ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ៊ុយ​ក្រែ​ន​យល់ព្រម​រកស៊ី​រ៉ែ​ជាមួយ​អា​មេ​រិ​ក

9 ម៉ោង មុន

មន្ត្រីជាន់ខ្ពស់​អ៊ុយ​ក្រែ​ន​និយាយ ថា ប្រទេស​អ៊ុយ​ក្រែ​ន​បាន​យល់ព្រម​លក្ខខណ្ឌ​នៃ​កិច្ចព្រមព្រៀង​រ៉ែ​ដ៏​សំខាន់​មួយ​ជាមួយ​សហរដ្ឋអាមេរិក​។ មន្ត្រី​រូប​នេះ​បាន​និយាយ​ថា “​យើង​ពិតជា​បាន​យល់ព្រម​វា​ជាមួយនឹង​វិសោធនកម្ម​ដ៏​ល្អ​មួយ​ចំនួន ហើយ​មើលឃើញ​ថា​វា​ជា​លទ្ធផល​វិជ្ជមាន​” ដោយ​មិន​បាន​ផ្តល់​ព័ត៌មាន​លម្អិត​បន្ថែម​។ របាយការណ៍​ប្រព័ន្ធ​ផ្សព្វផ្សាយ​និយាយ​ថា​ទីក្រុង​វ៉ា​ស៊ី​ន​តោន​បាន​ទម្លាក់​ការ​ទាមទារ​ដំបូង​សម្រាប់​សិទ្ធិ​ចំនួន 500 ពាន់​លាន​ដុល្លារ…

មន្ត្រីជាន់ខ្ពស់​អ៊ុយ​ក្រែ​ន​និយាយ ថា ប្រទេស​អ៊ុយ​ក្រែ​ន​បាន​យល់ព្រម​លក្ខខណ្ឌ​នៃ​កិច្ចព្រមព្រៀង​រ៉ែ​ដ៏​សំខាន់​មួយ​ជាមួយ​សហរដ្ឋអាមេរិក​។

មន្ត្រី​រូប​នេះ​បាន​និយាយ​ថា “​យើង​ពិតជា​បាន​យល់ព្រម​វា​ជាមួយនឹង​វិសោធនកម្ម​ដ៏​ល្អ​មួយ​ចំនួន ហើយ​មើលឃើញ​ថា​វា​ជា​លទ្ធផល​វិជ្ជមាន​” ដោយ​មិន​បាន​ផ្តល់​ព័ត៌មាន​លម្អិត​បន្ថែម​។

របាយការណ៍​ប្រព័ន្ធ​ផ្សព្វផ្សាយ​និយាយ​ថា​ទីក្រុង​វ៉ា​ស៊ី​ន​តោន​បាន​ទម្លាក់​ការ​ទាមទារ​ដំបូង​សម្រាប់​សិទ្ធិ​ចំនួន 500 ពាន់​លាន​ដុល្លារ នៅ​ក្នុង​ប្រាក់​ចំណូល​ពី​ការ​ប្រើប្រាស់​ធនធានធម្មជាតិ ប៉ុន្តែ​មិន​បាន​ផ្តល់​ការ​ធានា​សន្តិសុខ​យ៉ាង​ម៉ឺងម៉ាត់​ដល់​អ៊ុយ​ក្រែ​ន​ដែល​ហែកហួរ​ដោយ​សង្គ្រាម ដែល​ជា​តម្រូវការ​សំខាន់​របស់​អ៊ុយ​ក្រែ​ន​។

ប្រធានាធិបតី​អា​មេ​រិ​ក​លោក Donald Trump បាន​និយាយ​ថា​លោក​កំពុង​រំពឹង​ថា​សម​ភាគី​អ៊ុយ​ក្រែ​ន​លោក Volodymyr Zelensky នឹង​មក​ទីក្រុង​វ៉ា​ស៊ី​ន​តោន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​នៅ​ស​ប្តា​ហ៍​នេះ បន្ទាប់​ពី​មេដឹកនាំ​ទាំង​ពីរ​បាន​ផ្លាស់​ប្តូរ​ពាក្យ​សម្តី​ខ្លាំង​ៗ​អំពី​គ្នា​ទៅ​វិញ​ទៅ​មក​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ