ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់​ជនសង្ស័យ​០២​នាក់ រួមទាំង​ដកហូត​​​ម៉ា​ទឹកកក​ជាង​១០​កញ្ចប់

1 ខែ មុន
  • កំពង់ស្ពឺ

​ខេត្តកំពង់ស្ពឺ​ ៖ នគរបាល​ស្រុក​ភ្នំស្រួច​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន​០២​នាក់ ដកហូត​បាន​វត្ថុ​តាង​ម៉ា​ទឹកកក​ចំនួន​១៣​កញ្ចប់ ខណៈ​ដែល​ប្រជាពលរដ្ឋ​បាល​រាយការណ៍​ថា មាន​ក្រុម​ក្មេង​ៗ​ស្ទាវ​តែងតែ​ជិះ​ម៉ូតូ​ចេញចូល​ផ្ទះ​ចំណុច​កើតហេតុ​ខាងលើ​នេះ​រាល់ថ្ងៃ​ ។​ ការ​ឃាត់ខ្លួន​ក្រុម​ជនសង្ស័យ​ចំនួន​០២​នាក់​បាន​កាលពី​វេលា​​ម៉ោង​០៣​និង​១០​នាទី​រសៀល​ថ្ងៃ​ទី​០៥ ខែកញ្ញា ​ឆ្នាំ២០២៤…

​ខេត្តកំពង់ស្ពឺ​ ៖ នគរបាល​ស្រុក​ភ្នំស្រួច​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន​០២​នាក់ ដកហូត​បាន​វត្ថុ​តាង​ម៉ា​ទឹកកក​ចំនួន​១៣​កញ្ចប់ ខណៈ​ដែល​ប្រជាពលរដ្ឋ​បាល​រាយការណ៍​ថា មាន​ក្រុម​ក្មេង​ៗ​ស្ទាវ​តែងតែ​ជិះ​ម៉ូតូ​ចេញចូល​ផ្ទះ​ចំណុច​កើតហេតុ​ខាងលើ​នេះ​រាល់ថ្ងៃ​ ។​ ការ​ឃាត់ខ្លួន​ក្រុម​ជនសង្ស័យ​ចំនួន​០២​នាក់​បាន​កាលពី​វេលា​​ម៉ោង​០៣​និង​១០​នាទី​រសៀល​ថ្ងៃ​ទី​០៥ ខែកញ្ញា ​ឆ្នាំ២០២៤ នៅ​ក្នុងភូមិ​សំបួរ ឃុំ​មហា​សាំង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ​។

នគរបាល​ស្រុក​ភ្នំស្រួច​បានឱ្យ​ដឹង​ថា មុន​នឹង​ឈាន​ដល់​ការ​ឃាត់ខ្លួន​ក្រុម​ជនសង្ស័យ​ខាងលើ​នេះ​ គឺមាន​ប្រជាពលរដ្ឋ​ល្អបាន​រាយការណ៍​ថា​នៅ​ចំណុច​ផ្ទះ​របស់​ឈ្មោះ សៅ ញ៉ា​ញ់ ភេទ​ស្រី អាយុ​៥៧​ឆ្នាំ នៅ​ភូមិ​សំបួរ ឃុំ​មហា​សាំង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ មាន​ក្រុម​ក្មេង​ៗ តែងតែ​ជិះ​ម៉ូតូ​ចេញចូល​នៅ​ទីនោះ​សង្ស័យ​មានការ​ជួញដូរ​គ្រឿងញៀន ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ភ្នំស្រួច ចុះ​ទៅ​ដល់ទី​តាំង​ខាងលើ បាន​ឃាត់ខ្លួន​មុខសញ្ញា​សង្ស័យ​ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​ចំនួន​ពីរ​នាក់​ ។

​នគរបាល​ស្រុក​ភ្នំស្រួច​បាន​បន្ត​ទៀត​ថា ក្រុម​ជនសង្ស័យ​ដែល​ឃាត់​បាន មានឈ្មោះ​ដូច​ខាងក្រោម៖

១-​ឈ្មោះ​ឈួ​ន សុវណ្ណ​ហៅ (​និ​ត​)​ ភេទ​ប្រុស​ អាយុ​៤២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ទួល ឃុំ​មហា​សាំង ស្រុក​ភ្នំស្រួច​ ២-​ឈ្មោះ​ញឹ​ម កំសត់ ហៅ​(​ហាក់​) ភេ​ត​ប្រុស​ អាយុ​១៥​ឆ្នាំ ​មាន​ទីលំនៅ​ភូមិ​សំបួរ ឃុំ​មហា​សាំង ស្រុក​ភ្នំស្រួច​​ ។

​ក្រោយ​ឃាត់ខ្លួន​ ក្រុម​ជនសង្ស័យ​នគរបាល​ដកហូត​វត្ថុ​តាង​រួម​មាន​៖ ១-​ម្សៅ​ក្រាម​ពណ៌ ស​ថ្លា​គ្រឿងញៀន​ប្រភេទ​ម៉ា​ទឹកកក ចំនួន​១៣​កញ្ចប់​តូច​(​សង្ស័យ​ជា​គ្រឿងញៀន​) ២​-​ទូរ​សព្ទ​ដៃ​អិន​ចុច​ពិល​១​គ្រឿង​ ។

បច្ចុប្បន្ន​ ក្រុម​ជនសង្ស័យ​និង​វត្ថុ​តាង​ខាងលើ​ នគរបាល​ជំនាញ​កំពុង​សាកសួរ និង​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​៕​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ