ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឯកឧត្តម យឹ​ម លាត ស្នើ​ដល់​មន្ត្រីរាជការ​នៅ​ខេត្តក្រចេះជួយ​ក្រើនរំលឹក​ដល់​ប្រជាជន​ចំពោះ​កម្ចី​ប្រាក់​ខុសច្បាប់

6 ម៉ោង មុន

មន្ត្រីជាន់ខ្ពស់​ធនាគារជាតិ​នៃ​កម្ពុជា អំពាវនាវ​ដល់​មន្ត្រីរាជការ កងកំលាំងប្រដាប់អាវុធ និង​អាជ្ញា​ធរ​គ្រប់​លំដាប់ថ្នាក់​នៅ​ទូ​ទាំង​ខេត្ត ក្រចេះ ចូលរួម​ផ្សព្វផ្សាយ និង​ក្រើនរំលឹក​ដល់​សាធា​រណជន កុំឱ្យ​ចាញ់បោក​ល្បិច​កល​ជន​ទុច្ចរិត ចំពោះ​កម្ចី​ប្រាក់​ក្រៅ​ប្រព័ន្ធ (​កម្ចី​ខុស…

មន្ត្រីជាន់ខ្ពស់​ធនាគារជាតិ​នៃ​កម្ពុជា អំពាវនាវ​ដល់​មន្ត្រីរាជការ កងកំលាំងប្រដាប់អាវុធ និង​អាជ្ញា​ធរ​គ្រប់​លំដាប់ថ្នាក់​នៅ​ទូ​ទាំង​ខេត្ត ក្រចេះ ចូលរួម​ផ្សព្វផ្សាយ និង​ក្រើនរំលឹក​ដល់​សាធា​រណជន កុំឱ្យ​ចាញ់បោក​ល្បិច​កល​ជន​ទុច្ចរិត ចំពោះ​កម្ចី​ប្រាក់​ក្រៅ​ប្រព័ន្ធ (​កម្ចី​ខុស ច្បាប់​) ដែល​នាំ​ឱ្យ​ជំពាក់​បំណុល​វ័​ណ្ឌ.​ក​។

ឯកឧត្តម យឹ​ម លាត ទេសាភិបាល​រង​ធនាគារជាតិ​នៃ​កម្ពុជា លើក​ឡើង​ក្នុង​សិក្ខាសាលា​ស្ដី​ពី ចំណេះ​ដឹង​ផ្នែក​ហិរញ្ញវត្ថុ និង កិច្ច​ការពារ​អតិថិជន ខេត្តក្រចេះ ថ្ងៃ​ទី​១៦ ខែឧសភា ឆ្នាំ​២០២៥ ម្សិលមិញ​នេះ​ថា បច្ចុប្បន្ន​កម្ចី​ក្រៅ​ប្រព័ន្ធ បាន​កំពុង​រាតត្បាត​នៅ កម្ពុជា ដែល​នាំ​ឱ្យ​ប្រជាពលរដ្ឋ​រង​ការ​ជំពាក់​បំណុល​ខ័​ណ្ឌ​ក​ដោះខ្លួន​មិន​រួច នាំ​ឱ្យ​កើត​ទៅ​ជា​វិបត្តិ​ផ្លូវចិត្ត​ផ្សេង​ៗ, លើស​ពី​នេះ​ទៀត ប្រជាពលរដ្ឋ​អាច​ប្រឈម​មុខ​នឹង​ការ​គំរាមកំហែង គៀបសង្កត់ គ្រោះថ្នាក់ និង​តាម​រូបភាព​ផ្សេង​ៗ​ទៀត ដើម្បី​បង្ខំ​ឲ្យ​សង​ប្រាក់​ដើម ការ​ប្រាក់ ប្រាក់​ពិន័យ​ខុស​គោលការណ៍ និង​ការ​អូស​យក​ទ្រព្យសម្បត្តិ​ផ្សេង​ៗ ដោយ​ពុំ​ឆ្លងកាត់​ការ​សម្រេច​ពី​តុលាការ​ជាដើម​។

ឯកឧត្តម បន្ត​ថា ជុំវិញ​បញ្ហា​នេះ តាម​ការ​ស្ទាបស្ទង់​មតិ​ទៅ​លើ​ប្រជាជន​ចំនួន ៥៥ នាក់ ក្នុង​ចំណោម​ប្រជាជន​ចំនួន ១២៣ នាក់ នៅ​ក្នុង​សិក្ខាសាលា​ផ្សព្វផ្សាយ និង​ប្រមូល​ធាតុ​ចូល​ស្ដី​ពី​ការ​ប្រើប្រាស់​ផលិតផល និង​សេវា​ហិរញ្ញវត្ថុ ដែល​រៀបចំ​ក្នុង​ពេល​ថ្មី​ៗ​នេះ ជា​លទ្ធផល​, តាម​រយៈ​ការ​ស្ទាបស្ទង់​មតិ​ផ្ទាល់​ពី​បងប្អូន​ប្រជាពលរដ្ឋ បាន​បង្ហាញ​ថា ក្នុង​ចំណោម​ប្រជាជន ៥៥ នាក់ មាន​កម្ចី​ក្រៅផ្លូវការ សរុប ១២ នាក់ ស្មើ​ជិត ២២ ភាគរយ​, ឥណទាន​ផ្លូវការ ២៧ នាក់ ស្មើ​ជាង ៤៩ ភាគរយ​, កម្ចី​ទាំង​ពីរ​ប្រភេទ ១២ នាក់ ស្មើ​ជិត ២២ ភាគរយ និង​មិន​មានការ​ប្រើប្រាស់​កម្ចី ៤ នាក់ ស្មើ​ជាង ៧ ភាគរយ​។

ការណ៍​នេះ​សបញ្ជាក់​ថា កម្ចី​ក្រៅផ្លូវការ កំពុង​តែ​រាតត្បាត​មក​លើ​ប្រជាពលរដ្ឋ​តាម​តំបន់​មូលដ្ឋាន​, ដូច្នេះ​ការ​បញ្ជ្រាប​ចំណេះ ដឹង​ផ្នែក​ហិរញ្ញវត្ថុ និង​កិច្ច​ការពារ​អតិថិជន គឺជា​កាតព្វកិច្ច​អាទិភាព និង​ចាំបាច់ ដែល​ធនាគារជាតិ​នៃ​កម្ពុជា​បាន​និង​កំពុង​អនុវត្ត និង​សហការ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ និង​ដៃគូ​អភិវឌ្ឍ​នានា ដើម្បី​បញ្ជ្រាប​ការ​យល់​ដឹង​នេះ​ដល់​ប្រជាជន​តាម​មូលដ្ឋាន និង​គ្រប់​វិស័យ ពាក់ព័ន្ធ ដែល​ជា​កាតាលីករ​ជួយ​ជំរុញ និង​លើកកម្ពស់​បិ​រយាប​ន្ន​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​។

​បញ្ហា​នេះ​, ឯកឧត្តម ទេសាភិបាល​រង បាន លើកទឹកចិត្ត និង​អំពាវនាវ​ដល់​សិក្ខាកាម​ទាំងអស់​ដែល​ចូលរួម បន្ត​ជួយ​ផ្សព្វផ្សាយ និង​ក្រើនរំលឹក​ដល់​សាធារណជន កុំឱ្យ​ចាញ់ បោក​ល្បិច​កល​ជន​ទុច្ច​រិត បែងចែក​ឱ្យ​ដាច់ រវាង​កម្ចី​ជាមួយ​ស្ថាប័ន​ស្របច្បាប់ និង​កម្ចី​ពី​ស្ថាប័ន​ក្រៅច្បាប់​៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ