ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លូទឹកស្អុ.យចំហជិត១០ឆ្នាំហើយ ទុកឱ្យហិតក្លិនបន្ត

2 ថ្ងៃ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ ប្រជាពលរដ្ឋ​នៅ​ផ្សារ​កំពង់​រោទ៍ ស្រុក​កំពង់​រោទ៍ ខេត្តស្វាយរៀង បាន​កើត​ច​ម្ង​ល់​

ខេត្តស្វាយរៀង ៖ ប្រជាពលរដ្ឋ​នៅ​ផ្សារ​កំពង់​រោទ៍ ស្រុក​កំពង់​រោទ៍ ខេត្តស្វាយរៀង បាន​កើត​ច​ម្ង​ល់​គ្រប់​គ្នា ករណី​លូ​នៅ​តាម​ដងផ្លូវ​ជា​ច្រើន ដែល​ត្រូវ​បាន​ធ្វើ​ជា​យូរ​ឆ្នាំ​មក​ហើយ​នោះ អាជ្ញាធរ​មិន​ព្រម​ដាក់​គម្រប​បិទ​នោះ​ទេ ដែល​បង្ក​ឲ្យ​ធុំក្លិន​ស្អុយ​យ៉ាង​អសោចិ៍ ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជិត​មាត់​លូ គឺទុកឱ្យហិតក្លិនរាប់ឆ្នាំអត់ខ្វល់ ។

មហាជន​បាន​លើក​ឡើង​ថា ការ​​ដែល​អាជ្ញាធរ​មិន​ព្រម​បិទ​គម្រប​លូ​បែប​នេះ នាំ​ឲ្យ​មាន​ក្លិនស្អុយ​ជះ​ចេញ​មក​ក្រៅ បង្ក​ឲ្យ​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជិត​មាត់​លូ និង​អាច​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​អ្នក​ធ្វើ​ដំណើរ ជា​ពិសេស​កុមារ ។ មិនតែប៉ុណ្ណោះ នៅ​ពេល​ដែល​ប្រជាពលរដ្ឋ​ស្ម័គ្រចិត្ត​ធ្វើ​គម្រប​លូ​ដោយ​ខ្លួនឯង​យក​មក​បិទ​បណ្ដោះអាសន្ន​នោះ លោក​អភិបាលស្រុក​កំពុង​រោទ៍​មិន​អនុញ្ញាត​ឲ្យ​បិទ​មាត់​លូ​នោះជាដាច់ខាត ។ ប្រជាពលរដ្ឋ​លើក​ឡើង​បែប​នេះ នៅ​ព្រឹក​ថ្ងៃ​ទី​៣០ មិថុនា ២០២៤ នៅ​ផ្សារ​កំពង់​រោទ៍ ស្ថិត​នៅ​ភូមិ​ស្វាយ​អាណា​ត ឃុំ​ញរ ស្រុក​កំ​ពង​រោទ៍ ។

ប្រជាពលរដ្ឋ​លើក​ឡើង​ថា បើ​ដាក់​លូ​ហើយ​ទុក​មាត់​លូ​ចំហ​បែប​នេះ មាន​រយៈពេល​៧​ទៅ​៨​ឆ្នាំ​ហើយ លោក​អភិបាលស្រុក​បែរជា​អត់​ខ្វល់ ។ គម្រប​លូ​នៅ​ចំហ​បែប​នេះ ជះក្លិន​ស្អុយ​ទៅ​តាម​ដូង​ផ្លូវ​នោះ គឺ​ស្ថិត​នៅ​លើ​ផ្លូវ​កៅស៊ូ​លេខ​៣១៤D ស្ថិត​នៅ​ក្នុងភូមិ​ស្វាយ​អាណា​ត ឃុំ​ញរ ស្រុក​កំពង់​រោទ៍ ខេត្តស្វាយរៀង ដែល​មាន​ចរាចរណ៍​មមាញឹក និង​ដ៏​សំខាន់ នៅ​ទីរួមស្រុក​កំពង់​រោទ៍ ។

អាច​និយាយ​បាន​ថា ជា​ផ្លូវ​ដ៏​សំខាន់នៅ​​​​ក្នុង​​​មូលដ្ឋាន​ស្រុក​កំពង់​រោទ៍ សម្រាប់​ប្រជា​ពល​រដ្ឋ​​ធ្វើ​ដំណើរ​ទៅ​មក មាន​ទាំង​ភ្ញៀវ​បរទេស​ធ្វើដំ​​​ណើរ​តាម​ផ្លូវ​​នេះ មិន​គួរ​ទុកឱ្យ​មាន​ក្លិនស្អុយ​បង្អួត​មហាជន​បែប​នេះ​សោះ ។ ប៉ុន្តែ​អ្វី​ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​នេះ​មាន​ច​ម្ង​ល់​នោះ​ថា តើ​ហេតុ​អ្វី​បានជា​ផ្លូវ​ធ្វើ​រួចរាល់​យូរ​ឆ្នាំ​ហើយ ប៉ុន្តែ​មិន​ព្រម​ដាក់​គម្រប​លូ​យ៉ាង​ដូច្នេះ ? ជាង​នេះ​ទៅ​ទៀត នៅ​ពេល​ប្រជាពលរដ្ឋ​ស្នើ​សុំ​ធ្វើ​គម្រប​លូ យក​ទៅ​បិទ​បាំង​ជា​បណ្ដោះអាសន្ន លោក​អភិបាលស្រុក​កំពង់​រោទ៍​មិន​អនុញ្ញាត​ទាល់​​​​តែសោះ ។

នេះ​គឺជា​ច​ម្ង​ល់​របស់​ប្រជាពលរដ្ឋ ដែល​ឆ្ងល់​ជា​យូរ​ឆ្នាំ​មក​ហើយ ក្នុង​ហេតុផល​អ្វី​ដែល​ពួក​គាត់​មិន​យល់ ចំពោះ​គំនិត​របស់​លោក​អភិបាលស្រុក​កំពង់​រោទ៍ ដែល​មិន​អនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើ​គម្រប​លូ​យក​ទៅ​បិទ​បាំង​ជា​បណ្ដោះអាសន្ន​សោះ តើរង់ចាំ​ស្ថាប័ន​ជំនាញ​ខាង​ណា​យក​លូ​ទៅ​គ្រប​នោះ ។

តើ​ខាង​ក្រុមហ៊ុន​ធ្វើ​ផ្លូវ​ជា​អ្នក​ធ្វើ​គម្រប​លូ​យក​មក​គ្រប ឬ​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​ខេត្តស្វាយរៀង​ជា​អ្នក​ធ្វើ​ ? តើ​ស្ថាប័ន​ខាង​ណា​ឲ្យ​ពិតប្រាកដ ជា​អ្នក​ដែល​ត្រូវធ្វើ​គម្រប​លូ​នៅ​លើ​ផ្លូវ​លេខ​៣១៤D ? អ្វី​ដែល​ជា​ច​ម្ង​ល់​របស់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ខាងលើ​ថា តើ​ហេតុ​អ្វី​បានជា​លោក​អភិបាលស្រុក​មិន​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើ​គម្រប​លូ​ដោយស្ម័គ្រចិត្តយក​ទៅ​គ្រប​មាត់​លូ​ជា​បណ្ដោះអាសន្ន ? ទុកឱ្យក្មេងៗដើរធ្លាក់ ឬទុកឱ្យហិតក្លិនបន្តទៀត ?

ចំពោះ​ករណី​ខាងលើ​នេះ ប្រជាពលរដ្ឋ​ទទូច​​​​ទៅ​ខាង​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​​​​​​​ខេត្តស្វាយរៀង ក៏​ដូច​ជា​លោក​អភិបាលខេត្ត មេត្តា​ពិនិត្យ និង​អន្តរាគមន៍​ឲ្យ​លោក​អភិ​បាល​ស្រុក​កំពុង​រោទ៍​ដាក់​គម្របលូផង ហើយ​បើ​រដ្ឋបាល​ស្រុក​គ្មាន​លទ្ធភាពទេ គួរតែឲ្យ​ប្រ​​​ជាពលរដ្ឋ​ធ្វើ​​​​​​គ​ម្រ​លូក​គ្រប​បិទ​បាំង​បណ្ដោះ​អាសន្ន​សិន​ទៅ ។ ការ​ដែល​ទុក​ចំហ​មាត់​លូ​យ៉ាង​ដូច្នេះ​មាន​ហានិភ័យ​ច្រើន​ណាស់ ទាំង​បញ្ហា​បរិស្ថាន ទាំង​បញ្ហា​គ្រោះថ្នាក់ ដែល​អាច​នឹង​កើតជា​យថាហេតុ ។

ទាក់ទិន​ករណី​នេះ​ដែរ លោក សុច ពិសី អភិបាលស្រុក​កំពុង​រោទ៍ បាន​ចេញ​លិខិត​បំភ្លឺ​មួយ​ចុះ​ថ្ងៃ​ទី​២៨ ខែមិថុនា ឆ្នាំ​២០២៤ ដោយ​មាន​ខ្លឹមសារ​ជា​រួម​ថា សុំ​ផ្អាក​ការ​ធ្វើ​សំណង់​នានា​នៅ​ក្នុង​មូលដ្ឋាន​ខាងលើ ។ រីឯ​គម្រប​លូ​នោះ ដោយសារ​តែ​មាន​ទំនាស់​បញ្ហា​ផ្លូវទឹក​នៅ​ខាងក្រោយ ទើប​បណ្ដាល​ឲ្យ​ខកខាន ឬ​អូស​បន្លាយ​ដល់​ការ​ចាក់​បិទ​គម្រប​លូ​នៅ​តាម​ផ្លូវជាតិ​។ ទោះបីជា​បែប​ណា ទំនាស់​អស់​រយៈពេល​៧​​​​ទៅ​៨​ឆ្នាំ​ហើយ ល្មម​ធ្វើការ​ដោះស្រាយ​ហើយ។ ឱ!​​​លោកអភិបាលស្រុកដ៏មហិមាអើយ…ហេ! ហេ! ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ