាក់​ទាំង​មុន​ទាំង​ក្រោយ​ដែល​បាន​កប់​នៅ​ក្នុង​គំនរ​បាក់​បែក​នៃ​អគារ​។ មនុស្ស​៧​នាក់​ទៀត​នៅ​បាត់​ខ្លួន​នៅ​ឡើយ​។ អាជ្ញា​ធរ​បាន​ពិនិត្យ​មើល​ដែក​ដែល​យក​ទៅ​សាង​សង់​នោះ​ឃើញ​ថា​ក្រោម​កម្រិត​ស្តង់​ដារ។ ខាង​លើ​នេះជា​ការ​ដក​ស្រង់​ប្រភពពី​គេហ​ទំព័រ​វៀតណាម​អ៊ិច​ប្រែស និង​ប្រភព​ដទៃ​ទៀត​​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ