ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អុកចត្រង្គបើកការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិនៅថ្ងៃស្អែកនេះ

5 ម៉ោង មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ សហព័ន្ធ​កីឡា​អុកចត្រង្គ​កម្ពុជា នឹង​រៀបចំ​ការ​ប្រកួត​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ ឆ្នាំ​២០២៤ ចាប់ពីថ្ងៃ​ទី​១៦ ដល់១៩ ខែមករា ឆ្នាំ​២០២៥ នៅ​ទីស្នាក់ការ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​…

រាជធានីភ្នំពេញ ៖ សហព័ន្ធ​កីឡា​អុកចត្រង្គ​កម្ពុជា នឹង​រៀបចំ​ការ​ប្រកួត​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ ឆ្នាំ​២០២៤ ចាប់ពីថ្ងៃ​ទី​១៦ ដល់១៩ ខែមករា ឆ្នាំ​២០២៥ នៅ​ទីស្នាក់ការ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​ ។ អត្តពលិក​កីឡាអុកចត្រង្គ​ចំនួន៦៦រូប ក្នុងនោះកីឡាការិនី១រូបដែលភាគច្រើនមកពីក្លិបទាំង១៨ចំណុះឱ្យសហព័ន្ធបានចុះឈ្មោះចូលរួមប្រកួត​ក្នុងព្រឹត្តិការណ៍នេះ​។

បើតាមលោក ហូ​យ សូ​ណា គ្រូបង្វឹកជម្រើសជាតិកីឡាអុកចត្រង្គកម្ពុជាបាន​បញ្ជាក់​ថា ព្រឹត្តិការណ៍​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ​នេះ ធ្វើឡើងដើម្បី​វាស់​ស្ទង់​កម្រិត​គុណភាព​កីឡាករ ជា​ពិសេស​ប្រមូល​កីឡាករ​ដែល​មាន​ទេព​កោសល្យចូលរួម​ហ្វឹកហាត់​ជាមួយ​ក្រុម​ជម្រើសជាតិ​ ។ លោក បាន​វាយតម្លៃ​ថា អត្ដ​ព​លិ​ក​អុកចត្រង្គ មានគុណ​ភាព និង​សមត្ថភាព​កើនឡើងពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ។

អតីតស្ដេចអុកចត្រង្គ​ឆ្នាំ២០១៦រូប​នេះ បាន​ឱ្យដឹង​ថា​ ជា​រៀង​រាល់​ឆ្នាំ​មាន​កីឡាករ​កីឡា​ការិ​នី​ចុះ​ឈ្មោះ​ចូលរួម​ការ​ប្រកួត​ច្រើន​។

ដោយឡែក​ឆ្នាំ​នេះ សហព័ន្ធ​កីឡា​អុកចត្រង្គ​កម្ពុជា ទើប​ចេញ​សេចក្តីជូនដំណឹង​ជូន​កីឡាករ​ទួ​ទាំង​ប្រទេស​មក​ទទួល និង​ដាក់​ពាក្យ​ប្រកួត រហូត​ដល់​ថ្ងៃ​១៥ ខែមករា ឆ្នាំ​២០២៥​។ នៅថ្ងៃបិទបញ្ចប់ការទទួលពាក្យ​ មានអ្នកដាក់ពាក្យចូលរួមប្រកួតចំនួន៦៦នាក់ដែលភាគច្រើនជាកីឡាករ​ល្បី​ៗ និង​មាន​ទេព​កោសល្យ​ថ្មី​ច្រើន​រូបក្នុងនោះមានកីឡាការិនី១រូបផងដែរ។

លោក ហូ​យ សូ​ណា បន្តថា ព្រឹត្តិការណ៍​នេះសហព័ន្ធបាន​ដាក់​តែ​១​វិញ្ញាសា​ប៉ុណ្ណោះ គឺ​ការ​ប្រកួត១​ទល់​១រយៈពេល៦០​នាទី នៅ​ទីស្នាក់ការ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា ជាន់​ទី​១ ​។ ការប្រកួតផ្លូវការធ្វើឡើងនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង៨ និង៣០នាទីព្រឹក ខណៈពិធីបើក និងការរៀបចំប្រជុំគណៈកម្មការបច្ចេកទេសនៅថ្ងៃទី១៦ ខែមករា ។

សម្រាប់​ព្រឹត្តិការណ៍​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ​នេះធ្វើឡើង ក្រោម​គម្រោង​ថវិកា​របស់​ក្រសួង​អប់រំយុវជននិង​កីឡា​ ។ ចំណែកប្រាក់រង្វាន់ដែលត្រូវប្រគល់ជូនដល់ជ័យលាភីពីលេខ១ដល់លេខ៣ស្ទួនគេមិនទាន់ដឹងនៅឡើយ ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ