ខេត្តបន្ទាយមានជ័យ ៖ សំណុំរឿងជនជនជាតិចិនសម្លាប់ជនជាតិចិនដូចគ្នា ច្រកសាកសពនៅក្នុងវ៉ាលីស កាលពីរសៀលថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ សហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលខេត្តឧត្តមានជ័យបានធ្វើការឃាត់ខ្លួនជនសង្ស័យជាឃាតករបានហើយ ដោយមានការយកចិត្តទុកដាក់យ៉ាងម៉ឺងម៉ាត់ពីសំណាក់លោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងស្នងការរងទទួលផែនជំនាញ ក្រោយកើតមានអំពើឃាតកម្មចិនសម្លាប់ជនជាតិចិនច្រកក្នុងវ៉ាលីសកម្លាំងជំនាញបានសហការស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ WENG SHANCHI ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិចិន នៅច្រកទ្វារអន្តរជាតិអូរស្មាច់ព្រំដែនកម្ពុជា-ថៃ ដែលជនជាឃាតករបម្រុងឆ្លងដែនគេចខ្លួន ។
ពេលឃាត់ខ្លួន សមត្ថកិច្ចបាននាំជនសង្ស័យទៅកាន់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីសាកសួរអំពីករណីឃាតកម្មនោះ ។ បើតាមចម្លើយបឋមជនសង្ស័យបានសារភាពថា រូបគេបាញ់ជនរងគ្រោះឈ្មោះ A Xiang “អា សៀង” ជនជាតិចិន អាយុ៣០ឆ្នាំ ដែលជាមិត្តភក្តិនឹងគ្នា ដោយខឹងជនរងគ្រោះបង្ខំឲ្យរូបគេបាញ់លុយចំនួន៣០០ដុល្លារអាមេរិក ដើម្បីយកទៅទិញថ្នាំញៀន តែខ្លួនមិនព្រមបាញ់ឲ្យ ព្រោះជនរងគ្រោះនៅជំពាក់រូបគេប្រមាណ៣០០០០ដុល្លារអាមេរិកមិនទាន់សងផង ។
ដោយមានការបង្ខិតបង្ខំខ្លាំងពេក ទប់ចិត្តមិនបាន រូបគេសម្រេចក៏ធ្វើសកម្មភាពដោយប្រើកាំភ្លើងខ្លីបាញ់ជនរងគ្រោះ១គ្រាប់ និងយកកាំបិតចុងស្រួចចាក់បន្ថែម រួចអារសន្លាក់ជើង បត់ញាត់ចូលវ៉ាលីស ច្រកទុកចោលនៅក្នុងបន្ទប់ដេកនោះតែម្តងទៅ ។
សូមជម្រាបថា អំពើឃាតកម្មនេះបានកើតឡើង កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ នៅបន្ទប់ជួលលេខ៨១០៣ ក្នុងតំបន់សេដ្ឋកិច្ចពិសេសសានកូ ស្ថិតក្នុងភូមិ.សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
ក្រោយកើតមានអំពើឃាតកម្ម ជនសង្ស័យបានរត់គេចខ្លួន ទីបំផុត នគបាលខេត្តបន្ទាយមានជ័យតាមក្របួចក.ឃាតករចិនសម្លាប់ចិនច្រកវ៉ាលីសនោះ គេចខ្លួនបម្រុងឆ្លងដែនច្រកអូរស្មាច់ខេត្តឧត្តរមានជ័យ ។ សមត្តកិច្ចបាននិងកសាងសំណុំរឿងបញ្ជូនសង្ស័យទៅសាលាដំបូងខេត្តតាមនីតិវិធី ៕
ចែករំលែកព័តមាននេះ