ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ថៃ​បញ្ជា​ឱ្យ​ស៊ើប​អង្កេត​ករណី​រថ​យន្ត​បើក​ធ្លាក់​ភ្នំ​ស្លា.ប់​១៩​នាក់​យប់​មិញ

10 ម៉ោង មុន

ទី​ក្រុង​បាងកក៖ ក្រោយ​ហេតុ​ការណ៍​​គ្រោះ​ថ្នាក់​ចរាចរណ៍​ដ៏​​រន្ធត់​​មួយ​កាល​ពី​យប់​មិញ​នៅ​ប្រទេស​ថៃ​ភាគ​ខាង​កើត​ បណ្ដាល​ឱ្យ​ស្លាប់​មនុស្ស​យ៉ាង​តិច​១៩​នាក់​ និង​របួស​រាប់​សិប​នាក់​ នាយក​រដ្ឋ​មន្ត្រី​ថៃ​ លោ​កស្រី​ផែ​ថង​ថាន សម្ដែង​ការ​សោក​ស្ដាយ​ និង​ចូល​រួម​មរណ​ទុក្ខ​ដ៏​ក្រៀម​ក្រំ​បំផុត​ជាមួយ​ក្រុម​គ្រួសារ​សព​។ នៅ​ល្ងាច​ថ្ងៃ​ពុធ​នេះ​ លោក​ស្រី​បាន​ចេញ​បញ្ជា​ទៅ​មន្ត្រី​​ក្រោម​ឱវាទ​បើក​ការ​ស៊ើប​អង្កេត​សំណុំ​រឿង​នេះ​ឱ្យ​បាន​ដុត​ដៃ​ដុត​ជើង​ដើម្បី​រក​ឱ្យ​ឃើញ​មូល​ហេតុ​នៅ​ពី​ក្រោយ​​រឿង​នេះ​។​…

ទី​ក្រុង​បាងកក៖ ក្រោយ​ហេតុ​ការណ៍​​គ្រោះ​ថ្នាក់​ចរាចរណ៍​ដ៏​​រន្ធត់​​មួយ​កាល​ពី​យប់​មិញ​នៅ​ប្រទេស​ថៃ​ភាគ​ខាង​កើត​ បណ្ដាល​ឱ្យ​ស្លាប់​មនុស្ស​យ៉ាង​តិច​១៩​នាក់​ និង​របួស​រាប់​សិប​នាក់​ នាយក​រដ្ឋ​មន្ត្រី​ថៃ​ លោ​កស្រី​ផែ​ថង​ថាន សម្ដែង​ការ​សោក​ស្ដាយ​ និង​ចូល​រួម​មរណ​ទុក្ខ​ដ៏​ក្រៀម​ក្រំ​បំផុត​ជាមួយ​ក្រុម​គ្រួសារ​សព​។ នៅ​ល្ងាច​ថ្ងៃ​ពុធ​នេះ​ លោក​ស្រី​បាន​ចេញ​បញ្ជា​ទៅ​មន្ត្រី​​ក្រោម​ឱវាទ​បើក​ការ​ស៊ើប​អង្កេត​សំណុំ​រឿង​នេះ​ឱ្យ​បាន​ដុត​ដៃ​ដុត​ជើង​ដើម្បី​រក​ឱ្យ​ឃើញ​មូល​ហេតុ​នៅ​ពី​ក្រោយ​​រឿង​នេះ​។​

​សូម​រំលឹក​ថា​​​​រថ​យន្ត​បឺស​​មួយ​គ្រឿង​​នៅ​ពេល​បើក​បរ​សុខ​ៗ​នៅ​លើ​ខ្នង​​ភ្នំ​​ខាវ​សាន​ភូ​ថូន (Khao San Pu Tone) នៃ​ខេត្ត​ប្រាជិន​បុរី (បស្ចិម​បុរី)​ ក៏​ស្រាប់​តែ​រអិល​កង់​​ធ្លាក់​ពី​លើ​ផ្លូវ​ និង​រមៀល​ធ្លាក់​ជ្រលង​ភ្នំ​តែ​ម្ដង​។ ​ប្រភព​ខ្លះ​អះ​អាង​ថា​​​គ្រោះ​ថ្នាក់​នេះ​បណ្ដាល​មក​ពី​ប្រព័ន្ធ​ហ្វ្រាំង​នៅ​ក្នុ​ងរថ​យន្ត​។ សមត្ថ​កិច្ចថ្លែង​ថា​គ្រោះ​ថ្នាក់​នេះ​កើត​ឡើង​​នៅ​ពេល​រថ​យន្ត​​​នោះ​បើក​នៅ​លើ​ផ្លូវ​ក្រវិច​ក្រវៀន​ បត់​បែន​ឡើង​ចុះ​​ដូច​អន្ទង់​អាំង​​​។

ហេតុ​នេះ ​​ប្រព័ន្ធ​ហ្វ្រាំង​នៅ​ក្នុង​រថ​យន្ត​ពិបាក​នឹង​ទប់​ទល់​នឹង​ស្ថាន​ភាព​ផ្លូវ​បែប​នេះ​។ តៃកុង​ឡាន​​ក៏​​បាត់​ម្ចាស់​ការ​ មិន​អាច​បញ្ជា​ដៃ​ចង្កូត​បាន​ត​ទៅ​ទៀត​ ជា​ហេតុ​ធ្វើ​ឱ្យ​​​​រថ​យន្ត​រមៀល​ធ្លាក់​ពី​លើ​ភ្នំ​​​​​។ គេ​រក​ឃើញ​ជន​រង​គ្រោះ​ដែល​បាន​ស្លាប់​តែ​ពួក​និស្សិតក្មេង​ៗ​​ដែល​ធ្វើ​​ទស្សន​កិច្ច​សិក្សា​។ គេ​ដឹង​ថា​​​រថ​យន្តនោះ​​ដឹក​អ្នក​ដំណើរ​សរុប​៤៩​នាក់​​​ជា​ជន​ជាតិ​ថៃ​១០០%​ សូម្បី​តែ​តៃ​កុង​ឡាន​ក៏​ជន​ជាតិ​ថៃ​ដែរ​​។

​ក្រោយ​ហេតុ​ការណ៍​នេះ ពួក​​អ្នក​លេង​​បណ្ដាញ​សង្គម​​បានបញ្ចេញ​ប្រតិ​កម្ម​ និង​​ចែក​រំលែក​ត​គ្នា​​នូវ​រូប​វីឌីអូ​ឃ្លីប​បង្ហាញ​សកម្ម​ភាព​ជួយ​សង្គ្រោះ​មនុស្ស​​​ និង​ការ​ប្រមូល​សាក​សព​​។ កន្លែង​កើត​ហេតុ​នេះ​ស្ថិត​នៅ​​ចម្ងាយ​១៥៥​គីឡូ​ម៉ែត្រ​ពី​ទី​ក្រុង​បាង​កក​។​​ ​

លោក​ស្រី​ផែ​ថង​ថាន​​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​អ៊ិច​ថា​បើ​​​អាជ្ញា​ធរ​រក​ឃើញ​ថា​​រថ​យន្ត​នេះ​មិន​​អនុវត្ត​ឱ្យ​បាន​​ត្រឹម​ត្រូវ​តាម​ស្តង់​ដារ​សុវត្ថិ​ភាព​ទេ ​ភាគី​ពាក់​ព័ន្ធ​ត្រូវ​​​ទទួល​ខុស​ត្រូវ​នៅ​ចំពោះ​មុខ​ច្បាប់​។ លោក​ស្រី​សរ​សេរ​រៀប​រាប់​បន្ត​ទៀត​ថា​អាជ្ញា​ធរ​ត្រូវ​តែ​ពង្រឹង​ការ​ត្រួត​ពិនិត្យ​យាន​យន្ត​ដើម្បី​ធានា​សុវត្ថិ​ភាព​​ឱ្យ​បាន​គ្រប់​គ្រាន់​ និង​ស្រប​តាម​ស្តង់​ដារ​​​បច្ចេក​ទេសរបស់​ថៃ​​។

នៅ​ប្រទេស​ថៃ​ឧស្សាហ៍​កើត​មាន​គ្រោះ​ថ្នាក់​ចរាចរណ៍​ដោយ​សារ​ប្រទេស​នេះ​មិន​សូវ​អនុវត្ត​ឱ្យ​បាន​ហ្មត់​ចត់​គ្រប់​ជ្រុង​ជ្រោយ​ទៅ​តាម​បទ​ដ្ឋាន​បច្ចេក​ទេស​យាន​យន្តទេ​។ ម៉្យាង​ទៀត​ ផ្លូវ​នៅ​តំបន់​ឆ្ងាយ​ៗ​ខ្លះ​ក៏​មិន​បាន​ជួស​ជុល​ឱ្យ​បាន​ស្អាត​ល្អ​ទាន់ពេល​វេលា​នោះ​ដែរ​។ យោង​តាម​ការ​ស្រាវ​ជ្រាវ​របស់​អង្គ​ការ​សុខ​ភាព​ពិភព​លោក​ ​ថៃ​ជាប់​ចំណាត់​ថ្នាក់​លេខ​៩​នៅ​ក្នុង​ចំណោម​ប្រទេស​ចំនួន​​១៧៥​ខាង​ស្លាប់​ដោយ​សារ​គ្រោះ​ថ្នាក់​ចរាចរណ៍​​កាល​ពីឆ្នាំ​២០២៣​​។ នេះ​បើ​យោង​តាម​​ប្រភព​ពី​រ៉យ​ទ័រ និង​ប្រភព​ដទៃ​ទៀត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ