UEFA Euro 2024 ៖ ពូល D មច្ចុរា.ជទឹកក្រូចហូឡង់ សង្គ្រឺ.តធ្មេញដាក់មាន់គកបារាំង
ប្រទេសអាល្លឺម៉ង់ ៖ ការប្រកួតព្រឹត្តិការណ៍ជើងឯកទ្វីបអឺរ៉ុបឆ្នាំ ២០២៤ ឬ UEFA Euro 2024 ដែលធ្វើ
ប្រទេសអាល្លឺម៉ង់ ៖ ការប្រកួតព្រឹត្តិការណ៍ជើងឯកទ្វីបអឺរ៉ុបឆ្នាំ ២០២៤ ឬ UEFA Euro 2024 ដែលធ្វើ
ប្រទេសអាល្លឺម៉ង់ ៖ ការប្រកួតព្រឹត្តិការណ៍ជើងឯកទ្វីបអឺរ៉ុបឆ្នាំ ២០២៤ ឬ UEFA Euro 2024 ដែលធ្វើឡើងនៅប្រទេសអាល្លឺម៉ង់ នឹងចាប់ផ្តើមដំណើរការប្រកួតនាថ្ងៃទី១៤ ខែមិថុនា រហូតដល់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤ ខាងមុខនេះ។ ដូច្នេះនៅក្នុងថ្ងៃនេះ សារព័ត៌មាន «កោះសន្តិភាព» សូមបង្ហាញជូនរឿងខ្លះៗ អំពីពូល D ដែលរួមមាន ប៉ូឡូញ ហូឡង់ អូទ្រីស និង បារាំង ។ គួររំលឹកថា UEFA Euro 2024 ៖ ពូល C តោកំណាចអង់គ្លេស បងធំប្រចាំពូល
ប៊ូឡូញ ធ្លាប់បង្ហាញវត្តមានការប្រកួតជើងឯកអឺរ៉ុបចំនួន ៤ លើករួចមកហើយ ដោយលើកដំបូងនៅឆ្នាំ ២០០៨ និងធ្លាប់ធ្វើជាម្ចាស់ផ្ទះ ១ ដង នៅឆ្នាំ ២០១២ រួមជាមួយនឹងប្រទេសអ៊ុយក្រែន។ កំណត់ត្រាល្អបំផុតរបស់ប៉ូឡូញ គឺឈានដល់វគ្គ៨ក្រុមចុងក្រោយ នៅឆ្នាំ ២០១៦។ ក្រុមឥន្ទ្រីសប៉ូឡូញ បច្ចុប្បន្នស្ថិតនៅក្រោមការដឹកនាំរបស់លោក Michał Probierz គ្រូបង្វឹកជនជាតិប៉ូឡូញ ដែលមានខ្សែប្រយុទ្ធ Robert Lewandowski របស់ក្រុម Barcelona គឺជាប្រធានក្រុម។
ហូឡង់ ធ្លាប់បង្ហាញវត្តមាននៅការប្រកួតជើងឯកអឺរ៉ុបចំនួន ១០ លើករួចមកហើយ ដោយលើកទីដំបូងនៅឆ្នាំ ១៩៧៦ និងឈ្នះជើងឯក ១ ដង នៅឆ្នាំ ១៩៨៨ ហើយធ្លាប់ធ្វើជាម្ចាស់ផ្ទះ ១ លើក រួមជាមួយនឹងប្រទេសបែលហ្ស៊ិក នៅឆ្នាំ ២០០០ ។ ក្រុមមច្ចុរាជទឹកក្រូចហូឡង់ បច្ចុប្បន្នស្ថិតក្រោមការដឹកនាំរបស់លោក Ronald Koeman គ្រូបង្វឹកជនជាតិហូឡង់ ដែលមានខ្សែការពារ Virgil van Dijk គឺជាប្រធានក្រុម។
អូទ្រីស ធ្លាប់បង្ហាញវត្តមាននៅការប្រកួតជើងឯកទ្វីបអឺរ៉ុបចំនួន ៣ លើក ដោយលើកដំបូងនៅឆ្នាំ ២០០៨ ដែលខ្លួនបានធ្វើជាសហម្ចាស់ផ្ទះជាមួយប្រទេសស្វីស។ កំណត់ត្រាល្អបំផុតរបស់អូទ្រីស គឺឈានដល់វគ្គ១៦ក្រុមចុងក្រោយ នៅឆ្នាំ ២០២០។ ក្រុមឥន្ទ្រីខ្មៅអូទ្រីស បច្ចុប្បន្នស្ថិតក្រោមការដឹកនាំរបស់លោក Ralf Rangnick គ្រូបង្វឹកជនជាតិអាល្លឺម៉ង់ ដែលមានខ្សែការពារ David Alaba របស់ក្រុម Real Madrid គឺជាប្រធានក្រុម។
បារាំង គឺជាក្រុមដ៏ជោគជ័យបំផុតមួយនៅព្រឹត្តិការណ៍ជើងឯកទ្វីបអឺរ៉ុប ដោយធ្លាប់បង្ហាញវត្តមានចំនួន ១០ លើករួចមកហើយ ដោយលើកដំបូងនៅឆ្នាំ ១៩៦០ និងឈ្នះជើងឯកចំនួន ២ ដង នៅឆ្នាំ ១៩៨៤ និង ២០០០។ បារាំងក៏ធ្លាប់ធ្វើម្ចាស់ផ្ទះរហូតដល់ ៣ លើក នៅឆ្នាំ ១៩៦០ ដែលជាឆ្នាំដំបូងនៃការប្រកួតព្រឹត្តិការណ៍ជើងឯកទ្វីបអឺរ៉ុប និង ២ លើកផ្សេងទៀត នៅឆ្នាំ ១៩៨៤ និង ២០១៦។ ក្រុមមាន់គកបារាំង បច្ចុប្បន្នស្ថិតក្រោមការដឹកនាំរបស់លោក Didier Deschamps គ្រូបង្វឹកជនជាតិបារាំង ដែលមានខ្សែប្រយុទ្ធកំពូលល្បឿន Kylian Mbappé ដែលនឹងផុតកុងត្រាជាមួយក្រុម PSG នៅចុងខែមិថុនា ឆ្នាំ២០២៤ ហើយត្រៀមក្លាយជាសមាជិកពេញសិទ្ធិរបស់ក្រុម Real Madrid គឺជាប្រធានក្រុម។
នៅក្នុងពូល D នេះ មច្ចុរាជទឹកក្រូចហូឡង់ និងមាន់គកបារាំង គឺជាក្រុមមានភាគរយខ្ពស់ជាងគេ បន្តឡើងទៅកាន់វគ្គបន្ទាប់ ខណៈដែលប៉ូឡូញជាក្រុមលេខ ៣ ល្អ។
បញ្ជីឈ្មោះកីឡាកររបស់ក្រុមជម្រើសជាតិប៉ូឡូញ ៖
-អ្នកចាំទី ៖ Marcin Bulka (Nice), Łukasz Skorupski (Bologna) និង Wojciech Szczęsny (Juventus)
-ខ្សែការពារ ៖ Jan Bednarek (Southampton), Bartosz Bereszyński (Empoli), Przemysław Frankowski (Lens), Jakub Kiwior (Arsenal), Tymoteusz Puchacz (Kaiserslautern), Bartosz Salamon (Lech Poznań) និង Sebastian Walukiewicz (Empoli)
-ខ្សែបម្រើ ៖ Paweł Dawidowicz (Hellas Verona), Kamil Grosicki (Pogoń Szczecin), Jakub Moder (Brighton), Jakub Piotrowski (Ludogorets), Taras Romanczuk (Jagiellonia Białystok), Bartosz Slisz (Atlanta United), Damian Szymański (AEK Athens), Sebastian Szymański (Fenerbahçe), Kacper Urbański (Bologna), Nicola Zalewski (Roma) និង Piotr Zieliński (Napoli)
-ខ្សែប្រយុទ្ធ ៖ Adam Buksa (Antalyaspor), Robert Lewandowski (Barcelona), Krzysztof Piątek (Başakşehir), Michał Skóraś (Club Brugge) និង Karol Świderski (Hellas Verona)
បញ្ជីឈ្មោះកីឡាកររបស់ក្រុមជម្រើសជាតិហូឡង់ ៖
-អ្នកចាំទី ៖ Justin Bijlow (Feyenoord), Mark Flekken (Brentford) និង Bart Verbruggen (Brighton)
-ខ្សែការពារ ៖ Nathan Aké (Man City), Daley Blind (Girona), Matthijs de Ligt (Bayern Munich), Stefan de Vrij (Inter), Denzel Dumfries (Inter), Lutsharel Geertruida (Feyenoord), Micky van de Ven (Tottenham) និង Virgil van Dijk (Liverpool)
-ខ្សែបម្រើ ៖ Ryan Gravenberch (Liverpool), Ian Maatsen (Dortmund), Tijjani Reijnders (AC Milan), Jerdy Schouten (PSV), Joey Veerman (PSV) និង Georginio Wijnaldum (Al Ettifaq)
-ខ្សែប្រយុទ្ធ ៖ Steven Bergwijn (Ajax), Brian Brobbey (Ajax), Memphis Depay (Atlético Madrid), Jeremie Frimpong (Leverkusen), Cody Gakpo (Liverpool), Donyell Malen (Dortmund), Xavi Simons (Leipzig) និង Wout Weghorst (Hoffenheim)
បញ្ជីឈ្មោះកីឡាកររបស់ក្រុមជម្រើសជាតិអូទ្រីស ៖
-អ្នកចាំទី ៖ Niklas Hedl (Rapid Wien), Heinz Lindner (Union SG) និង Patrick Pentz (Brøndby)
-ខ្សែការពារ ៖ Flavius Daniliuc (Salzburg), Kevin Danso (Lens), Philipp Lienhart (Freiburg), Phillipp Mwene (Mainz), Stefan Posch (Bologna), Leopold Querfeld (Rapid Wien), Gernot Trauner (Feyenoord), Patrick Wimmer (Wolfsburg) និង Maximilian Wöber (Mönchengladbach)
-ខ្សែបម្រើ ៖ Christoph Baumgartner (Leipzig), Florian Grillitsch (Hoffenheim), Marco Grüll (Rapid Wien), Florian Kainz (Köln), Konrad Laimer (Bayern Munich), Alexander Prass (Sturm Graz), Marcel Sabitzer (Dortmund), Romano Schmid (Werder Bremen), Matthias Seidl (Rapid Wien) និង Nicolas Seiwald (Leipzig)
-ខ្សែប្រយុទ្ធ ៖ Marko Arnautović (Inter), Maximilian Entrup (Hartberg), Michael Gregoritsch (Freiburg) និង Andreas Weimann (West Brom)
បញ្ជីឈ្មោះកីឡាកររបស់ក្រុមជម្រើសជាតិបារាំង ៖
-អ្នកចាំទី ៖ Alphonse Areola (West Ham), Mike Maignan (AC Milan) និង Brice Samba (Lens)
-ខ្សែការពារ ៖ Jonathan Clauss (Marseille), Theo Hernández (AC Milan), Ibrahima Konaté (Liverpool), Jules Koundé (Barcelona), Ferland Mendy (Real Madrid), Benjamin Pavard (Inter), William Saliba (Arsenal) និង Dayot Upamecano (Bayern Munich)
-ខ្សែបម្រើ ៖ Eduardo Camavinga (Real Madrid), Youssouf Fofana (Monaco), Antoine Griezmann (Atlético Madrid), N’Golo Kanté (Al-Nassr), Adrien Rabiot (Juventus), Aurélien Tchouameni (Real Madrid) និង Warren Zaïre-Emery (PSG)
-ខ្សែប្រយុទ្ធ ៖ Bradley Barcola (PSG), Kingsley Coman (Bayern München), Ousmane Dembélé (PSG), Olivier Giroud (AC Milan), Randal Kolo Muani (PSG), Kylian Mbappé (PSG/Real Madrid) និង Marcus Thuram (Inter) ៕ (ប្រភព ៖ UEFA)
ចែករំលែកព័តមាននេះ