ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋអឺរ៉ុបជាង៥៥%ចង់បានជំហរថ្លឹងថ្លែងរវាងអាមេរិក និងចិន ខណៈជិត៥០% ចាត់ទុកលោកត្រាំ ជាសត្រូវរបស់អឺរ៉ុប

23 វិនាទី មុន

អឺរ៉ុប​-​អា​មេ​រិ​ក​៖ ការ​ស្ទាបស្ទង់​មតិ​មួយ​ធ្វើ​ឡើង​ដោយ​CLUSTER 17 លើ​ពលរដ្ឋ​អឺរ៉ុប​បង្ហាញ​ថា មនុស្ស​ជាង​៥៥%​ក្នុង​ចំណោម​មនុស្ស​ដែល​សាកសួរ​យល់​ថា អឺ​រ៉ុ​ប​ត្រូវ​មាន​ជំហរ​​ថ្លឹងថ្លែង​មួយ រវាង​គូប្រជែង​ធំ​២​ខាង​ភូមិសាស្ត្រ​នយោបាយ​ពិភពលោក គឺ​សហរដ្ឋអាមេរិក ​និង​ចិន​ ។ …

អឺរ៉ុប​-​អា​មេ​រិ​ក​៖ ការ​ស្ទាបស្ទង់​មតិ​មួយ​ធ្វើ​ឡើង​ដោយ​CLUSTER 17 លើ​ពលរដ្ឋ​អឺរ៉ុប​បង្ហាញ​ថា មនុស្ស​ជាង​៥៥%​ក្នុង​ចំណោម​មនុស្ស​ដែល​សាកសួរ​យល់​ថា អឺ​រ៉ុ​ប​ត្រូវ​មាន​ជំហរ​​ថ្លឹងថ្លែង​មួយ រវាង​គូប្រជែង​ធំ​២​ខាង​ភូមិសាស្ត្រ​នយោបាយ​ពិភពលោក គឺ​សហរដ្ឋអាមេរិក ​និង​ចិន​ ។  ជិត​១​ភាគ​២​នៃ​មនុស្ស​ដែល​បាន​សាកសួរ​នៅ​អឺរ៉ុប ៤៨%​ចាត់​ទុក​ប្រធា​នាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ​ជាស​ត្រូវ​របស់​អឺរ៉ុប​។

អឹ​រ៉ុ​ប​ដែល​ជា​ប្រពៃណី​ចាត់​ទុក​សហរដ្ឋអាមេរិក​ជា​សម្ព័ន្ធមិត្ត​នោះ ពេល​នេះ ​ហាក់ដូចជា​ដូរ​ការ​គិត ​។ នេះ​ជា​ការ​ពន្យល់​របស់​លោក​JEAN YVES DORMAGEN  សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ​និង​ជា​ប្រធាន​របស់​CLUSTER 17​ ។

លោក​បន្ត​ថា ​វា​ហាក់​មានការ​បាត់បង់​ទំនុកចិត្ត​ដែល​ថា អា​មេ​រិ​ក​នឹង​នៅ​តែ​ជា​សម្ព័ន្ធមិត្ត​ធម្មជាតិ​ ។ គេ​បាន​សួរនាំ​បណ្ដា​មនុស្ស​ឲ្យ​ធ្វើការ​ជ្រើសរើស​រវាង​អា​មេ​រិ​ក​និង​ចិន ដែល​មនុស្ស​ភាគច្រើន​មិន​ធ្វើការ​ជ្រើសរើស​ឡើយ​។ មាន​ន័យ​ថា ​ពេល​នេះ​លែង​មាន​អ្វី​ច្បាស់​ទៀត​ហើយ​ក្នុង​ចិត្ត​របស់​ពលរដ្ឋ​អឺរ៉ុប ក្នុង​ការ​ចាត់​ទុក​អា​មេ​រិ​ក​ជាស​ម្ព័​ន្ធ​មិត្ត​ ។ លែង​មាន​សម្ព័ន្ធមិត្ត​ធម្មជាតិ​ទៀត​ហើយ​ ។

លោក​JEAN YVES DORMAGEN​ក៏​បង្ហាញ​ផង​ដែរ​ថា អឺរ៉ុប​អាច​ពឹង​លើ​ខ្លួនឯង តែ​វា​ក៏​មិន​មាន​ភាព​ប្រាកដប្រជា​ដែរ ក្នុង​ពេល​ជួប​ស្ថានភាព​ផុយ​ស្រួយ​។

ការ​ស្ទាបស្ទង់​មតិ​នេះ​ក៏​ធ្វើ​លើ​ការ​យល់​ឃើញ​របស់​ពលរដ្ឋ​អឺរ៉ុប លើ​លទ្ធភាព​ដែល​អឺរ៉ុប​អាច​មាន​សង្គ្រាម​ជាមួយ​រុ​ស្ស៊ីដែរ​។ ពលរដ្ឋ​អឺរ៉ុប​ភាគច្រើន​ដល់​៥១% លើក​ឡើង​ពី​គ្រោះថ្នាក់​ខ្ពស់​បំផុត ដែល​រុ​ស្ស៊ី​អាច​ធ្វើសង្គ្រាម​ជាមួយ​អឹ​រ៉ុប ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ