UEFA Euro 2024 ៖ ពូល C តោកំណាចអង់គ្លេស បងធំប្រចាំពូល
ប្រទេសអាល្លឺម៉ង់ ៖ ការប្រកួតព្រឹត្តិការណ៍ជើងឯកទ្វីបអឺរ៉ុបឆ្នាំ ២០២៤ ឬ UEFA Euro 2024 ដែលធ្វើ
ប្រទេសអាល្លឺម៉ង់ ៖ ការប្រកួតព្រឹត្តិការណ៍ជើងឯកទ្វីបអឺរ៉ុបឆ្នាំ ២០២៤ ឬ UEFA Euro 2024 ដែលធ្វើ
ប្រទេសអាល្លឺម៉ង់ ៖ ការប្រកួតព្រឹត្តិការណ៍ជើងឯកទ្វីបអឺរ៉ុបឆ្នាំ ២០២៤ ឬ UEFA Euro 2024 ដែលធ្វើឡើងនៅប្រទេសអាល្លឺម៉ង់ នឹងចាប់ផ្តើមដំណើរការប្រកួតនាថ្ងៃទី១៤ ខែមិថុនា រហូតដល់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤ ខាងមុខនេះ។ ដូច្នេះនៅក្នុងថ្ងៃនេះ សារព័ត៌មាន «កោះសន្តិភាព» សូមបង្ហាញជូនរឿងសំខាន់ខ្លះៗ អំពីពូល C ដែលរួមមាន ស្លូវេនី ដាណឺម៉ាក ស៊ែប និង អង់គ្លេស។ គួររំលឹកថា UEFA Euro 2024 ៖ ពូល B ពូលមរណៈ
ស្លូវេនី គឺជាក្រុមបទពិសោធន៍ក្មេងខ្ចី ដោយធ្លាប់បង្ហាញវត្តមានការប្រកួតជើងឯកអឺរ៉ុបតែ១ម្តងគត់ កាលពីឆ្នាំ ២០០០ នៅត្រឹមវគ្គចែកពូល និងឈរនៅបាត់តារាង។ ក្រុមអ្នកប្រយុទ្ធអឺរ៉ុបខាងត្បូងស្លូវេនី បច្ចុប្បន្នស្ថិតក្រោមការដឹកនាំរបស់លោក Matjaž Kek គ្រូបង្វឹកជនជាតិស្លូវេនី ដែលមានអ្នកចាំទី Jan Oblak របស់ក្រុម Atlético Madrid គឺជាប្រធានក្រុម។
ដាណឺម៉ាក ធ្លាប់បង្ហាញវត្តមាននៅការប្រកួតជើងឯកអឺរ៉ុបចំនួន ៩ លើករួចមកហើយ ដោយលើកទីដំបូងនៅឆ្នាំ ១៩៦៤ និងបានឈ្នះជើងឯក១ដង កាលពីឆ្នាំ ១៩៩២។ ក្រុមទ័ពរំសេវដាណឺម៉ាក បច្ចុប្បន្នស្ថិតនៅក្រោមការដឹកនាំរបស់លោក Kasper Hjulmand គ្រូបង្វឹកជនជាតិដាណឺម៉ាក ដែលមានខ្សែការពារ Simon Kjær របស់ក្រុម AC Milan គឺជាប្រធានក្រុម។
ស៊ែប មិនទាន់ឈ្នះជើងឯកអឺរ៉ុបនៅឡើយទេ ហើយព្រឹត្តិការណ៍ឆ្នាំនេះ គឺជាការប្រកួតជើងឯកអឺរ៉ុបលើកដំបូងរបស់ពួកគេក្នុងនាមជាប្រទេសឯករាជ្យមួយ បើទោះបីជាពីអតីតកាលមានកីឡាករជនជាតិស៊ែបច្រើននាក់ ដែលបង្ហាញវត្តមាននៅការប្រកួតជើងឯកអឺរ៉ុបជាមួយនឹងសាធារណរដ្ឋសហព័ន្ធសង្គមនិយមយូហ្គោស្លាវី ស៊ែប និងម៉ុងតេណេហ្គ្រោ យ៉ាងណាក៏ដោយ។ ក្រុមឥន្ទ្រីស៊ែប បច្ចុប្បន្នស្ថិតក្រោមការដឹកនាំរបស់លោក Dragan Stojković គ្រូបង្វឹកជនជាតិស៊ែប ដែលមានខ្សែប្រយុទ្ធ Dušan Tadić របស់ក្រុម Fenerbahçe គឺជាប្រធានក្រុម។
អង់គ្លេស ធ្លាប់បង្ហាញវត្តមាននៅការប្រកួតជើងឯកអឺរ៉ុបចំនួន ១០ លើករួចមកហើយ ដោយលើកដំបូងនៅឆ្នាំ ១៩៦៨។ បើទោះជាឈរក្នុងនាមជាក្រុមជម្រើសជាតិមានប្រជាប្រិយល្បីល្បាញខ្លាំងបំផុតមួយនៅលើពិភពលោកក៏ពិតមែន ប៉ុន្តែអង់គ្លេសមិនទាន់រសជាតិឈ្នះជើងឯកអឺរ៉ុបនៅឡើយទេ និងធ្លាប់ធ្វើម្ចាស់ផ្ទះ ១ លើក នៅឆ្នាំ ១៩៩៦ កំណត់ត្រាដ៏ល្អបំផុតរបស់ពួកគេ គឺរងជើងឯកនៅឆ្នាំ ២០២០។ ក្រុមតោកំណាចអង់គ្លេស បច្ចុប្បន្នស្ថិតក្រោមការដឹកនាំរបស់លោក Gareth Southgate គ្រូបង្វឹកជនជាតិអង់គ្លេស ដែលមានខ្សែប្រយុទ្ធ Harry Kane របស់ក្រុម Bayern Munich គឺជាប្រធានក្រុម។
នៅក្នុងពូល C តោកំណាចអង់គ្លេស និងទ័ពរំសេវដាណឺម៉ាក ត្រូវបានគេមើលឃើញថា គឺជាក្រុមមានភាគរយខ្ពស់ ដើម្បីឡើងទៅកាន់វគ្គបន្ទាប់។
បញ្ជីឈ្មោះកីឡាករទាំង ២៦រូបរបស់ក្រុមជម្រើសជាតិស្លូវេនី ៖
-អ្នកចាំទី ៖ Vid Belec (APOEL), Jan Oblak (Atlético de Madrid) និង Igor Vekić (Vejle)
-ខ្សែការពារ ៖ Jure Balkovec (Alanyaspor), Jaka Bijol (Udinese), Miha Blažič (Lech Poznań), David Brekalo (Orlando City), Vanja Drkušić (Sochi), Erik Janža (Górnik Zabrze), Žan Karničnik (Celje), Jon Gorenc Stanković (Sturm Graz) និង Petar Stojanović (Sampdoria)
-ខ្សែបម្រើ ៖ Timi Elšnik (Olimpija Ljubljana), Adam Gnezda Čerin (Panathinaikos), Tomi Horvat (Sturm Graz), Josip Iličić (Maribor), Jasmin Kurtić (Südtirol), Sandi Lovrić (Udinese), Benjamin Verbič (Panathinaikos), Adrian Zeljković (Spartak Trnava) និង Nino Žugelj (Bodø/Glimt)
-ខ្សែប្រយុទ្ធ ៖ Žan Celar (Lugano), Jan Mlakar (Pisa), Benjamin Šeško (Leipzig), Andraž Šporar (Panathinaikos) និង Žan Vipotnik (Bordeaux)
បញ្ជីឈ្មោះកីឡាករទាំង ២៦រូបរបស់ក្រុមជម្រើសជាតិដាណឺម៉ាក ៖
-អ្នកចាំទី ៖ Mads Hermansen (Leicester), Frederik Rønnow (Union Berlin) និង Kasper Schmeichel (Anderlecht)
-ខ្សែការពារ ៖ Joachim Andersen (Crystal), Alexander Bah (Benfica), Andreas Christensen (Barcelona), Mathias Jørgensen (Brentford), Simon Kjær (AC Milan), Rasmus Kristensen (Roma), Victor Kristiansen (Bologna), Joakim Mæhle (Wolfsburg) និង Jannik Vestergaard (Leicester)
-ខ្សែបម្រើ ៖ Jacob Bruun Larsen (Burnley), Thomas Delaney (Anderlecht), Anders Dreyer (Anderlecht), Christian Eriksen (Man United), Morten Hjulmand (Sporting CP), Pierre-Emile Højbjerg (Tottenham), Mathias Jensen (Brentford) និង Christian Nørgaard (Brentford
-ខ្សែប្រយុទ្ធ ៖ Mikkel Damsgaard (Brentford), Kasper Dolberg (Anderlecht), Rasmus Højlund (Man United), Andreas Skov Olsen (Club Brugge), Yussuf Poulsen (Leipzig) និង Jonas Wind (Wolfsburg)
បញ្ជីឈ្មោះកីឡាករទាំង ២៦រូបរបស់ក្រុមជម្រើសជាតិស៊ែប ៖
-អ្នកចាំទី ៖ Vanja Milinković-Savić (Torino), Đorđe Petrović (Chelsea) និង Predrag Rajković (Mallorca)
-ខ្សែការពារ ៖ Srđan Babić (Spartak Moskva), Nikola Milenković (Fiorentina), Filip Mladenović (Panathinaikos), Strahinja Pavlović (Salzburg), Uroš Spajić (Crvena zvezda), Nemanja Stojić (Crvena zvezda) និង Miloš Veljković (Werder Bremen)
-ខ្សែបម្រើ ៖ Veljko Birmančević (Sparta Praha), Mijat Gaćinović (AEK Athens), Nemanja Gudelj (Sevilla), Ivan Ilić (Torino), Saša Lukić (Fulham), Nemanja Maksimović (Getafe), Srdjan Mijailović (Crvena zvezda), Sergej Milinković-Savić (Al-Hilal) និង Lazar Vujadin Samardžić (Udinese)
-ខ្សែប្រយុទ្ធ ៖ Luka Jović (AC Milan), Filip Kostić (Juventus), Aleksandar Mitrović (Al-Hilal), Petar Ratkov (Salzburg), Dušan Tadić (Fenerbahçe), Dušan Vlahović (Juventus) និង Andrija Živković (PAOK)
បញ្ជីឈ្មោះកីឡាករទាំង ២៦រូបរបស់ក្រុមជម្រើសជាតិអង់គ្លេស ៖
-អ្នកចាំទី ៖ Dean Henderson (Crystal), Jordan Pickford (Everton) និង Aaron Ramsdale (Arsenal)
-ខ្សែការពារ ៖ Trent Alexander-Arnold (Liverpool), Lewis Dunk (Brighton), Joe Gomez (Liverpool), Marc Guéhi (Crystal), Ezri Konsa (Aston Villa), Luke Shaw (Man United), John Stones (Man City), Kieran Trippier (Newcastle) និង Kyle Walker (Man City)
-ខ្សែបម្រើ ៖ Jude Bellingham (Real Madrid), Phil Foden (Man City), Conor Gallagher (Chelsea), Kobbie Mainoo (Man United), Cole Palmer (Chelsea), Declan Rice (Arsenal) និង Adam Wharton (Crystal)
-ខ្សែប្រយុទ្ធ ៖ Jarrod Bowen (West Ham), Eberechi Eze (Crystal), Anthony Gordon (Newcastle), Harry Kane (Bayern), Bukayo Saka (Arsenal), Ivan Toney (Brentford) និង Ollie Watkins (Aston Villa) ៕ (ប្រភព ៖ UEFA)
ចែករំលែកព័តមាននេះ