ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

UEFA Euro 2024 ៖ ពូ​ល C តោ​កំណាច​អង់គ្លេស បងធំ​ប្រចាំ​ពូ​ល

2 អាទិត្យ មុន

ប្រទេស​អា​ល្លឺ​ម៉​ង់ ៖ ការ​ប្រកួត​ព្រឹត្តិការណ៍​ជើងឯក​ទ្វីបអឺរ៉ុប​ឆ្នាំ ២០២៤ ឬ UEFA Euro 2024 ដែល​ធ្វើ​

ប្រទេស​អា​ល្លឺ​ម៉​ង់ ៖ ការ​ប្រកួត​ព្រឹត្តិការណ៍​ជើងឯក​ទ្វីបអឺរ៉ុប​ឆ្នាំ ២០២៤ ឬ UEFA Euro 2024 ដែល​ធ្វើ​ឡើង​នៅ​ប្រទេស​អា​ល្លឺ​ម៉​ង់ នឹង​ចាប់ផ្តើម​ដំណើរការ​ប្រកួត​នា​ថ្ងៃ​ទី​១៤ ខែមិថុនា រហូត​ដល់​ថ្ងៃ​ទី​១៤ ខែកក្កដា ឆ្នាំ​២០២៤ ខាង​មុខ​នេះ​។ ដូច្នេះ​នៅ​ក្នុងថ្ងៃនេះ សារព័ត៌មាន «​កោះសន្តិភាព​» សូម​បង្ហាញ​ជូន​រឿង​សំខាន់​ខ្លះ​ៗ អំពី​ពូ​ល C ដែល​រួម​មាន ស្លូ​វេ​នី ដា​ណឺ​ម៉ាក ស៊ែ​ប និង អង់គ្លេស​។ គួររំលឹកថា UEFA Euro 2024 ៖ ពូ​ល B ពូ​លម​រណៈ

ស្លូ​វេ​នី គឺជា​ក្រុម​បទ​ពិសោធន៍​ក្មេងខ្ចី ដោយ​ធ្លាប់​បង្ហាញ​វត្ត​មានការ​ប្រកួត​ជើងឯក​អឺរ៉ុប​តែ​១​ម្តង​គត់ កាលពី​ឆ្នាំ ២០០០ នៅ​ត្រឹម​វគ្គ​ចែក​ពូ​ល និង​ឈរ​នៅ​បាត់​តារាង​។ ក្រុម​អ្នក​ប្រយុទ្ធ​អឺរ៉ុប​ខាងត្បូង​ស្លូ​វេ​នី បច្ចុប្បន្ន​ស្ថិត​ក្រោម​ការ​ដឹកនាំ​របស់​លោក Matjaž Kek គ្រូបង្វឹក​ជនជាតិ​ស្លូ​វេ​នី ដែល​មាន​អ្នកចាំទី Jan Oblak របស់​ក្រុម Atlético Madrid គឺជា​ប្រធាន​ក្រុម​។

ដា​ណឺ​ម៉ាក ធ្លាប់​បង្ហាញ​វត្ត​មាននៅ​ការ​ប្រកួត​ជើងឯក​អឺរ៉ុប​ចំនួន ៩ លើក​រួច​មក​ហើយ ដោយ​លើក​ទី​ដំបូង​នៅ​ឆ្នាំ ១៩៦៤ និង​បាន​ឈ្នះ​ជើងឯក​១​ដង កាលពី​ឆ្នាំ ១៩៩២​។ ក្រុម​ទ័ព​រំសេវ​ដា​ណឺ​ម៉ាក បច្ចុប្បន្ន​ស្ថិត​នៅ​ក្រោម​ការ​ដឹកនាំ​របស់​លោក Kasper Hjulmand គ្រូបង្វឹក​ជនជាតិ​ដា​ណឺ​ម៉ាក ដែល​មាន​ខ្សែការពារ Simon Kjær របស់​ក្រុម AC Milan គឺជា​ប្រធាន​ក្រុម​។

ស៊ែ​ប មិន​ទាន់​ឈ្នះ​ជើងឯក​អឺរ៉ុប​នៅឡើយ​ទេ ហើយ​ព្រឹត្តិការណ៍​ឆ្នាំ​នេះ គឺជា​ការ​ប្រកួត​ជើងឯក​អឺរ៉ុប​លើក​ដំបូង​របស់​ពួក​គេ​ក្នុង​នាម​ជា​ប្រទេស​ឯករាជ្យ​មួយ បើ​ទោះបីជា​ពី​អតីតកាល​មាន​កីឡាករ​ជនជាតិ​ស៊ែ​ប​ច្រើន​នាក់ ដែល​បង្ហាញ​វត្ត​មាននៅ​ការ​ប្រកួត​ជើងឯក​អឺរ៉ុប​ជាមួយនឹង​សាធារណរដ្ឋ​សហព័ន្ធ​សង្គមនិយម​យូ​ហ្គោ​ស្លា​វី ស៊ែ​ប និង​ម៉ុង​តេ​ណេ​ហ្គ្រោ យ៉ាងណា​ក៏​ដោយ​។ ក្រុម​ឥន្ទ្រី​ស៊ែ​ប បច្ចុប្បន្ន​ស្ថិត​ក្រោម​ការ​ដឹកនាំ​របស់​លោក Dragan Stojković គ្រូបង្វឹក​ជនជាតិ​ស៊ែ​ប ដែល​មាន​ខ្សែប្រយុទ្ធ Dušan Tadić របស់​ក្រុម Fenerbahçe គឺជា​ប្រធាន​ក្រុម​។

អង់គ្លេស ធ្លាប់​បង្ហាញ​វត្ត​មាននៅ​ការ​ប្រកួត​ជើងឯក​អឺរ៉ុប​ចំនួន ១០ លើក​រួច​មក​ហើយ ដោយ​លើក​ដំបូង​នៅ​ឆ្នាំ ១៩៦៨​។ បើ​ទោះជា​ឈរ​ក្នុង​នាម​ជា​ក្រុម​ជម្រើសជាតិ​មាន​ប្រជាប្រិយ​ល្បីល្បាញ​ខ្លាំង​បំផុត​មួយ​នៅ​លើ​ពិភពលោក​ក៏​ពិតមែន ប៉ុន្តែ​អង់គ្លេស​មិន​ទាន់​រសជាតិ​ឈ្នះ​ជើងឯក​អឺរ៉ុប​នៅឡើយ​ទេ និង​ធ្លាប់​ធ្វើ​ម្ចាស់ផ្ទះ ១ លើក នៅ​ឆ្នាំ ១៩៩៦ កំណត់​ត្រា​ដ៏​ល្អ​បំផុត​របស់​ពួក​គេ គឺ​រង​ជើងឯក​នៅ​ឆ្នាំ ២០២០​។ ក្រុម​តោ​កំណាច​អង់គ្លេស បច្ចុប្បន្ន​ស្ថិត​ក្រោម​ការ​ដឹកនាំ​របស់​លោក Gareth Southgate គ្រូបង្វឹក​ជនជាតិ​អង់គ្លេស ដែល​មាន​ខ្សែប្រយុទ្ធ Harry Kane របស់​ក្រុម Bayern Munich គឺជា​ប្រធាន​ក្រុម​។

នៅ​ក្នុង​ពូ​ល C តោ​កំណាច​អង់គ្លេស និង​ទ័ព​រំសេវ​ដា​ណឺ​ម៉ាក ត្រូវ​បាន​គេ​មើលឃើញ​ថា គឺជា​ក្រុម​មាន​ភាគរយ​ខ្ពស់ ដើម្បី​ឡើង​ទៅ​កាន់​វគ្គ​បន្ទាប់​។

បញ្ជី​ឈ្មោះ​កីឡាករ​ទាំង ២៦​រូប​របស់​ក្រុម​ជម្រើសជាតិ​ស្លូ​វេ​នី ៖
-​អ្នកចាំទី ៖ Vid Belec (APOEL), Jan Oblak (Atlético de Madrid) និង Igor Vekić (Vejle)
-​ខ្សែការពារ ៖ Jure Balkovec (Alanyaspor), Jaka Bijol (Udinese), Miha Blažič (Lech Poznań), David Brekalo (Orlando City), Vanja Drkušić (Sochi), Erik Janža (Górnik Zabrze), Žan Karničnik (Celje), Jon Gorenc Stanković (Sturm Graz) និង Petar Stojanović (Sampdoria)

-​ខ្សែបម្រើ ៖ Timi Elšnik (Olimpija Ljubljana), Adam Gnezda Čerin (Panathinaikos), Tomi Horvat (Sturm Graz), Josip Iličić (Maribor), Jasmin Kurtić (Südtirol), Sandi Lovrić (Udinese), Benjamin Verbič (Panathinaikos), Adrian Zeljković (Spartak Trnava) និង Nino Žugelj (Bodø/Glimt)
-​ខ្សែប្រយុទ្ធ ៖ Žan Celar (Lugano), Jan Mlakar (Pisa), Benjamin Šeško (Leipzig), Andraž Šporar (Panathinaikos) និង Žan Vipotnik (Bordeaux)

បញ្ជី​ឈ្មោះ​កីឡាករ​ទាំង ២៦​រូប​របស់​ក្រុម​ជម្រើសជាតិ​ដា​ណឺ​ម៉ាក ៖
-​អ្នកចាំទី ៖ Mads Hermansen (Leicester), Frederik Rønnow (Union Berlin) និង Kasper Schmeichel (Anderlecht)
-​ខ្សែការពារ ៖ Joachim Andersen (Crystal), Alexander Bah (Benfica), Andreas Christensen (Barcelona), Mathias Jørgensen (Brentford), Simon Kjær (AC Milan), Rasmus Kristensen (Roma), Victor Kristiansen (Bologna), Joakim Mæhle (Wolfsburg) និង Jannik Vestergaard (Leicester)
-​ខ្សែបម្រើ ៖ Jacob Bruun Larsen (Burnley), Thomas Delaney (Anderlecht), Anders Dreyer (Anderlecht), Christian Eriksen (Man United), Morten Hjulmand (Sporting CP), Pierre-Emile Højbjerg (Tottenham), Mathias Jensen (Brentford) និង Christian Nørgaard (Brentford
-​ខ្សែប្រយុទ្ធ ៖ Mikkel Damsgaard (Brentford), Kasper Dolberg (Anderlecht), Rasmus Højlund (Man United), Andreas Skov Olsen (Club Brugge), Yussuf Poulsen (Leipzig) និង Jonas Wind (Wolfsburg)

បញ្ជី​ឈ្មោះ​កីឡាករ​ទាំង ២៦​រូប​របស់​ក្រុម​ជម្រើសជាតិ​ស៊ែ​ប ៖
-​អ្នកចាំទី ៖ Vanja Milinković-Savić (Torino), Đorđe Petrović (Chelsea) និង Predrag Rajković (Mallorca)
-​ខ្សែការពារ ៖ Srđan Babić (Spartak Moskva), Nikola Milenković (Fiorentina), Filip Mladenović (Panathinaikos), Strahinja Pavlović (Salzburg), Uroš Spajić (Crvena zvezda), Nemanja Stojić (Crvena zvezda) និង Miloš Veljković (Werder Bremen)

-​ខ្សែបម្រើ ៖ Veljko Birmančević (Sparta Praha), Mijat Gaćinović (AEK Athens), Nemanja Gudelj (Sevilla), Ivan Ilić (Torino), Saša Lukić (Fulham), Nemanja Maksimović (Getafe), Srdjan Mijailović (Crvena zvezda), Sergej Milinković-Savić (Al-Hilal) និង Lazar Vujadin Samardžić (Udinese)
-​ខ្សែប្រយុទ្ធ ៖ Luka Jović (AC Milan), Filip Kostić (Juventus), Aleksandar Mitrović (Al-Hilal), Petar Ratkov (Salzburg), Dušan Tadić (Fenerbahçe), Dušan Vlahović (Juventus) និង Andrija Živković (PAOK)

បញ្ជី​ឈ្មោះ​កីឡាករ​ទាំង ២៦​រូប​របស់​ក្រុម​ជម្រើសជាតិ​អង់គ្លេស ៖
-​អ្នកចាំទី ៖ Dean Henderson (Crystal), Jordan Pickford (Everton) និង Aaron Ramsdale (Arsenal)
-​ខ្សែការពារ ៖ Trent Alexander-Arnold (Liverpool), Lewis Dunk (Brighton), Joe Gomez (Liverpool), Marc Guéhi (Crystal), Ezri Konsa (Aston Villa), Luke Shaw (Man United), John Stones (Man City), Kieran Trippier (Newcastle) និង Kyle Walker (Man City)

-​ខ្សែបម្រើ ៖ Jude Bellingham (Real Madrid), Phil Foden (Man City), Conor Gallagher (Chelsea), Kobbie Mainoo (Man United), Cole Palmer (Chelsea), Declan Rice (Arsenal) និង Adam Wharton (Crystal)
-​ខ្សែប្រយុទ្ធ ៖ Jarrod Bowen (West Ham), Eberechi Eze (Crystal), Anthony Gordon (Newcastle), Harry Kane (Bayern), Bukayo Saka (Arsenal), Ivan Toney (Brentford) និង Ollie Watkins (Aston Villa) ៕ (​ប្រភព ៖ UEFA)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ