ខេត្តរតនគិរី ៖ ទីតាំងរុករករ៉ែខុសច្បាប់មួយកន្លែងត្រូវបានកម្លាំងការយាល័យនគបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋានខេត្តចុះបង្ក្រាប និងរឹបអូសបានសម្ភារៈមួយចំនួនផងដែរ ។

ការចុះបង្ក្រាបរបស់សមត្ថកិច្ចធ្វើឡើង កាលពីវេលាម៉ោង៩.០០នាទីព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៤ ស្ថិតក្នុងទីតាំងភូមិសាស្ត្រឃុំឡាមិញ ស្រុកបរកែវ ខេត្តរតនគិរី ក្រោមការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ត្រីស្នងការ ដឹកនាំបញ្ជាដោយលោកវរសេនិយ៍ទោ ស៊ូ ហុង ហើយរឹបអូសបានសម្ភារៈមួយចំនួនផងដែរ បញ្ជូនមកការិយាល័យជំនាញចាត់ការបន្ត ។

សម្ភារៈដែលរឹបអូសបាននោះរួមមានម៉ាស៊ីនភ្លើងមួយគ្រឿង មានទុយោ និងសម្ភារៈជាច្រើនទៀតដែលជាឧបករណ៍សម្រាប់បាញ់ញ៉ដើម្បីរុករករ៉ែត្បូង ។ សកម្មភាពនៃការរុករករ៉ែដោយខុសច្បាប់នោះ នៅក្នុងទឹកដីនៃស្រុកបរកែវ គឺមានច្រើកន្លែងណាស់ ដែលសមត្ថកិច្ចចុះបង្ក្រាបហាក់ដូចជាវែកចក មុនពេលកម្លាំងបង្ក្រាបទៅដល់ក៏រត់គេចខ្លួនអស់ដូចទទួលបានដំណឹងមុន ។





ចែករំលែកព័តមាននេះ