ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច ម៉ែ​ន សំ​អន អញ្ជើញ​គោរព​វិញ្ញាណក្ខន្ធ​លោក​ព្រិ​ន្ទ​បាល​ឯក រ័​ត្ន វណ្ណៈ ​ពលី​ក្នុង​ពេល​បំពេញ​បេសកកម្ម​ការពារ​ទឹកដី

54 វិនាទី មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង​ ៖ ​សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែ​ន សំ​អន ឧត្តម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ និង​ជា​អ្នកតំណាង​រាស្ត្រ​មណ្ឌល​ស្វាយ​រៀង ​កាលពី​រសៀល​ថ្ងៃ​ទី​៤ ​ខែធ្នូ ឆ្នាំ​២០២៥…

ខេត្តស្វាយរៀង​ ៖ ​សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែ​ន សំ​អន ឧត្តម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ និង​ជា​អ្នកតំណាង​រាស្ត្រ​មណ្ឌល​ស្វាយ​រៀង ​កាលពី​រសៀល​ថ្ងៃ​ទី​៤ ​ខែធ្នូ ឆ្នាំ​២០២៥ ម្សិលមិញ​នេះ ​បាន​អញ្ជើញ​គោរព​វិញ្ញាណក្ខន្ធលោក​ព្រិ​ន្ទ​បាល​ឯក​រ័​ត្ន វណ្ណៈ ស្ថិត​ក្នុងភូមិ​តា​ម៉ ឃុំ​តា​សួ​ស​ស្រុក​ស្វាយ​ជ្រំ ខេត្តស្វាយរៀង ។

គួរ​រំលឹក​ផង​ថា លោក​ព្រិ​ន្ទ​បាល​ឯក រ័​ត្ន វណ្ណៈ នាយក្រុម​២ អនុ​សេនា​ធំ​លេខ​២ កាំភ្លើង​ដេ​កា​ហ្សិត ៨២ វរ​សេនា​តូច​អន្តរាគមន៍​លេខ​២៦១ កងពលតូច​អន្តរាគមន៍​លេខ​៦ ពលី​ជីវិត​កាលពី​​ថ្ងៃ​ទី​៣ ខែធ្នូ ឆ្នាំ ២០២៥ វេលា​ម៉ោង ០៩:៣០​នាទី​ព្រឹក ក្នុង​ជន្មាយុ ៤៤​ឆ្នាំ ដោយ​ពុល​ផ្សែង​ពុល​ទាហាន​សៀម​ឈ្លាន​ពាន​កន្លង​ទៅ​នៅ​តំបន់​ប្រសាទ​តា​មាន់​ធំ​។

នៅ​ក្នុង​សមាន​ទុក្ខ​ដ៏​ក្រៀមក្រំ​នេះ សម្តេច​កិត្តិ​សង្គហ​បណ្ឌិត​ក៏​បាន​ចូលរួម​រំលែក​ទុក្ខ​ជាមួយលោកស្រី រស់ សុ​ផា​ន់​នី ព្រមទាំង​ក្រុម​គ្រួសារ និង​បាន​បួងសួង ដល់​តេជៈ​បារមី​នៃ​ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ តាម​ជួយ​ថែរក្សា​ដួង​វិញ្ញាណក្ខន្ធ​របស់ លោក​ព្រិ​ន្ទ​បាល​ឯក រ័​ត្ន វណ្ណៈ បាន​ទៅ​សោយសុខ​ក្នុង​ឋាន​សុគតិភព​កុំបី​ឃ្លៀងឃ្លាត​ឡើយ​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ