ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រយ័ត្នបងប្អូន ! ខណៈទូក​នេសាទ​១​គ្រឿងបាន​លិច​​ក្នុង​សមុទ្រ តែសំណាងសង្គ្រោះទាន់ពេល

5 ខែ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ សមត្ថកិច្ច​នគរបាល​ការពារ​ព្រំ​ដែនទឹក បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​០៣ ខែកក្កដា​នេះ នៅ​វេលា​ម៉ោងជាង​៣​រសៀល មាន​ទូក​នេសាទ​មួយ​គ្រឿង បាន​លិច​នៅ​ក្នុង​សមុទ្រ ចន្លោះ​កោះ​ថ្មី…

ខេត្ត​ព្រះ​សីហ​នុ ៖ សមត្ថកិច្ច​នគរបាល​ការពារ​ព្រំ​ដែនទឹក បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​០៣ ខែកក្កដា​នេះ នៅ​វេលា​ម៉ោងជាង​៣​រសៀល មាន​ទូក​នេសាទ​មួយ​គ្រឿង បាន​លិច​នៅ​ក្នុង​សមុទ្រ ចន្លោះ​កោះ​ថ្មី និង​កោះសេះ ដោយសារ​ជួប​ខ្យល់​កន្ត្រាក់​បក់​បោក និង​រលក​ខ្លាំង ។

ចំពោះ​ទូក​ដែល​លិច​ខាងលើ​នេះ​ដែរ​ជា​ប្រភេទ​ទូក​អូស ពណ៌​ត្រួយ​ចេក​ចាស់ ដែល​មាន​ប្រវែង​បណ្តោយ​១២​ម៉ែត្រ ប្រវែង​ទទឹង​២.៨​ម៉ែត្រ ។

តាម​សមត្ថកិច្ច​បញ្ជាក់​ថា នៅ​លើ​ទូក​នេសាទ​នេះ​មាន​មនុស្ស​ចំនួន​៣​នាក់ មានឈ្មោះ​ដូច​ខាងក្រោម ៖ ១.​តៃកុង​ទូក ឈ្មោះ ពេ​ជ វី ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​រំ​ពែង ឃុំ​អ​ង្គោ​ល ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប ។ ២.​កូនដៃ​ទូក ឈ្មោះ យ៉ិ​ន ណិ​ត ភេទ​ប្រុស អាយុ ៣២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ស្នាំ​គូ ឃុំ​ពងទឹក ស្រុក​កំពុងត្រាច ខេត្តកំពត ។ ៣.​កូនដៃ​ទូក ឈ្មោះ ទើប ផៃ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ស្កៅ ឃុំ​ប្ញ​ស្សី​ស្រុក ស្រុក​កំពុងត្រាច ខេត្តកំពត ។

ដោយឡែក សម្ភារៈ​នៅ​លើ​ទូក​ដែល​បាត់បង់​រួម​មាន ៖ ទូរស័ព្ទ​ចំនួន ៣​គ្រឿង ផែនទី​ចំនួន​១ តេ​អូរ​ចំនួន​១​គ្រឿង មង​អូស​១​ដៃ លុយ​មួយ​លាន​រៀល ។

បច្ចុប្បន្ន មនុស្ស​ចំនួន​៣​នាក់​នៅ​លើ​ទូក ដែល​បាន​លិច​ត្រូវ​បាន​ជួយ​សង្គ្រោះ ដោយ​សុវត្ថិភាព​ពី​កម្លាំង​នគរបាល​ការពារ​ព្រំ​ដែនទឹក​ប៉ុស្តិ៍​កោះ​ថ្មី និង​កម្លាំង​នគរបាល​ការពារ​ព្រំ​ដែនទឹក​ប៉ុស្តិ៍​កោះសេះ ក្រោម​បទបញ្ជា​ពី​ឯក​ឧត្តមសេនីយ៍ឯក ទូច ពលៈ ប្រធាន​នាយកដ្ឋាន​នគរបាល​ការពារ​ព្រំ​ដែនទឹក នាំ​យក​មក​ដីគោក ។ ចំណែកឯ​ទូក និង​សម្ភារៈ​នៅ​លើ​ទូក​បាន​លិច​ចូល​ទៅ​ក្នុង​សមុទ្រ កម្លាំង​សមត្ថកិច្ច​នឹង​បន្ត​ជួយ​ស្រង់​ឡើង​មក​វិញ​តាម​ការ​ជាក់ស្តែង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ