ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចូល​ឆ្នាំ​ថ្មី​ភ្លាម! បុរស​ម្នាក់​​ទៅ​ដាក់​ពាក្យបណ្តឹងសុំ​ឲ្យ​សមត្ថកិច្ច​ជួយ​រកប្រពន្ធ​

2 ថ្ងៃ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ ឈាន​ចូល​ឆ្នាំ​ថ្មី​ភ្លាម បុរស​ម្នាក់​បាន​ទៅ​ដាក់​ពាក្យបណ្តឹង សុំ​ឲ្យ​សមត្ថកិច្ច​ជួយ​រកប្រពន្ធ​នៅ​ថ្ងៃ​ទី​០១ ខែមករា ឆ្នាំ​២០២៥ នៅ​ភូមិ​ក្រង់​តេះ ឃុំ​ក្រង់​តេះ ស្រុក​ពេ​ជ្រា​ដា…

ខេត្តមណ្ឌលគិរី ៖ ឈាន​ចូល​ឆ្នាំ​ថ្មី​ភ្លាម បុរស​ម្នាក់​បាន​ទៅ​ដាក់​ពាក្យបណ្តឹង សុំ​ឲ្យ​សមត្ថកិច្ច​ជួយ​រកប្រពន្ធ​នៅ​ថ្ងៃ​ទី​០១ ខែមករា ឆ្នាំ​២០២៥ នៅ​ភូមិ​ក្រង់​តេះ ឃុំ​ក្រង់​តេះ ស្រុក​ពេ​ជ្រា​ដា ខេត្តមណ្ឌលគិរី ។

សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ថា បុរស​ឈ្មោះ ព្យើ​ក ភៀ​ង ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ជនជាតិ​ភ្ន​ង បាន​ដាក់​ពាក្យបណ្ដឹង​បាត់​ប្រពន្ធ ឈ្មោះ ព្លោ​ត ព្រៀប អាយុ​៣២​ឆ្នាំ ជនជាតិ​ភ្ន​ង មានកូន​ចំនួន​០៣​នាក់ ស្រី​០២​នាក់ បាត់​ទៅ​ដោយ​គ្មាន​មូលហេតុ ។

យោង​តាម​ការ​បំភ្លឺ​របស់​ប្ដី​ឈ្មោះ ព្យើ​ក ភៀ​ង ថា គាត់​មិន​មានការ​ឈ្លោះប្រកែក​គ្នា​អី​ទេ ។ គាត់​រវល់​ឃ្វោ​ល​គោ​នៅ​ស្រែ​ទើប​ឡើង​មក​ដល់​ភូមិ នៅ​វេលា​ម៉ោង​១៦​និង​០០​នាទី​ល្ងាច​ថ្ងៃ​ដដែល ។

ពេល​មក​ដល់​ផ្ទះ​ក៏​មិនឃើញ​ប្រពន្ធ ឃើញ​តែ​កូន​របស់​គាត់​ចំនួន​០៣​នាក់ បងប្អូន​នៅផ្ទះ ដោយ​បាត់​ម្ដាយ ហើយ​គាត់​បាន​ដើរ​សួរ​បងប្អូន​អ្នក​ជិតខាង​ក្នុងភូមិ​ថា មាន​ឃើញ​ប្រពន្ធ​ខ្ញុំ​អត់ ហើយ​ប្អូនថ្លៃ​របស់ខ្ញុំ​ឈ្មោះ ព្លោ​ត សំណាង ភេទ​ប្រុស អាយុ​១៥​ឆ្នាំ បាន​ប្រាប់​ខ្ញុំ​ថា គាត់​ឃើញ​ប្រពន្ធ​ខ្ញុំ​ឡើង​ឡាន​ពណ៌​ក្រហម មិន​ស្គាល់​ម៉ាក បាន​ជិះ​ឡើង​ទៅ​ខេត្ត តាំងពី​ម៉ោង​១៣​និង​៥០​នាទី​ម្ល៉េះ លុះដល់​ម៉ោង​១៨​និង​០០​នាទី​នេះ​ទើបបាន​ខ្ញុំ​មក​ប្ដឹង​នៅ​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​ក្រង់​តេះ ឲ្យ​ជួយ​ស្រាវជ្រាវ​រកប្រពន្ធ​របស់ខ្ញុំ​ផង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ