ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លៀងធ្លាក់១មេ! ឆ្លងចរន្តទុស្សេខ្សែភ្លើងឆេះសន្ធោសន្ធៅផ្អើល២ខណ្ឌ

2 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ឆ្លងចរន្តទុស្សេខ្សែភ្លើងឆេះផ្អើលប្រជាពលរដ្ឋនិងសមត្ថកិច្ចចំនួន២ខណ្ឌហៅ

រាជធានីភ្នំពេញ ៖ ឆ្លងចរន្តទុស្សេខ្សែភ្លើងឆេះផ្អើលប្រជាពលរដ្ឋនិងសមត្ថកិច្ចចំនួន២ខណ្ឌហៅរថយន្តពន្លត់អគ្គិភ័យជួយបាញ់ពន្លត់ភ្លាមៗ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១​និង​៣០​នាទីយប់ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៤ នៅតាមបណ្តោយផ្លូវ៥២៨ ទល់មុខប៉ុស្តិ៍នគរបាលសង្កាត់​បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ និងមួយកន្លែងទៀតនៅផ្លូវ១៦៩ ក្នុងសង្កាត់មិត្តភាព ខណ្ឌ​៧មករា រាជធានីភ្នំពេញ។

តាមប្រភពពត៌មានពីបងបងប្អូនប្រជាពលរដ្ឋបានអោយដឹងថា នៅមុនពេលកើតហេតុ នៅក្នុងរាជធានីភ្នំពេញមានភ្លៀងធ្លាក់មួយមេធំរយៈពេលជាច្រើនម៉ោង ។ លុះនៅពេលមេឃរាំងភ្លៀង នៅម៉ោងកើតហេតុ ក៏ស្រាប់តែប្រអប់ភ្លើងនៅទល់មុខប៉ុស្តិ៍នគរបាល សង្កាត់បឹងកក់ទី១បានឆ្លងចរន្តបណ្តាលឲ្យឆាបឆេះពីបង្គោលភ្លើងមួយហើយឆេះរាលដាលទៅបង្គោល​ភ្លើងមួយទៀតឆេះយ៉ាងសន្ធោសន្ធៅ ត្រូវបានបងប្អូនប្រជាពលរដ្ឋនិងនគរបាលប៉ុស្តិ៍ បានទាក់ទងទៅជំនាញអគ្គិសនីដើម្បីបិទភ្លើងភ្លាមៗ និងហៅរថយន្តពន្លត់អគ្គិភ័យជួយបាញ់ពន្លត់ភ្លាមៗ មិនមានឆេះរាលដាលដល់ផ្ទះបងប្អូនប្រជាពលរដ្ឋឡើយ ដោយប្រើប្រាស់ទឹកអស់ចំនួន១រថយន្ដ ។

លុះបន្ទាប់មក នៅវេលាម៉ោង១២និង៤០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤ នៅតាមបណ្តោយផ្លូវលេខ១៦៩ស្ថិតនៅសង្កាត់មិត្តភាព ខណ្ឌ៧មករា មានករណីឆ្លងចរន្តទុស្សេខ្សែភ្លើងដូចគ្នានិងឆាបឆេះរាលដាលដូចគ្នា ត្រូវបានរថយន្តពន្លត់អគ្គិភ័យជួយបាញ់ពន្លត់ ភ្លាមៗ ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យអស់ចំនួន១គ្រឿងនឹងមិនបង្កអោយមានការឆាបឆេះដល់ផ្ទះបងប្អូនប្រជាពលរដ្ឋឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ