ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរសពាក់​អាវមាន​ឡូ​ហ្គោ​ប៉ូលិស ពុំមែន​ជា​មន្ត្រី​នគរបាល​ទេ ករណី​គ្រោះថ្នាក់​ចរាចរណ៍​ សមត្ថកិច្ច​កំពុងអនុវត្ត​តាមច្បាប់

11 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ បុរស ដែល​ពាក់​អាវយឺត​ពណ៌​ខ្មៅ មាន​ឡូ​ហ្គោ​ប៉ូលិស​(​ដូច​ក្នុង​រូបភាព​) មាន​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ខណ្ឌ​បឹង​កេងកង គឺ​បុរស​នោះ មិនមែន​ជា​មន្ត្រី​នគរបាល​នោះ​ទេ ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ សមត្ថកិច្ច​ជំនាញ​កំពុង​អនុវត្ត​តាម​នីតិវិធី…

រាជធានី​ភ្នំពេញ ៖ បុរស ដែល​ពាក់​អាវយឺត​ពណ៌​ខ្មៅ មាន​ឡូ​ហ្គោ​ប៉ូលិស​(​ដូច​ក្នុង​រូបភាព​) មាន​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ខណ្ឌ​បឹង​កេងកង គឺ​បុរស​នោះ មិនមែន​ជា​មន្ត្រី​នគរបាល​នោះ​ទេ ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ សមត្ថកិច្ច​ជំនាញ​កំពុង​អនុវត្ត​តាម​នីតិវិធី នេះ​បើ​យោង​តាម​ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ។

ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស បាន​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​២៣:៥០​នាទី​ថ្ងៃ​ទី​២ ខែធ្នូ ឆ្នាំ​២០២៥ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ កើតឡើង​នៅ​ចំណុច​ផ្លូវ​ប្រសព្វ​៣៣៨ លើ​ផ្លូវ​លេខ​១៩៩ សង្កាត់​ទួល​ស្វាយព្រៃ​ទី​២ ខណ្ឌ​បឹង​កេងកង រវាង​ម៉ូតូ​ម៉ាក HONDA DREAM ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ ប៉ៃលិន 1C-6571 បើកបរ​ដោយ​ឈ្មោះ គង់ វ​ណ្ណី ភេទ​ប្រុស មុខរបរ​បុគ្គលិក​ពេទ្យ និង​ម៉ូតូ​ម៉ាក HONDA PCX ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ ភ្នំពេញ 1LS-0344 បើកបរ​ដោយ​ឈ្មោះ លឹ​ម សំណាង ភេទ ប្រុស មុខរបរ​លក់ដូរ​។ ហេតុការណ៍​នេះ បណ្តាល​ឱ្យ​អ្នកបើកបរ​ទាំង​សងខាង​រង​របួស និង​ខូចខាត​ម៉ូតូ​ធ្ងន់ ទាំង​០២​គ្រឿង ។

ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស បាន​ឲ្យ​ដឹង​បន្ត​ថា បន្ទាប់​ពី​កើតហេតុ សមត្ថកិច្ច​ជំនាញ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​បឹង​កេងកង បាន​ចុះ​ដល់​កន្លែង​កើតហេតុ វាស់វែង​តាម​ជំនាញ ដោយ​បាន​នាំ​យក​ម៉ូតូ និង​អ្នកបើកបរ មក​កាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌ​បឹង​កេង ដើម្បី​សួរនាំ​។ សមត្ថកិច្ច​បាន​ត្រួតពិនិត្យ​ជាតិ​អាល់កុល ជា​លទ្ធផល អ្នក​បើក​ម៉ូតូ HONDA DREAM ពាក់​អាវយឺត ពណ៌​ខ្មៅ មាន​ឡូ​ហ្គោ​ប៉ូលិស មាន​ជាតិ​អាល់កុល 0,35ml/L ។

ពាក់ព័ន្ធ​អ្នកបើកបរ​ម៉ូតូ​ម៉ាក HONDA DREAM ប្រើប្រាស់​អាវ​មាន​ឡូ​ហ្គោ​ប៉ូលិស គាត់​បាន​សារភាព​ប្រាប់​សមត្ថកិច្ច​ថា គាត់​មិនមែន​ជា​នគរបាល​ទេ អាវ​ដែល​គាត់​ពាក់​មាន​ឡូ​ហ្គោ​ប៉ូលិស គឺ​គាត់​ទិញ​ពី​ផ្សារ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ