UEFA Euro 2024 ៖ ពូល B ពូលមរណៈ
ប្រទេសអាល្លឺម៉ង់ ៖ ការប្រកួតព្រឹត្តិការណ៍ជើងឯកទ្វីបអឺរ៉ុបឆ្នាំ ២០២៤ ឬ UEFA Euro 2024 ដែល
ប្រទេសអាល្លឺម៉ង់ ៖ ការប្រកួតព្រឹត្តិការណ៍ជើងឯកទ្វីបអឺរ៉ុបឆ្នាំ ២០២៤ ឬ UEFA Euro 2024 ដែល
ប្រទេសអាល្លឺម៉ង់ ៖ ការប្រកួតព្រឹត្តិការណ៍ជើងឯកទ្វីបអឺរ៉ុបឆ្នាំ ២០២៤ ឬ UEFA Euro 2024 ដែលប្រទេសអាល្លឺម៉ង់ទទួលធ្វើជាម្ចាស់ផ្ទះនោះ នឹងចាប់ផ្តើមដំណើរការប្រកួតនៅថ្ងៃទី១៤ ខែមិថុនា រហូតដល់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤ ឆាប់ខាងមុខនេះ។ នៅក្នុងថ្ងៃនេះ សារព័ត៌មាន «កោះសន្តិភាព» សូមបង្ហាញរឿងសំខាន់ខ្លះៗអំពីពូល B ដែលរួមមាន ៖ ក្រុមការពារតំណែងជើងឯកអ៊ីតាលី អេស្ប៉ាញ ក្រូអាត និង អាល់បានី ដោយពូលមួយនេះ ត្រូវបានចាត់ទុកជាពូលមរណៈ សម្រាប់ព្រឹត្តិការណ៍នៅឆ្នាំនេះ។ គួររំលឹកថា UEFA Euro 2024 ៖ ពូល A ម្ចាស់ផ្ទះអាល្លឺម៉ង់បង្ហាញភាពលេចធ្លោ
ក្រុមការពារតំណែងជើងឯកអ៊ីតាលី ធ្លាប់បង្ហាញវត្តមាននៅការប្រកួតជើងឯកទ្វីបអឺរ៉ុបចំនួន ១០ លើករួចមកហើយ ដោយលើកដំបូងនៅក្នុងឆ្នាំ ១៩៦៨ និងឈ្នះជើងឯកចំនួន ២ ដង ពោលនៅឆ្នាំ ១៩៦៨ និង ២០២០ ហើយក៏ធ្លាប់រងជើងឯកចំនួន ២ ដងផងដែរ នៅឆ្នាំ ២០០០ និង ២០១២។ ក្រុមអសុរីអ៊ីតាលី ដែលធ្លាប់ធ្វើម្ចាស់ផ្ទះការប្រកួតជើងឯកអឺរ៉ុបចំនួន ២ លើក នៅឆ្នាំ ១៩៦៨ និង ១៩៨០ បច្ចុប្បន្នស្ថិតនៅក្រោមការដឹកនាំរបស់លោក Luciano Spalletti គ្រូបង្វឹកជនជាតិអ៊ីតាលី ដែលមានអ្នកចាំទី Gianluigi Donnarumma របស់ក្រុម PSG គឺជាប្រធានក្រុម។
អេស្ប៉ាញ ធ្លាប់បង្ហាញវត្តមាននៅការប្រកួតជើងឯកទ្វីបអឺរ៉ុបចំនួន ១១ លើករួចមកហើយ ដោយលើកដំបូងនៅឆ្នាំ ១៩៦៤ និងឈ្នះជើងឯកចំនួន ៣ ដង កំពុងកាន់កំណត់ត្រាជាក្រុមឈ្នះជើងឯកច្រើនជាងគេនៅក្នុងប្រវត្តិសាស្ត្រ រួមជាមួយនឹងអាល្លឺម៉ង់ ហើយក៏ធ្លាប់រងជើងឯក១ដង នៅឆ្នាំ ១៩៨៤។ ក្រុមគោជល់អេស្ប៉ាញ ដែលធ្លាប់ធ្វើជាម្ចាស់ផ្ទះការប្រកួតជើងឯកទ្វីបអឺរ៉ុបតែ១លើកគត់ បច្ចុប្បន្នស្ថិតក្រោមការដឹកនាំរបស់លោក Luis de la Fuente គ្រូបង្វឹកជនជាតិអេស្ប៉ាញ ដែលមានខ្សែប្រយុទ្ធ Álvaro Morata របស់ក្រុម Atlético Madrid គឺជាប្រធានក្រុម។
ក្រូអាត ធ្លាប់បង្ហាញវត្តមាននៅការប្រកួតជើងឯកទ្វីបអឺរ៉ុបចំនួន ៦ លើករួចមកហើយ លើកដំបូងនៅឆ្នាំ ១៩៩៦ និងមិនដែលឈ្នះជើងឯកឡើយ ប៉ុន្តែកំណត់ត្រាល្អរបស់ពួកគេគឺឈានដល់វគ្គ៨ក្រុមចុងក្រោយចំនួន ២ ដង នៅឆ្នាំ ១៩៩៦ និង ២០០៨។ ក្រុមអណ្តាតភ្លើងក្រូអាត បច្ចុប្បន្នស្ថិតក្រោមការដឹកនាំរបស់លោក Zlatko Dalić ជនជាតិក្រូអាត ដែលមានខ្សែបម្រើឆ្នើម Luka Modrić របស់ក្រុម Real Madrid គឺជាប្រធានក្រុម។
អាល់បានី គឺជាក្រុមមានបទពិសោធន៍ក្មេងខ្ចីនៅជើងឯកទ្វីបអឺរ៉ុប ដោយធ្លាប់បង្ហាញវត្តមានក្នុងពានរង្វាន់នេះតែ១លើកគត់ នៅឆ្នាំ ២០១៦ ត្រឹមវគ្គចែកពូល។ អ្នកចម្បាំងអឺរ៉ុបប៉ែកអាគ្នេយ៍អាល់បានី បច្ចុប្បន្នស្ថិតក្រោមការដឹកនាំរបស់លោក Sylvinho គ្រូបង្វឹកជនជាតិប្រេស៊ីល ដែលមានខ្សែការពារ Berat Djimsiti របស់ក្រុម Atalanta គឺជាប្រធានក្រុម។
នៅក្នុងពូល B ដែលជាពូលមរណៈពោលពេញដោយក្រុមកំពូលនៅអឺរ៉ុប ប៉ុន្តែនៅក្នុងពូលនេះ ក្រុមការពារតំណែងជើងឯកអ៊ីតាលី និងអេស្ប៉ាញ ត្រូវបានមើលឃើញថា គឺជាក្រុមមានភាគរយខ្ពស់បន្តឡើងទៅកាន់វគ្គបន្ទាប់ ខណៈដែលក្រូអាតទំនងប្រជែងកៅអីក្នុងនាមក្រុមលេខ ៣ ល្អក្នុងពូល។
បញ្ជីឈ្មោះកីឡាករទាំង ២៦ រូបរបស់ក្រុមជម្រើសជាតិអ៊ីតាលី ៖
អ្នកចាំទី ៖ Gianluigi Donnarumma (PSG), Alex Meret (Napoli) និង Guglielmo Vicario (Tottenham)
ខ្សែការពារ ៖ Alessandro Bastoni (Inter Milan), Raoul Bellanova (Torino), Alessandro Buongiorno (Torino), Riccardo Calafiori (Bologna), Andrea Cambiaso (Juventus), Matteo Darmian (Inter Milan), Giovanni Di Lorenzo (Napoli), Federico Dimarco (Inter Milan), Federico Gatti (Juventus) និង Gianluca Mancini (Roma)
ខ្សែបម្រើ ៖ Nicolò Barella (Inter Milan), Bryan Cristante (Roma), Nicolò Fagioli (Juventus), Davide Frattesi (Inter Milan), Jorginho (Arsenal) និង Lorenzo Pellegrini (Roma)
ខ្សែប្រយុទ្ធ ៖ Federico Chiesa (Juventus), Stephan El Shaarawy (Roma), Michael Folorunsho (Hellas Verona), Giacomo Raspadori (Napoli), Mateo Retegui (Genoa), Gianluca Scamacca (Atalanta) និង Mattia Zaccagni (Lazio)
បញ្ជីឈ្មោះកីឡាករទាំង ២៦ រូបរបស់ក្រុមជម្រើសជាតិអេស្ប៉ាញ ៖
អ្នកចាំទី ៖ David Raya (Arsenal), Alejandro Remiro (Real Sociedad) និង Unai Simón (Athletic Club)
ខ្សែការពារ ៖ Dani Carvajal (Real Madrid), Marc Cucurella (Chelsea), Alejandro Grimaldo (Leverkusen), Aymeric Laporte (Al-Nassr), Robin Le Normand (Real Sociedad), Nacho (Real Madrid) និង Daniel Vivian (Athletic Club)
ខ្សែបម្រើ ៖ Álex Baena (Villarreal), Mikel Merino (Sociedad), Mikel Oyarzabal (Sociedad), Pedri (Barcelona), Rodri (Man City), Fabián Ruiz (PSG), Nico Williams (Athletic Club) និង Martín Zubimendi (Sociedad)
ខ្សែប្រយុទ្ធ ៖ Joselu (Real Madrid), Fermín López (Barcelona), Álvaro Morata (Atlético Madrid), Jesús Navas (Sevilla), Dani Olmo (Leipzig), Ayoze Pérez (Betis), Ferran Torres (Barcelona) និង Lamine Yamal (Barcelona)
បញ្ជីឈ្មោះកីឡាករទាំង ២៦ រូបរបស់ក្រុមជម្រើសជាតិក្រូអាត ៖
អ្នកចាំទី ៖ Ivica Ivušić (Pafos), Nediljko Labrović (Rijeka) និង Dominik Livaković (Fenerbahçe)
ខ្សែការពារ ៖ Martin Erlić (Sassuolo), Joško Gvardiol (Man City), Josip Juranović (Union Berlin), Marin Pongračić (Lecce), Borna Sosa (Ajax), Josip Stanišić (Leverkusen), Josip Šutalo (Ajax) និង Domagoj Vida (AEK Athens)
ខ្សែបម្រើ ៖ Martin Baturina (Dinamo Zagreb), Marcelo Brozović (Al-Nassr), Mateo Kovačić (Man City), Lovro Majer (Wolfsburg), Luka Modrić (Real Madrid), Mario Pašalić (Atalanta), Luka Sučić (Salzburg) និង Nikola Vlašić (Torino)
ខ្សែប្រយុទ្ធ ៖ Ante Budimir (Osasuna), Luka Ivanušec (Feyenoord), Andrej Kramarić (Hoffenheim), Marco Pašalić (Rijeka), Ivan Perišić (Hajduk Split), Bruno Petković (Dinamo Zagreb) និង Marko Pjaca (Rijeka)
បញ្ជីឈ្មោះកីឡាករទាំង ២៦ រូបរបស់ក្រុមជម្រើសជាតិអាល់បានី ៖
អ្នកចាំទី ៖ Etrit Berisha (Empoli), Elhan Kastrati (Cittadella) និង Thomas Strakosha (Brentford)
ខ្សែការពារ ៖ Arlind Ajeti (CFR Cluj), Naser Aliji (Voluntari), Iván Balliu (Rayo Vallecano), Berat Djimsiti (Atalanta), Elseid Hysaj (Lazio), Ardian Ismajli (Empoli), Marash Kumbulla (Sassuolo), Enea Mihaj (Famalicão) និង Mario Mitaj (Lokomotiv Moskva)
ខ្សែបម្រើ ៖ Amir Abrashi (Grasshoppers), Kristjan Asllani (Inter), Nedim Bajrami (Sassuolo), Klaus Gjasula (Darmstadt), Qazim Laçi (Sparta Praha), Ylber Ramadani (Lecce) និង Taulant Seferi (Baniyas)
ខ្សែប្រយុទ្ធ ៖ Jasir Asani (Gwangju), Medon Berisha (Lecce), Armando Broja (Fulham), Mirlind Daku (Rubin Kazan), Arbër Hoxha (Dinamo Zagreb), Rey Manaj (Sivasspor) និង Ernest Muçi (Beşiktaş) ៕ ប្រភព ៖ UEFA
ចែករំលែកព័តមាននេះ