សម្រេចបញ្ចប់តំណែងគណៈសង្ឃវត្តពោធិលង្កា
- សៀមរាប
ខេត្តសៀមរាប ៖ នារសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចព្រះព្រហ្មរតនមុនី ពិន សែម សិរីសុវ
ខេត្តសៀមរាប ៖ នារសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចព្រះព្រហ្មរតនមុនី ពិន សែម សិរីសុវ
ខេត្តសៀមរាប ៖ នារសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចព្រះព្រហ្មរតនមុនី ពិន សែម សិរីសុវណ្ណោ និងព្រះមេគណខេត្ត ព្រមទាំងមន្ត្រីសង្ឃថ្នាក់ខេត្តជាច្រើនអង្គ រួមជាមួយអាជ្ញាធរខេត្ត ក្រុង និងមន្ត្រីសមត្ថកិច្ច បានយាង និមន្ត និងអញ្ជើញទៅពិនិត្យពីស្ថានភាព នៅវត្តពោធិ៍លង្កា ហៅពោធិ៍លើ ។ គួររំលឹកថា សម្រេចបិទវត្តវត្តពោធិ៍លង្កា(ហៅពោធិ៍លើ) ក្រោយបង្កើតបក្សពួកនិងបង្កជម្លោះ
ការពិនិត្យនេះ គឺក្រោយពេលអនុវត្តសេចក្តីសម្រេចរបស់គណៈសង្ឃនាយកលេខ១០៧ ចុះថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ ដែលបានសម្រេចបញ្ចប់មុខតំណែងគណៈសង្ឃវត្តពោធិ៍លង្កា ហៅវត្តពោធិ៍លើ ។ ការបញ្ចប់តំណែងគណៈសង្ឃវត្តពោធិ៍លង្កានេះ ក៏មានការតម្រូវឱ្យចាកចេញពីក្នុងវត្តទាំងអស់ ដោយមិនតម្រូវឱ្យនរណាម្នាក់បានគង់ឬស្នាក់នៅឡើយ បើនិយាយឱ្យចំគឺបិទវត្តតែម្ដង ។
ដោយមានពាក្យចចាមអារ៉ាមមាត់ចាបមាត់ព្រាប និងតាមបណ្តាញសង្គមមួយចំនួន លើកឡើងថា មានការចាប់ផ្សឹកព្រះសង្ឃមួយចំនួននោះ បើយោងតាមថេរដីកាសម្តេចព្រះព្រហ្មរតនមុនី ពិន សែម សិរីសុវណ្ណោ បានធ្វើការបដិសេធចោលរាល់ព័ត៌មានទាំងឡាយ ដែលបានបង្ហោះតាមបណ្តាញសង្គមនោះ គឺជាព័ត៌មានបំភ្លៃមិនមែនជាការពិតឡើយ ។ ការបង្ហោះព័ត៌មានមិនពិតនេះ ធ្វើឱ្យប៉ះពាល់ដល់មន្ត្រីសង្ឃ អាជ្ញាធរ និងសមត្ថកិច្ច ក្នុងការអនុវត្តសេចក្តីសម្រេចរបស់គណៈសង្ឃនាយក ដែលបានសម្រេចបញ្ចប់មុខតំណែងគណៈសង្ឃវត្តពោធិ៍លង្កា ហៅវត្តពោធិ៍លើ និងធ្វើការរំសាយព្រះ
សង្ឃ តាជី យាយជី ក្មេងវត្ត ចាកចេញពីវត្ត ដោយសារវត្តពោធិ៍លង្កានេះតែងតែកើតមានអធិករណ៍មិនចេះចប់មិនចេះហើយ ហើយវិធានការនេះ ដើម្បីធ្វើការរៀបចំវត្តនេះឡើងវិញ ។
សម្តេចព្រះព្រហ្មរតនមុនី មានថេរដីកាទៀតថា ក្នុងករណីថាមានចាប់ព្រះសង្ឃផ្សឹកនោះ ពុំមានសង្ឃអង្គណាបានផ្សឹកនោះទេ ហើយការនិមន្តចាកចេញរបស់ភិក្ខុសង្ឃទាំងអស់ មិនត្រូវបានចាប់បង្ខិតបង្ខំពីមន្ត្រីសង្ឃ ពីកម្លាំងសមត្ថកិច្ចអី្វនោះឡើយ ។ ព្រះសង្ឃទាំងអស់ចាកចេញទៅដោយស្ម័ត្រចិត្ត ហើយបានទៅគង់នៅតាមវត្តមួយចំនួនក្នុងក្រុងសៀមរាប ។
ការរំសាយព្រះសង្ឃឱ្យនិមន្តចាកចេញពីវត្តពោធិ៍លង្កា ហៅវត្តពោធិ៍លើនេះ មកពីមានការបែងចែកបក្ខពួកជា៤ក្រុម ទើបគណៈសង្ឃនាយកចេញសេចក្តីសម្រេចធ្វើការរំសាយព្រះសង្ឃក្នុងវត្តនេះ ដើម្បីពង្រឹងព្រះធម៌ ព្រះវិន័យ និងលិខិតបទដ្ឋានគតិយុត្តនានាដែលមានស្រាប់ សំដៅលើកកម្ពស់កិត្យានុភាពតម្លៃនៃព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ។ ជាមួយនេះ ដើម្បីរៀបចំហេដ្ឋារចនាសម្ព័ន្ធតាមវត្តអារាមឱ្យបានល្អ ស័ក្តិសមជាទីកន្លែងសម្រាប់គោរពសក្ការបូជា និងជាទីកន្លែងសម្រាប់ទេសចរជាតិ-អន្តរជាតិ បានឈ្វេងយល់ពីវប្បធម៌ព្រះពុទ្ធសាសនា ប្រពៃណី ទំនៀមទម្លាប់ដ៏ល្អផូរផង់របស់ជាតិខ្មែរយើងតាំងពីអតីតកាល រហូតមកដល់ពេលបច្ចុប្បន្ននេះ ។
ប្រជាពុទ្ធបរិស័ទមានក្ដីរំពឹងថា ចំណាត់ការរបស់គណៈសង្ឃនាយក និងគណៈសង្ឃខេត្តនេះ នឹងប្រែក្លាយទីអារាមមួយនេះ ឱ្យក្លាយជាទីកន្លែងគោរពសក្ការៈរបស់ពុទ្ធបរិស័ទឡើងវិញ ។
កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣នោះដែរ មន្ត្រីខេត្ត ដែលអមដំណើរដោយអាជ្ញាធរ និងសមត្ថកិច្ច បានទៅប្រកាសតម្រូវឲ្យព្រះសង្ឃ យាយជីតាជី និងក្មេងវត្តដែលគង់ និងស្នាក់នៅវត្តពោធិ៍លង្កា មានទីតាំងក្នុងសង្កាត់ស្លក្រាមក្រុងសៀមរាប ត្រូវចាកចេញពីវត្ត ។ ការចុះទៅ
ប្រកាសឲ្យព្រះសង្ឃ យាយជីតាជី និងក្មេងវត្តចាកចេញពីវត្តនេះ គឺបន្ទាប់ពីសាលាគណខេត្តសៀម
រាប បានប្រកាសឲ្យរំសាយភ្លាមៗ និងបានព្រមានថា ប្រសិនបើបុគ្គលណាមិនព្រមចាកចេញតាមសេចក្ដីប្រកាសនេះ សាលាអនុគណក្រុងនឹងសហការជាមួយកម្លាំងមានសមត្ថកិច្ច ចុះទៅអនុវត្តតាមផ្លូវច្បាប់ ដោយមិនទទួលខុសត្រូវលើការខាតបង់ និងខូចខាតទ្រព្យសម្បត្តិឡើយ ។
ព្រះសង្ឃប្រមាណ១៤០អង្គគង់នៅវត្តពោធិ៍លង្កា រួមទាំងយាយជី តាជី និងក្មេងវត្ត៣១នាក់ ត្រូវបានសាលាគណខេត្តសៀមរាប ប្រកាសឲ្យចាកចេញពីវត្ត ដោយធ្វើការណែនាំឲ្យទៅគង់ និងស្នាក់នៅតាមវត្តផ្សេងៗទៀត ។ ភ្លាមៗ ក្រោយពីសាលាគណខេត្តសៀមរាបចេញសេចក្ដីប្រកាសគេឃើញអាជ្ញាធរមានសមត្ថកិច្ច ដូចជានគរបាល និងសន្តិសុខ បានចុះទៅរៀបចំសណ្ដាប់ធ្នាប់នៅទីនោះផងដែរ ។
ជាការកត់សម្គាល់ ការបង្ខំឲ្យព្រះសង្ឃ យាយជីតាជី និងក្មេងវត្តដែលគង់និងស្នាក់នៅវត្តពោធិ៍លង្កា ចាកចេញពីវត្តនេះ គឺក្រោយពីគណៈសង្ឃនាយកកម្ពុជា កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ បានសម្រេចបញ្ចប់មុខតំណែងព្រះសង្ឃជាច្រើនអង្គ ដែលគង់នៅវត្តនេះ ។ ការបញ្ចប់មុខតំណែងព្រះសង្ឃជាច្រើនអង្គគង់នៅវត្តពោធិ៍លង្កានេះ គណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា មិនបានបញ្ជាក់អំពីមូលហេតុអ្វីឱ្យច្បាស់លាស់ឡើយ ដោយគ្រាន់តែណែនាំឲ្យសាលាគណខេត្តសៀមរាប ត្រូវរៀបចំរចនាសម្ព័ន្ធថ្មីសម្រាប់វត្តពោធិ៍លង្កាឡើងវិញ ។
ប៉ុន្តែបើតាមព្រះសង្ឃដែលគង់នៅវត្តពោធិ៍លង្កា បានមានថេរដីកានៅលើបណ្ដាញសង្គមថា មូលហេតុដែលនាំឲ្យមានការបង្ខំព្រះសង្ឃចាកចេញពីវត្ត ដោយសារតែមានព្រះសង្ឃខ្លះពាក់ព័ន្ធនឹងរឿងនយោបាយ មានថេរដីកាប៉ះពាល់ដល់ថ្នាក់ដឹកនាំ និងពីបណ្ដាញសង្គមផងដែរ បានបង្ហោះរូបភាពចៅអធិការថា មានស្រី និងសេពមេថុនតាមអនឡាញ ។ ប៉ុន្តែមតិខ្លះថា បើបែបនោះមែន ការបង្ខំឲ្យព្រះសង្ឃចាកចេញពីវត្តទាំងអស់មិនត្រឹមត្រូវឡើយ ព្រោះព្រះសង្ឃដទៃផ្សេងទៀតមិនជាប់ពាក់ព័ន្ធទេ ។
លោកឧត្តមសេនីយ៍ តេង ច័ន្ទណាត ស្នងការនគរបាលខេត្ត បានបញ្ជាក់ថា ករណីខាងលើនេះ
មិនមានជាប់ពាក់ព័ន្ធនឹងរឿងនយោបាយឡើយ គឺដោយសារព្រះសង្ឃគង់នៅវត្តពោធិ៍លង្កាប្រ
កាន់បក្ខពួកច្រើន ហើយបញ្ហានេះ បានកើតមានជាច្រើនឆ្នាំមកហើយ ។ ដូច្នេះ អ្វីដែលសមត្ថកិច្ចបានធ្វើ និងចុះទៅរៀបចំសណ្ដាប់ធ្នាប់នៅវត្តពោធិ៍លង្កា គឺធ្វើទៅតាមការសម្រេចរបស់សា
លាគណខេត្តសៀមរាបប៉ុណ្ណោះ ។
មកដល់ពេលនេះ មិនទាន់ដឹងថា តើការអនុវត្តវិធានការត្រូវឱ្យមានការចាកចេញពីវត្ត ដោយគ្មានការលើកលែងនេះ នឹងមានការរៀបចំបែបណានៅឡើយទេនាពេលអនាគត ដោយក្រុមមន្ត្រីប្រាប់ត្រឹមតែថា បិទបណ្ដោះអាសន្ន ។
ការអនុវត្តវិធានការបិទវត្តនេះ ក្រៅពីមានកម្លាំងយាមកាម គឺហាមមិនឱ្យចេញចូលទាំងអស់ ៕
ចែករំលែកព័តមាននេះ