ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តិច​អត់​ដឹង ! ផឹក​តែ​បៃតង​ច្រើន​ពេក អាច​បណ្តាល​ឱ្យ​អ្នកមាន​បញ្ហា​ទាំងនេះ

10 ម៉ោង មុន

តែ​បៃតង​គឺជា​ភេសជ្ជៈ កំពុង​តែ​មាន​ភាព​ពេញ​និយម​ខ្លាំង ជា​ពិសេស​សម្រាប់​អ្នក​ដែល​មិន​ចេះ​ផឹក​កាហ្វេ​។ ការ​ទទួលទាន​វា​ក្នុង​កម្រិត​មួយ​សមរម្យ គឺ​មាន​ប្រយោជន៍​ដល់​សុខភាព តែ​ប្រសិនបើ​អ្នក​ទទួលទាន​វា​លើស​កម្រិត វា​នឹង​បង្ក​ទៅ​ជា​បញ្ហា​។ ថ្ងៃនេះ អ្នក​នឹង​បាន​ស្គាល់​ពី​អាកា​រៈ​៣​យ៉ាង ដែល​បណ្តាល​មក​ពី​ការ​ទទួលទាន​តែ​បៃតង​ច្រើន​ពេក​។…

តែ​បៃតង​គឺជា​ភេសជ្ជៈ កំពុង​តែ​មាន​ភាព​ពេញ​និយម​ខ្លាំង ជា​ពិសេស​សម្រាប់​អ្នក​ដែល​មិន​ចេះ​ផឹក​កាហ្វេ​។ ការ​ទទួលទាន​វា​ក្នុង​កម្រិត​មួយ​សមរម្យ គឺ​មាន​ប្រយោជន៍​ដល់​សុខភាព តែ​ប្រសិនបើ​អ្នក​ទទួលទាន​វា​លើស​កម្រិត វា​នឹង​បង្ក​ទៅ​ជា​បញ្ហា​។ ថ្ងៃនេះ អ្នក​នឹង​បាន​ស្គាល់​ពី​អាកា​រៈ​៣​យ៉ាង ដែល​បណ្តាល​មក​ពី​ការ​ទទួលទាន​តែ​បៃតង​ច្រើន​ពេក​។

១. រាគ​រូស

ការ​ទទួលទាន​តែ​បៃតង​ច្រើន​ក្នុង​រយៈពេល​ខ្លី​មួយ​អាច​បណ្ដាល​ឱ្យ​រាគ​បាន​យ៉ាង​ងាយ​។ វា​មិន​ត្រឹមតែ​ប្រព័ន្ធ​ស​សៃ​ប្រសាទ​ប៉ុណ្ណោះ​ទេ​ដែល​ត្រូវ​បាន​រំញោច​ដោយ​កាហ្វេ​អ៊ី​ន​ក្នុង​តែ​បៃតង ប៉ុន្តែ​ប្រព័ន្ធ​រំលាយ​អាហារ​ក៏​ដូច​គ្នា​។ លើស​ពី​នេះ​ទៅ​ទៀត​តែ​បៃតង​មាន​លក្ខណៈ​បន្ទន់​លាមក​ដែល​ធ្វើ​ឱ្យ​រាវ​និង​ងាយ​បញ្ចេញ​។ អាកា​រៈ​ឈឺ​ក្នុង​ពោះ​ក៏​អាច​កើត​មាន​ឡើង​សម្រាប់​អ្នក​ដែល​មិន​អាច​គ្រប់គ្រង​ការ​ទទួលទាន​តែ​បៃតង​ច្រើន​ពេក​ផង​ដែរ​។

២. គេង​មិន​លក់

ការ​ទទួលទាន​តែ​បៃតង​ច្រើន​ពេក ឬ​ការ​ទទួលទាន​តែ​បៃតង​មុន​ពេល​ចូល​គេង​អាច​បណ្ដាល​ឱ្យ​គេង​មិន​លក់​។ នេះ​ក៏​ព្រោះតែ​ជាតិ​កាហ្វេ​អ៊ី​ន​មាន​ឥទ្ធិពល​រំញោច​ស​សៃ​ប្រសាទ ហើយ​អាច​ស្ថិត​នៅ​ក្នុង​ប្រព័ន្ធ​រាង​កាយ​ពី ៤ ទៅ ៦ ម៉ោង​ឯណោះ​។ ហើយ​ប្រសិនបើ​អ្នក​ទទួលទាន​តែ​បៃតង​ច្រើន ឬ​ភេសជ្ជៈ​កាហ្វេ​អ៊ី​ន​ណាមួយ​កំឡុង​ម៉ោង​ប្រហែល ៣ ថ្ងៃ​នោះ​កាហ្វេ​អ៊ី​ន​អាច​ស្ថិត​នៅ​ក្នុង​លំហូរ​ឈាម​ដល់​ម៉ោង ៩ យប់​ឯណោះ​។

៣. លើស​សម្ពាធ​ឈាម

អាកា​រៈបេះ​ដូង​លោត​ញាប់​និង​សម្ពាធ​ឈាម​ឡើង​ខ្ពស់ គឺ​ងាយ​នឹង​កើតឡើង​ណាស់​ប្រសិនបើ​អ្នក​ទទួលទាន​តែ​បៃតង​ច្រើន​ពែង​ក្នុង​មួយ​ថ្ងៃ​ដែល​ជា​លទ្ធផល​នៃ​ការ​ទទួលទាន​ជាតិ​កាហ្វេ​អ៊ី​ន​ច្រើន​ពេក​។ ម្យ៉ាងវិញទៀត​ប្រសិនបើ​អ្នក​កំពុង​មាន​បញ្ហា​ណាមួយ​ទាក់ទង​នឹង​បេះដូង​ស្រាប់​នោះ​ការ​ទទួលទាន​ជាតិ​កាហ្វេ​អ៊ី​ន​ច្រើន​អាច​បណ្ដាល​ឱ្យ​អាកា​រៈ​នៃ​ជំងឺ​កាន់តែ​ធ្ងន់ធ្ងរ​។ អ្នក​គួរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ​ថា​តើ​អ្នក​អាច​ទទួលទាន​តែ​បៃតង​បាន​ប៉ុន្មាន​ពែង​ក្នុង​មួយ​ថ្ងៃ​ប្រសិនបើ​អ្នកមាន​ជំងឺ​លើស​សម្ពាធ​ឈាម ជំងឺ​ស​សៃ​ឈាម​បេះដូង ឬ​បញ្ហា​សុខភាព​ណាមួយ​ផ្សេង​ទៀត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ