រាជធានីភ្នំពេញ ៖ ក្រោយពីសារព័ត៌មានកោះសន្តិភាពបានចុះផ្សាយ ក្រសួងពាណិជ្ជកម្មបានដាក់ទណ្ឌកម្មយ៉ាងតឹងរឹងនិងធ្ងន់ធ្ងរទៅលើមន្ត្រីក.ប.ប.ខេត្តកំពង់ឆ្នាំងចំនួន៥រូប ដែលអនុវត្តការងារពុំបានត្រឹមត្រូវ ក្នុងពេលចុះត្រួតពិនិត្យទំនិញនៅផ្សារមាស ស្ថិតក្នុងឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងពាណិជ្ជកម្មនៅថ្ងៃទី០៨ មិថុនា ២០២៤ នេះ ។ សួមរំលឹកថា៖ សង្ស័យត្រីងៀតឆ្លៀតពងទេដឹង? តើពិតទេ មន្ត្រី ក.ប.ប សាខារបស់ក្រសួងពាណិជ្ជកម្ម ចុះប្រមូលលុយពីអាជីវករនៅផ្សាររមាស ផ្អើលបិទតូបគ្រប់គ្នា
ក្រសួងពាណិជ្ជកម្មបានបញ្ជាក់ទៀតថា ក្នុងករណីខាងលើ ក្រសួងពាណិជ្មកម្មបានដាក់ទណ្ឌកម្មខាងវិន័យយ៉ាងតឹងរឹងនិងធ្ងន់ធ្ងរ ចំពោះមន្ត្រីទាំង៥រូបស្របតាមបញ្ញតិនៃច្បាប់ និងតាមទោសកំហុសដែលបានប្រព្រឹត្ត ។
ក្រសួងពាណិជ្ជកម្ម ប្តេជ្ញាប្រកាន់ខ្ជាប់ដាច់ខាត និងអនុវត្តយ៉ាងម៉ឺងមាត់តាមអភិក្រម «ងូតទឹក ដុសក្អែល ឆ្លុះកញ្ចក់់ ព្យាបាល និងវះកាត់» ដោយមិនឱ្យមន្ត្រីរូបណា ប្រព្រឹត្តល្មើសច្បាប់និងបំពានគោលការណ៍ឆ្លៀតឱកាសកេងចំណេញសម្រាប់ប្រយោជន៍ផ្ទាល់ខ្លួន ប៉ះពាល់ដល់អាជីវកររ ពាណិជ្ជករ សេវាករ ឬប្រជាពលរដ្ឋជាអ្នកទទួលសេវាក្នុងវិស័យពាណិជ្ជកម្មនោះឡើយ ។
សូមរំលឹកថា ៖ ក្រោយពីផ្ទុះព័ត៌មានអាស្រូវរឿងមន្ត្រី ក.ប.ប. ដែលមានឈ្មោះពេញហៅថា (អគ្គនាយកដ្ឋានការពារ អ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ) របស់ក្រសួងពាណិជ្ជកម្មដែលតែងប្រមូលលុយពីអាជីវករលក់គ្រឿងក្រអូបនៅផ្សាររមាស ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង កាលថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៤ ថ្មីៗនេះ ហើយត្រូវបានសារព័ត៌មាន និងបណ្ដាញសង្គមចុះផ្សាយព្រោងព្រាត រួមទាំងអាជ្ញាធរស្រុកចុះស្រាវជ្រាវពីភាពមិនប្រកប្រណីនេះផងនោះ នៅល្ងាច ថ្ងៃទី០៥ ខែមិថុនា២០២៤ ស្រាប់តែមន្ត្រីក.ប.បទាំងនោះបានវេរលុយឱ្យអាជីវករទាំងនោះវិញហើយតាមរយៈមន្ត្រីសាលាស្រុកមួយរូប ។ ពាក់ព័ន្ធរឿង៖ លេបមិនរួចស្លាក់…ខ្ជាក់វិញហើយ មន្ត្រីក.ប.ប.ប្រមូលលុយពីអាជីវករផ្សារមាសត្រូវប្រគល់លុយជូនវិញ
ចែករំលែកព័តមាននេះ