ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មេង​ទំនើងបង្ហោះ​ម៉ូតូ​ ថត​បង្ហោះ​ហ្វេ​ស​ប៊ុក​ នគរបាល​​ស្រុក​កំពង់​រោ​ទ៌ ឃាត់​អប់រំ ដកម៉ូតូរក្សា​ទុក០៣​ខែ

12 ម៉ោង មុន

ខេត្តស្វាយរៀង​ ៖ ដោយ​អនុវត្ត​តាម​បទបញ្ជា​ដ៏​ម៉ឺងម៉ាត់របស់​លោក​ឧត្ដមសេនីយ៍ទោ ពេជ្រ វី​រៈ ស្នងការ​នគរបាល​បាល​ខេត្ត ​ព្រឹក​ថ្ងៃ​ទី​០៣ ​ខែធ្នូ ឆ្នាំ​២០២៥ កម្លាំង​នគរបាល​…

ខេត្តស្វាយរៀង​ ៖ ដោយ​អនុវត្ត​តាម​បទបញ្ជា​ដ៏​ម៉ឺងម៉ាត់របស់​លោក​ឧត្ដមសេនីយ៍ទោ ពេជ្រ វី​រៈ ស្នងការ​នគរបាល​បាល​ខេត្ត ​ព្រឹក​ថ្ងៃ​ទី​០៣ ​ខែធ្នូ ឆ្នាំ​២០២៥ កម្លាំង​នគរបាល​ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់​រោ​ទិ៍ សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល ស្វាយ​តា​យាន បង្ក្រាប និង​ឃាត់ខ្លួន​ក្មេង​ទំនើង​ចំនួន​០២​នាក់ ដែល​បាន​បើ​ក​បង្ហោះ​ម៉ូតូ និង​យក​វី​ដេ​អូ​បង្ហោះ​លើ​បណ្ដាញ​សង្គម ហ្វេសប៊ុក ព្រមទាំង​បាន​ដកហូត​ម៉ូតូ ​ធ្វើ​សកម្មភាព​០១​គ្រឿង ​យកមករក្សាទុក ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច ក្មេង​ទំនើង​ទាំង ០២​នាក់ បាន​ឆ្លើ​យ​សារភាព​ថា ពួក​ខ្លួន​ពិតជា​បាន បើ​ក​ម៉ូតូ​បង្ហោះ ពិតប្រាកដ​មែន​។

បច្ចុប្បន្ន សមត្ថកិច្ច​ធ្វើ​កិច្ចសន្យា​អប់រំ មិន​អោយ​ប្រព្រឹត្ត​បន្ត​ទៀត និង​បាន​អញ្ជើញ​អាណាព្យាបាល យក​ទៅ​អប់រំ​បន្ត រីឯ​ម៉ូតូ​ធ្វើ​សកម្មភាព បាន​ដកហូត រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក រយៈពេល០៣​ខែ ​ទើប​ប្រគល់​ជូន​វិញ ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ