ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

UEFA Euro 2024 ៖ ពូល A ម្ចាស់ផ្ទះអាល្លឺម៉ង់បង្ហាញភាពលេចធ្លោ

2 អាទិត្យ មុន

ប្រទេសអាល្លឺម៉ង់ ៖ ការប្រកួតព្រឹត្តិការណ៍ជើងឯកទ្វីបអឺរ៉ុបឆ្នាំ ២០២៤ ដែលត្រូវបានស្គាល់ថា UEFA

ប្រទេសអាល្លឺម៉ង់ ៖ ការប្រកួតព្រឹត្តិការណ៍ជើងឯកទ្វីបអឺរ៉ុបឆ្នាំ ២០២៤ ដែលត្រូវបានស្គាល់ថា UEFA Euro 2024 ដោយប្រទេសអាល្លឺម៉ង់ទទួលធ្វើជាម្ចាស់ផ្ទះ នឹងចាប់ផ្តើមនៅថ្ងៃទី១៤ ខែមិថុនា ដល់ ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤ ឆាប់ៗខាងមុខនេះ។

សារព័ត៌មាន «កោះសន្តិភាព» សូមបង្ហាញជូនខ្លះៗ អំពីសមាសភាពក្រុមទាំង ២៤ ចូលរួមប្រកួតនៅក្នុងឆ្នាំនេះ ដោយផ្តើមដំបូងចេញពីអំពីពូល A ។ពូល A ៖ ម្ចាស់ផ្ទះអាល្លឺម៉ង់ ស្កុតឡែន ហុងគ្រី និង ស្វីសម្ចាស់ផ្ទះអាល្លឺម៉ង់ ធ្លាប់បង្ហាញវត្តមាននៅក្នុងការប្រកួតជើងឯកទ្វីបអឺរ៉ុបចំនួន ១៣លើក ដោយលើកដំបូងនៅក្នុងឆ្នាំ ១៩៧២។ អាល្លឺម៉ង់ធ្លាប់ឈ្នះជើងឯកចំនួន​៣​ដង នៅឆ្នាំ ១៩៧២ ១៩៨០ និង ១៩៩៦ និងកំពុងតែកាន់កំណត់ត្រាក្រុមឈ្នះជើងឯកច្រើនជាងគេក្នុងប្រវត្តិសាស្ត្រ រួមជាមួយនឹងប្រទេសអេស្ប៉ាញ។

ក្រុមឥន្ទ្រីដែកអាល្លឺម៉ង់ បច្ចុប្បន្នស្ថិតក្រោមការដឹកនាំរបស់គ្រូបង្វឹកជនជាតិអាល្លឺម៉ង់ លោក Julian Nagelsmann ដែលមានខ្សែបម្រើ İlkay Gündoğan របស់ក្រុម Barcelona ជាប្រធានក្រុម។ស្កុតឡែន ធ្លាប់បង្ហាញវត្តមាននៅក្នុងការប្រកួតជើងឯកទ្វីបអឺរ៉ុបចំនួន ៣ លើក ដោយលើកដំបូងនៅឆ្នាំ ១៩៩២ ប៉ុន្តែមិនដែលឆ្លងផុតវគ្គជម្រុះក្នុងពូលឡើយ។

ស្កុតឡែនបច្ចុប្បន្នស្ថិតក្រោមការដឹកនាំរបស់គ្រូបង្វឹកជនជាតិស្កុតឡែន លោក Steve Clarke ដែលមានខ្សែការពារស្លាបឆ្វេង Andrew Robertson របស់ក្រុម Liverpool គឺជាប្រធានក្រុម ។ ហុងគ្រី ធ្លាប់បង្ហាញវត្តមាននៅក្នុងការប្រកួតជើងឯកទ្វីបអឺរ៉ុបចំនួន ៤ លើក ដោយលើកដំបូងនៅឆ្នាំ ១៩៦៤ និងមិនធ្លាប់ឈ្នះជើងឯកឡើយ ប៉ុន្តែធ្លាប់ឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រចំនួន ២ ដង នៅឆ្នាំ ១៩៦៤ និង ១៩៧២។

ហុងគ្រីបច្ចុប្បន្នស្ថិតក្រោមការដឹករបស់គ្រូបង្វឹកជនជាតិអ៊ីតាលី លោក Marco Rossi ដែលមានខ្សែបម្រើ Dominik Szoboszlai របស់ក្រុម Liverpool គឺជាប្រធានក្រុម។ស្វីស ធ្លាប់បង្ហាញវត្តមាននៅការប្រកួតជើងឯកទ្វីបអឺរ៉ុបចំនួន ៥ លើក ដោយលើកដំបូងនៅឆ្នាំ ១៩៩៦ និងមិនធ្លាប់ឈ្នះជើងឯកឡើយ។ កំណត់ត្រាល្អបំផុតរបស់ពួកគេគឺឈានដល់វគ្គ៨ក្រុមចុងក្រោយម្តង កាលពីឆ្នាំ ២០២០។

ស្វីសបច្ចុប្បន្នស្ថិតក្រោមការដឹកនាំរបស់គ្រូបង្វឹកជនជាតិស្វីស លោក Murat Yakin ដែលមានខ្សែបម្រើ Granit Xhaka របស់ក្រុម Bayer Leverkusen គឺជាប្រធានក្រុម។ នៅក្នុងពូល A នេះផងដែរ ម្ចាស់ផ្ទះអាល្លឺម៉ង់ និងស្វីស ត្រូវបានគេមើលឃើញថា គឺជាក្រុមមានភាគរយខ្ពស់ បន្តឡើងទៅកាន់វគ្គបន្ទាប់៕

ស្កុតឡែន
អាល្លឺម៉ង់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ