ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទំនិញជាប់ពន្ធនៅបន្តលួចនាំចូលតាមរទេះបង្កប់តាមរថយន្ត ខណៈមន្ត្រីគយនៅតែបន្តការរឹតបណ្តឹងទប់ស្កាត់

1 អាទិត្យ មុន
  • បន្ទាយមានជ័យ

បន្ទាយ​មាន​ជ័យ ៖ មន្ត្រី​គយ និង​រដ្ឋាករ​នៅ​តែ​បន្ត​ការ​រឹត​បណ្តឹង​ការ​ទប់ស្កាត់​ទំនិញ​ជាប់ពន្ធ​ដែល​លួចលាក់​នាំ​ចូល​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត រហូត​ថ្ងៃ​ទី​០៦ ខែកញ្ញា ឆ្នាំ​២០២៤ ក្រុង​ប៉ោយ​ប៉ែ​ត​។ មន្ត្រី​គយ និង​រដ្ឋាករ​ប្រចាំ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត…

បន្ទាយ​មាន​ជ័យ ៖ មន្ត្រី​គយ និង​រដ្ឋាករ​នៅ​តែ​បន្ត​ការ​រឹត​បណ្តឹង​ការ​ទប់ស្កាត់​ទំនិញ​ជាប់ពន្ធ​ដែល​លួចលាក់​នាំ​ចូល​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត រហូត​ថ្ងៃ​ទី​០៦ ខែកញ្ញា ឆ្នាំ​២០២៤ ក្រុង​ប៉ោយ​ប៉ែ​ត​។

មន្ត្រី​គយ និង​រដ្ឋាករ​ប្រចាំ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត បាន​ប្រាប់​ថា ៖ ទំនិញ​ជាប់ពន្ធ​នៅ​តែ​បន្ត​លួចលាក់​នាំ​ចូល​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត តាម​រទេះ​បង្កប់​តាម​រថយន្ត និង​រទេះអូស ដែល​ធ្វើ​អោយ​បាត់បង់​ចំណូល​រដ្ឋ និង​ជា​ការ​ណែនាំ​ពី​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា មន្ត្រី​គយ និង​រដ្ឋាករ​ប្រចាំ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត បាន​ពង្រឹង​ទប់ស្កាត់​នៅ​តែ​បន្ត​ចាប់​បាន ដែល​ជា​ទំនិញ​ជាប់ពន្ធ ដែល​ឈ្មួញ​លួចលាក់​នាំ​ចូល​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ។

មន្ត្រី​គយ​និង​រដ្ឋាករ​បាន​បញ្ជាក់​ថា​៖​រាល់​ទំនិញ​ដែល​ឈ្មួញ​លួចលាក់​នាំ​ចូល​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ដែល​ត្រូវ​បាន​មន្ត្រី​ជំនាញ​ចាប់​បាន​ត្រូវ​បញ្ជូន​ទៅ​ស្នាក់​ការ​គយ​និង​រដ្ឋាករ​ប៉ោយ​ប៉ែ​ត ហើយ​រៀបចំ​ឯកសារ​ប្រគល់​ជូន​ទៅ​សាខា​គយ​និង​រដ្ឋាករ​ខេត្តបន្ទាយមានជ័យ​ដើម្បី​អនុវត្តន៍​តាម​ច្បាប់​។

មន្ត្រី​គយ និង​រដ្ឋាករ​បាន​បញ្ជាក់​ថា ៖ ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត មិន​តម្រូវ​អោយ​នាំ​ចូល​ទំនិញ​ជាប់ពន្ធ​នោះ​ទេ ព្រោះ​គ្មាន​កន្លែង​បង់ពន្ធ គឺ​មាន​តែ​ច្រក​ទ្វារ​អន្តរជាតិ​ស្ទឹង​បទ ដែល​មាន​មន្ត្រី​ជំនាញ​សម្រាប​បង់ពន្ធ​ទំនិញ​ចេញ​.​ចូល និង​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​សម្រាប់​ភ្ញៀវ​ជាតិ អន្តរជាតិ​ចេញ​.​ចូល ហើយ​មន្ត្រី​គយ និង​រដ្ឋាករ​ត្រូវ​ពង្រឹង និង​ទប់ស្កាត់​រាល​ទំនិញ​ជាប់ពន្ធ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ