ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រីពិការភ្នែកម្នាក់​ហៅកង់បីជិះទៅពេទ្យ មិនទាន់ដល់​ផង ស្រាប់តែជួបគ្រោះអកុស.លតាមផ្លូវ​

3 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ស្ត្រីវ័យចំណាស់ពិកាភ្នែកទាំងសងខាងម្នាក់បានស្លាប់បាត់បង់ជិវិតនៅនឹងកន្លែងខណៈពេលដែលធ្វើដំណើរជាមួយប្អូនស្រីជិះម៉ូតូកង់បីទៅព្យាបាលភ្នែកនៅមន្ទីរពេទ្យហើយត្រូវរថយន្តម៉ាក toyota camry មួយគ្រឿងបើកបុកពេញទំហឹងនៅចំណុចផ្លូវបំបែកជា៤។ ហេតុការណ៍គ្រោះថ្នាក់នេះបានកើតកាលពីវេលាម៉ោង៩និង១៥នាទីព្រឹក ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤….

រាជធានីភ្នំពេញ ៖ ស្ត្រីវ័យចំណាស់ពិកាភ្នែកទាំងសងខាងម្នាក់បានស្លាប់បាត់បង់ជិវិតនៅនឹងកន្លែងខណៈពេលដែលធ្វើដំណើរជាមួយប្អូនស្រីជិះម៉ូតូកង់បីទៅព្យាបាលភ្នែកនៅមន្ទីរពេទ្យហើយត្រូវរថយន្តម៉ាក toyota camry មួយគ្រឿងបើកបុកពេញទំហឹងនៅចំណុចផ្លូវបំបែកជា៤។

ហេតុការណ៍គ្រោះថ្នាក់នេះបានកើតកាលពីវេលាម៉ោង៩និង១៥នាទីព្រឹក ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤. ស្ថិតនៅចំនុចផ្លូវបំបែកជាបួន ស្ថិតនៅភូមិព្រៃមូលសង្កាត់ ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សពស្ត្រីរងគ្រោះខាងលើមានឈ្មោះ សុខ ស៊ីណា. អាយុ៦៤ឆ្នាំ. ស្នាក់នៅភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

រថយន្តម៉ាក់TOYOTAកាមរី(បាឡែន)ពណ៌ទឹកប្រាក់ពាក់ផ្លាកលេខភ្នំពេញ2R-6308បើកបរដោយស្ត្រីម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន។

តាមព័ត៍មានបានឲ្យដឹងថា. មុនពេលកើតហេតុ ស្ត្រីរងគ្រោះនិងប្អូនស្រីបានហៅម៉ូតូកង់៣ជិះចេញពីផ្ទះគោលបំណងទៅមន្ទីរពេទ្យមរតកតេជោ ដើម្បីឲ្យគ្រូពេទ្យព្យាបាលភ្នែកដែលងងិតមើលមិនឃើញ ខណះពេលធ្វើដំណើរតាមផ្លូវបេតុងក្នុងទិសដៅពីត្បូងទៅជើងដល់ចំនុចផ្លូវបំបែកជាបួនស្រាប់តែមានរថយន្តម៉ាកTOYOTA Camry(បាឡែន)ពណ៌ទឹកប្រាក់មួយគ្រឿងពាក់ផ្លាកលេខភ្នំពេញ2R-6308 បើកបរដោយស្ត្រីម្នាក់ក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនលឿនមកបុកចំពាក់កណ្តាលម៉ូតូកង់៣យ៉ាងពេញទំហឹងបណ្តាលឲ្យក្រឡាប់ហើយខ្ទាតស្ត្រីពិកាភ្នែកបោកក្បាលស្លាប់ភ្លាមៗនៅកន្លែង។

ដោយឡែកអ្នកបើកបរម៉ូតូកង់៣និងស្ត្រីម្នាក់ទៀតជាប្អូនរួមដំណើរបានរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗដើម្បីធ្វើការសង្រ្គោះ។នៅក្នុងហេតុការណ៍នេះដែររថយន្តក៏បានជ្រុលចង្កូតធ្លាក់ផ្លូវទៅបុកលូមួយកង់ទៅមុខលែងរួច។

រថយន្តនិងម៉ូតូកង់បីរួមទាំងអ្នកបើកបររថយន្តត្រូវបាននគរបាលចុះទៅវាស់វែងនិងនាំយកទៅកាន់ការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការនគរបាលរាជធានីភ្នំពេញដើម្បីដោះស្រាយតាមផ្លូវច្បាប់។

ដោយឡែកសពស្ត្រីរងគ្រោះខាងលើសមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់ទៅឲ្យក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ