ពលរដ្ឋផ្សារកំពង់រោទិ៍អបអរសាទរលោកអភិបាលស្រុកដាក់គម្របលូតាមដងផ្លូវ៣១៤Dហើយ
- ស្វាយរៀង
ខេត្តស្វាយរៀង ៖ នៅទីបំផុតលោកអភិបាលស្រុកបានធ្វើគម្របលូយកមកដាក់ហើយ បន្ទាប់ពីមតិ
ខេត្តស្វាយរៀង ៖ នៅទីបំផុតលោកអភិបាលស្រុកបានធ្វើគម្របលូយកមកដាក់ហើយ បន្ទាប់ពីមតិ
ខេត្តស្វាយរៀង ៖ នៅទីបំផុតលោកអភិបាលស្រុកបានធ្វើគម្របលូយកមកដាក់ហើយ បន្ទាប់ពីមតិរិះគន់ និងការផ្សព្វផ្សាយយ៉ាងផុលផុសពីគ្រប់បណ្ដាញព័ត៌មាននានា ។ គួររំលឹកថា លូទឹកស្អុ.យចំហជិត១០ឆ្នាំហើយ ទុកឱ្យហិតក្លិនបន្ត
ប្រជាពលរដ្ឋនៅផ្សារកំពង់រោទ៍ ស្រុកកំពង់រោទ៍ បានអបអរសាទរចំពោះលោកអភិបាលស្រុកកំពង់រោទ៍ ដែលបានឲ្យក្រុមជាងធ្វើគម្របលូយកមកដាក់បិទគម្របលូតាមសំណូមពររបស់ប្រជាពលរដ្ឋ ។ ការដាក់គម្របលូនេះ ត្រូវបានធ្វើនៅថ្ងៃទី២ កក្កដា ២០២៤ នៅខាងមុខផ្សារកំពង់រោទ៍ ។
សូមរំលឹកថា ករណីលូនៅតាមដងផ្លូវនេះ ត្រូវបានធ្វើរួចជាយូរឆ្នាំមកហើយ តែគេមិនព្រមដាក់គម្របបិទនោះទេ បង្កឲ្យជះក្លិនស្អុយអសោចប៉ះពាល់ដល់ប្រជាពលរដ្ឋដែលរស់នៅជិតមាត់លូ ។
មហាជនបានលើកឡើងថា បញ្ហាដែលអាជ្ញាធរមិនព្រមបិទគម្របលូបែបនេះ បានធ្វើឱ្យជះក្លិនស្អុយយ៉ាងអសោចចេញមកក្រៅ បង្កឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋដែលរស់នៅជិតមាត់លូ និងអាចប្រឈមគ្រោះថ្នាក់ជាយថាហេតុដល់អ្នកធ្វើដំណើរ ជាពិសេសកុមារ ។ ដោយសារតែទ្រាំក្លិនស្អុយមិនបាន បងប្អុនប្រជាពលរដ្ឋបានស្ម័គ្រចិត្តធ្វើគម្របលូដោយខ្លួនឯងយកមកបិទបណ្ដោះអាសន្ន ក៏លោកអភិបាលស្រុកកំពង់រោទិ៍មិនអនុញ្ញាតឲ្យបិទមាត់លូនោះឡើយ ។ ផ្សារកំពង់រោទ៍ស្ថិតនៅភូមិស្វាយអាណាត ឃុំញរ ស្រុកកំពងរោទ៍ ។ តាមរយៈការអាត់សំឡេងតាមទូរស័ព្ទត្រូវបានគេបង្ហោះក៏បង្ហាញថា លោកអភិបាលស្រុកមិនអនុញ្ញាតឱ្យធ្វើគម្របលូនោះឡើយ ។
ប្រជាពលរដ្ឋលើកឡើងថា ដាក់លូហើយទុកមាត់លូចំហបែបនេះរយៈពេល៧-៨ឆ្នាំ មិនគួរលោកអភិបាលស្រុកអត់ខ្វល់បែបនេះសោះ សំណាងល្អហើយដែលមិនមានអ្នករងគ្រោះដើរធ្លាក់លូស្លាប់ ។
មួយវិញទៀត គម្របលូនៅចំហបែបនេះ ជះក្លិនស្អុយអសោចតាមដងផ្លូវនោះ គឺស្ថិតនៅលើផ្លូវកៅស៊ូលេខ៣១៤D ក្នុងភូមិស្វាយអាណាត ឃុំញរ ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង ដែលមានចរាចរណ៍មមាញឹកនៅទីរួមស្រុកកំពង់រោទ៍ ។ អាចនិយាយបានថា ជាផ្លូវដ៏សំខាន់នៅក្នុងមូលដ្ឋានស្រុកកំពង់រោទ៍ សម្រាប់ប្រជាពលរដ្ឋធ្វើដំណើរទៅមក មានទាំងភ្ញៀវបរទេសធ្វើដំណើរតាមផ្លូវនេះ មិនគួរឱ្យមានជះក្លិនស្អុយបង្អួតមហាជនបែបនេះសោះ ។ ប៉ុន្តែអ្វីដែលធ្វើឲ្យប្រជាពលរដ្ឋក្នុងមូលដ្ឋាននេះមានចម្ងល់នោះ ថាតើហេតុអ្វីបានជាផ្លូវធ្វើរួចរាល់យូរឆ្នាំហើយ ប៉ុន្តែមិនព្រមដាក់គម្របលូយ៉ាងដូច្នេះ ? ជាងនេះទៅទៀត នៅពេលប្រជាពលរដ្ឋស្នើសុំធ្វើគម្របលូយកទៅដាក់បិទបាំងជាបណ្ដោះអាសន្ន លោក សុច ពិសី អភិបាលស្រុកកំពង់រោទ៍មិនអនុញ្ញាតឲ្យធ្វើនោះឡើយ ។
លោក សុច ពិសី បានមានប្រសាសន៍ថា លូដែលចំហនេះ កាលពីមុនក្រុមហ៊ុនទទួលការសាងសង់បានដាក់គម្របលូរួចហើយ ក៏ប៉ុន្តែត្រូវជនអគតិលួចវាយបំបែក ទើបមាត់លូចំហ ម្យ៉ាងទៀតមាត់លូនេះ នៅក្នុងការថែទាំរបស់ក្រុមហ៊ុន រដ្ឋបាលស្រុកតម្រូវឲ្យក្រុមហ៊ុនមកជួសជុល មិនដឹងថា អាណត្តិនៃការទទួលខុសត្រូវរបស់ក្រុមហ៊ុនមានប៉ុន្មានឆ្នាំនោះទេ ឬមួយក៏១០ឆ្នាំ ? ទោះបីជាបែបណា ពលរដ្ឋសុំធ្វើលូខ្លួនឯងបណ្ដោះអាសន្នក៏មិនបាន ។ ដោយសារមានការសំណូមពរពីប្រជាពលរដ្ឋយ៉ាងទទូច ទើបលោកអភិបាលស្រុកក៏បានឲ្យក្រុមជាងធ្វើគម្របលូយកទៅដាក់រួចហើយ ។ លោក សុច ពិសី ក៏បានសំណូមពរដល់ប្រជាពលរដ្ឋដែលរស់នៅជាប់មាត់លូ ត្រូវជួយថែរក្សា កុំឲ្យជនខិលខូចមកវាយបំផ្លាញទៀត ។
ប្រជាពលរដ្ឋក្នុងមូលដ្ឋានខាងលើថា បានអបអរសាទរចំពោះលោកអភិបាលស្រុក ដែលបានធ្វើគម្របលូយកមកគ្របមាត់លូតាមសំណូមពរ ៕
ចែករំលែកព័តមាននេះ