ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់កង់បីភ័យមិនស្ទើរ ! ខណៈបុរសម្នាក់បានយកកូនកាំបិ.ត ភ្ជ.ង់គាត់

2 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់ ត្រូវ​បាន​កម្លាំង​អាវុធហត្ថ​ខណ្ឌមានជ័យ ធ្វើការ​ឃាត់ខ្លួន​យក​ទៅ​សួរនាំ បន្ទាប់​ពី​ជនសង្ស័យ​រូប​នោះ​បាន​ធ្វើ​សកម្មភាព​យក​កូន​កាំ​បិ​.​ត​ភ្ជ​.​ង់​ទៅ​លើ​បុរស​ជា​អ្នក​រត់​កង់​បី​ម្នាក់ ដែល​ធ្វើ​ឲ្យ​បុរស​ជា​អ្នក​រត់​កង់​បី​ភ័យ​ស្ល​.​ន់​ស្លោ​បាន​លោ​.​ត​ចេញ​ពីលើ​ម៉ូតូ ហើយ​ធ្វើ​ឲ្យ​ម៉ូតូ​រេ​ចង្កូត​បុ​.​ក និង​ម៉ូតូ​របស់​ភ្ញៀវ​ដែល​ចត​នៅ​មុខ KTV​មួយ​កន្លែង…

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់ ត្រូវ​បាន​កម្លាំង​អាវុធហត្ថ​ខណ្ឌមានជ័យ ធ្វើការ​ឃាត់ខ្លួន​យក​ទៅ​សួរនាំ បន្ទាប់​ពី​ជនសង្ស័យ​រូប​នោះ​បាន​ធ្វើ​សកម្មភាព​យក​កូន​កាំ​បិ​.​ត​ភ្ជ​.​ង់​ទៅ​លើ​បុរស​ជា​អ្នក​រត់​កង់​បី​ម្នាក់ ដែល​ធ្វើ​ឲ្យ​បុរស​ជា​អ្នក​រត់​កង់​បី​ភ័យ​ស្ល​.​ន់​ស្លោ​បាន​លោ​.​ត​ចេញ​ពីលើ​ម៉ូតូ ហើយ​ធ្វើ​ឲ្យ​ម៉ូតូ​រេ​ចង្កូត​បុ​.​ក និង​ម៉ូតូ​របស់​ភ្ញៀវ​ដែល​ចត​នៅ​មុខ KTV​មួយ​កន្លែង បណ្តាល​អោយ​ខូចខាត​ម៉ូតូ​ពីរ​គ្រឿង​បន្ថែម​ទៀត ។

ករណី​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៤ ខែកក្កដា​នេះ នៅ​ទល់មុខ KTV សម្រស់​បុប្ផា​២៧១ ស្ថិត​តាម​បណ្ដោយ​ផ្លូវ​២៧១ សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌមានជ័យ ។

តាម​ប្រភព​ពី​បុរស​ជា​អ្នក​រត់​កង់​បី​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ រូប​គាត់​ត្រូវ​បាន​ជនសង្ស័យ ប៊ុ​ក​ឃី​ង ឲ្យ​ដឹក​ពី​ម្តុំ​ស្ទឹង​មាន​ជ័យ ឆ្ពោះទៅ​តាម​បណ្ដោយ​ផ្លូវ​២៧១ លុះដល់​ចំណុច​កើតហេតុ ក៏​ស្រាប់តែ​ជនសង្ស័យ​បាន​យក​កូន​កាំ​បិ​.​ត​តូច​មួយ ភ្ជ​.​ង់​គាត់​ហើយ​គំ​រា​.​ម​ឲ្យ​គាត់​ជិះ​ទៅ​មុខ​ទៅ​តាម​សម្តី​របស់​ជនសង្ស័យ តែ​ពេល​នោះ ដោយសារ​តែ​រូប​គាត់​ភ័យ​ក៏​បាន​សម្រេចចិត្ត​លោ​.​ត​ចេញពី​កង់​បី បណ្ដាល​ឲ្យ​រង​របួស​តិចតួច ហើយ​ធ្វើ​ឲ្យ​ម៉ូតូ​កង់​បី​ហ្នឹង​រ៉េ​ចង្កូត​ជ្រុល​ទៅ​បុក​នឹង​ម៉ូតូ​របស់​ភ្ញៀវ ដែល​ចត​នៅ​មុខ​ហាង​ខារ៉ាអូខេ សម្រស់​បុប្ផា​២៧១ រង​ការ​ខូចខាត​អស់​ចំនួន​ពីរ​គ្រឿង ។

ភ្លាម​នោះ​ដែរ បុរស​ជនសង្ស័យ​បាន​ចុះ​ពីលើ​ម៉ូតូ​រត់គេច​ខ្លួន​ទៅ​មុខ​ជិត​ដល់​ស្ពាន​អាកាស​ក្បាលថ្នល់​ក៏​ត្រូវ​បាន​បងប្អូន​ប្រជាពលរដ្ឋ​ជួយ​ដេញ​តាម និង​រាយការណ៍​ជូន​កម្លាំង​អាវុធហត្ថ​ខណ្ឌមានជ័យ​ឲ្យ​ចុះ​ទៅ​ធ្វើការ​ឃាត់ខ្លួន​យក​ទៅ​សួរនាំ នៅ​ទីតាំង​កើតហេតុ​ផង​ដែរ​វិញ​ផង​ដែរ ។

ចំពោះ​ការ​សួរនាំ​បុរស​ជា​ជនសង្ស័យ​បាន​សារភាព​ថា រូប​គាត់​មិន​បាន​ភ្ជ​.​ង់​ជន​រង​គ្រោះ​នោះ​ទេ ហើយ​កូន​កាំ​បិ​.​ត គឺ​គាត់​ដាក់​តាម​សម្រាប់​ការពារ​ខ្លួន​តែ​ប៉ុណ្ណោះ ។

ក្រោយ​កើតហេតុ ទោះបីជា​ជនសង្ស័យ​សារភាព​យ៉ាងណា​ក៏​ដោយ ជនសង្ស័យ​ត្រូវ​បាន​កម្លាំង​អាវុធហត្ថ​ធ្វើការ​វ៉ៃ​ខ្នោះ​យក​ទៅ​ជាមួយនឹង​ជន​រង​គ្រោះ​យក​ទៅ​សួរនាំ​នៅ​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌមានជ័យ ដើម្បី​ចាត់ការ​ទៅ​តាម​ជំនាញ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ