ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចំណងស្នេហ៍ជាង៣០ឆ្នាំរបស់លោក Pep Guardiola និងភរិយា ដើរដល់ផ្លូវបំបែក

6 ម៉ោង មុន

ចក្រភពអង់គ្លេស ៖ ចំណងស្នេហារបស់អ្នកចាត់ការទូទៅក្រុម Manchester City លោក Pep Guardiola និងភរិយា Cristina…

ចក្រភពអង់គ្លេស ៖ ចំណងស្នេហារបស់អ្នកចាត់ការទូទៅក្រុម Manchester City លោក Pep Guardiola និងភរិយា Cristina Serra បានសម្រេចដើរដល់ផ្លូវបំបែក បន្ទាប់ពីរួមរស់នឹងគ្នាអស់រយៈពេលជាងបីទសវត្សរ៍។

ប្រភពពីកាសែតអេស្ប៉ាញបានអះអាងថា អ្នកទាំងពីរបានរស់នៅបែកគ្នាជិតប្រាំឆ្នាំមកហើយ ដោយអ្នកស្រី Serra ផ្លាស់ទៅរស់នៅទីក្រុងបាសេឡូណា ប្រទេសអេស្ប៉ាញ ដើម្បីគ្រប់គ្រងក្រុមហ៊ុនម៉ូដអ្នកស្រី ខណៈដែលស្វាមីរស់នៅទីក្រុងមេនឆេស្ទ័រ ប្រទេសអង់គ្លេស។ នេះបើតាមប្រភពពីសារព័ត៌មាន Sky News បានចេញផ្សាយកាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥។

ប្តីប្រពន្ធមួយគូនេះ ផ្តើមស្នេហ៍គ្រាដំបូងនៅឆ្នាំ ១៩៩៤ គ្រាដែលលោក Guardiola នៅជាកីឡាករវ័យ​២៣ឆ្នាំរបស់ក្រុម Barcelona ហើយអ្នកស្រី Serra មានវ័យ២០ឆ្នាំ។ អ្នកទាំងពីរបានរៀបការនៅជិតទីក្រុងបាសេឡូណា ក្នុងឆ្នាំ ២០១៤ ដោយបន្សល់ចំណងដៃកូនប្រុសស្រីចំនួនបីនាក់គឺ Maria អាយុ២៤ឆ្នាំ, Marius អាយុ២២ឆ្នាំ និង Valentina អាយុ១៧ឆ្នាំ។ អស់រយៈពេលជាង៥ឆ្នាំចុងក្រោយនេះ អ្នកទាំងពីរត្រូវបានរាយការណ៍ថា រស់នៅបែកគ្នា ដោយអ្នកស្រី Serra បានរស់នៅទីក្រុងបាសេឡូណាជាមួយកូនស្រីពៅ ឯលោក Guardiola រស់នៅទីក្រុងមេនឆេស្ទ័រ សម្រាប់ការងារអ្នកចាត់ការក្រុមមេឃខៀវ Man City។

អ្នកស្រី Serra បានវិលត្រឡប់ទៅប្រទេសអេស្ប៉ាញវិញនៅឆ្នាំ ២០១៩ ដើម្បីផ្តោតលើក្រុមហ៊ុនម៉ូដរបស់គ្រួសារអ្នកស្រី Serra Claret។ ទោះបីជារស់នៅបែកគ្នាក៏ពិតមែន ប៉ុន្តែប្តីប្រពន្ធត្រៀមនឹងលែងលះគ្នាមួយគូនេះ នៅតែរក្សាទំនាក់ទំនងជិតស្និត និងតែងតែត្រូវបានគេប្រទះឃើញនៅជាមួយគ្នាជាសាធារណៈផងដែរ។ តួយ៉ាង កាលពីខែមិថុនា ឆ្នាំ ២០២៣ អតីតអ្នកកាសែត និងអ្នកនិពន្ធរូបនេះបានធ្វើដំណើរទៅទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួកគី ដើម្បីអបអរជាមួយស្វាមី បន្ទាប់ពីក្រុម Man City យកឈ្នះលើក្រុម Inter Milan ឈ្នះជើងឯកពានរង្វាន់ Champions League។ ប្តីប្រពន្ធគូមួយគូនេះក៏បានទស្សនាការព្រឹត្តិការណ៍កីឡាវាយតេន្នីស Wimbledon ជាមួយគ្នាកាលពីខែកក្កដាផងដែរ។

របាយការណ៍ជាច្រើនបង្ហាញថា ប្តីប្រពន្ធមួយគូនេះ បានសម្រេចចិត្តបែកគ្នា នៅក្នុងខែធ្នូ ឆ្នាំ២០២៣ ដោយរក្សាព័ត៌មានជាឯកជន លើកលែងតែសមាជិកគ្រួសារជិតស្និទ្ធបំផុត។ មិត្តភ័ក្តិជិតស្និទ្ធបំផុតរបស់ប្តីប្រពន្ធមួយគូនេះបានបង្ហើបថា អ្នកទាំងពីរបានបែកគ្នាដោយសន្តិវិធី មិនមានការលើកឡើងពីភាគីទីបីនោះទេ។ ការបែកគ្នានេះទៀតសោត កើតឡើងដោយសារតែលោក Guardiola គឺជាមនុស្សវក់នឹងការងារខ្លាំង ហើយនៅតែបន្តការងារដឹកនាំដ៏យូរបំផុតរបស់លោកជាមួយក្រុម Man City៕ ដកស្រង់ ៖ Sky News, Goal.com និង GB News

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ