ហ៊ាឆាយ ជានរណា បានជាហ៊ានម្លឹងៗ ឬមួយហ៊ាឆាយ ជាកូន..
- កំពង់ស្ពឺ
កំពង់ស្ពឺ៖ ករណីក្រុមឧត្តមសេនីយ៍ ដែលបាញ់បោះ បង្កភាពអនាធិបតេយ្យ និងអសន្តិសុខក្នុងសង្គម ច្បាស់ជាមិនរួចខ្លួនទេ ព្រោះថា ឯកឧត្តម វុី សំណាង…
កំពង់ស្ពឺ៖ ករណីក្រុមឧត្តមសេនីយ៍ ដែលបាញ់បោះ បង្កភាពអនាធិបតេយ្យ និងអសន្តិសុខក្នុងសង្គម ច្បាស់ជាមិនរួចខ្លួនទេ ព្រោះថា ឯកឧត្តម វុី សំណាង…
កំពង់ស្ពឺ៖ ករណីក្រុមឧត្តមសេនីយ៍ ដែលបាញ់បោះ បង្កភាពអនាធិបតេយ្យ និងអសន្តិសុខក្នុងសង្គម ច្បាស់ជាមិនរួចខ្លួនទេ ព្រោះថា ឯកឧត្តម វុី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានដាក់បញ្ជាឱ្យសមត្ថកិច្ចខេត្តកំពង់ស្ពឺ តាមចាប់ខ្លួនក្រុមខ្មាន់កាំភ្លើង បាញ់បោះសេរី ដើម្បីយកមកអនុវត្តច្បាប់ បើទោះជាពាក់ស័ក្តិ ឬផ្កាយប៉ុន្មាន ហើយជាកូនលោកធំណាក៏ដោយ។
រហូតមកដល់ថ្ងៃទី១៣វិច្ឆិកានេះ ឯកឧត្តម វុី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានបញ្ចេញប្រតិកម្មយ៉ាងខ្លាំង និងដាក់បទបញ្ជាឱ្យសមត្ថកិច្ច ធ្វើការស្រាវជ្រាវស្វែងរកចាប់ខ្លួនក្រុមខ្មាន់កាំភ្លើង និងបក្សពួក ដែលបានបាញ់បោះសេរី នៅលើខ្នងភ្នំគិរីរម្យ កាលពីយប់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅ បើទោះជាក្រុមខ្មាន់កាំភ្លើងពាក់ស័ក្តិ ឬពាក់ផ្កាយប៉ុន្មាន ហើយជាកូនអស់លោកអ្នកធំមានអំណាចក៏ដោយ។
ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានដាក់បទបញ្ជាដូចនេះ ក្នុងកិច្ចប្រជុំគណៈកម្មការអុំទូក កាលពីរសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ។
ឯកឧត្តមអភិបាលខេត្ត បានគូសបញ្ជាក់ថា ខ្មាន់កាំភ្លើង ត្រូវបានកំណត់មុខសញ្ញារួចហើយ ដូច្នេះសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ត្រូវតែនាំខ្លួន មកទទួលទោស ចំពោះមុខច្បាប់ឱ្យខានតែបាន ទោះជាបុគ្គលនោះ មានតួនាទី បុណ្យស័ក្តិ និងជាកូនអ្នកធំណាក៏ដោយ។
ឯកឧត្តម វ៉ី សំណាង បានលើកឡើងថា រាជរដ្ឋាភិបាល ក៏ដូចជារដ្ឋបាលខេត្ត បានខិតខំរក្សានូវសុខសន្តិភាព និងសន្តិសុខ ដើម្បីឱ្យអ្នកវិនិយោគ និងភ្ញៀវ គេមករកស៊ីបណ្តាក់ទុន និងមកលេងកម្សាន្ត ប៉ុន្តែត្រូវបានភិតភ័យ ដោយក្រុមខ្មាន់កាំភ្លើងទាំងនេះ ដូច្នេះមិនត្រូវលើកលែងឱ្យឡើយ។ ម្យ៉ាងវិញទៀត ដើម្បីជៀសវាងការភ័យខ្លាចពីអសន្តិសុខរបស់ប្រជាពលរដ្ឋ និងភ្ញៀវជាតិ អន្តរជាតិ អភិបាលខេត្តកំពង់ស្ពឺ បានអំពាវនាវដល់ភ្ញៀវទេសចរទាំងអស់ និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន កុំមានការភិតភ័យ ហើយអាចរស់នៅ និងបន្តលេងកម្សាន្តធម្មតា ព្រោះរដ្ឋបាលខេត្ត បាន និងកំពុងមានចំណាត់ការលើក្រុមទាំងនេះហើយ។
សូមបញ្ជាក់ផងដែរថា ខ្មាន់កាំភ្លើង ដែលសមត្ថកិច្ចបានកំណត់មុខសញ្ញារួចរាល់ មានឈ្មោះ ឆាយ ភេទប្រុស អាយុប្រហែលជា ២៨ឆ្នាំ រស់នៅរាជធានីភ្នំពេញ ជាម្ចាស់ទីតាំងផ្ទះលំហែ ស្ថិតនៅចំណុចភូមិថ្មី (ចំការតែ) ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
នៅរសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ព្រះរាជអាជ្ញាអមអយ្យការសាលាដំបូង លោក ស៊ិន វិរៈ ក៏បានដឹកនាំក្រុមការងារ ចុះទៅដល់ទីតាំងផ្ទុះអាវុធនោះហើយដែរ ដើម្បីពិនិត្យស្រាវជ្រាវឈានដល់ការកសាងនីតិវិធី ចាត់ការចំពោះជនខ្មាន់កាំភ្លើង និងបក្សពួក។
សមត្ថកិច្ចតូចតាច លួចបង្ហើបថា ម្ចាស់ផ្ទះ និងជាអ្នកបាញ់នោះ មានឈ្មោះ គៀង តួ ហៅ ឆាយ ជាមន្ត្រីនគរបាលពាក់ផ្កាយ២ នៅក្រសួងមហាផ្ទៃ ហើយជាកូនរបស់លោកផ្កាយ៤ គៀង សាវុធ មន្ត្រីយោធាជាន់ខ្ពស់ផងដែរ។
មហាជន ក៏មានចម្ងល់ថា ដីនៅលើភ្នំគិរីរម្យ ដែលជាឧទ្យានជាតិ និងជាតំបន់ការពារ បែរជាក្លាយកម្មសិទ្ធិរបស់ឧត្តមសេនីយ៍ ធ្វើផ្ទះលំហែ ដើម្បីផឹកស៊ី ហើយបាញ់កាំភ្លើងលេងដូច្នេះទៅវិញ?។
គួររំលឹកថា ៖ រកឃើញសម្បកគ្រាប់ជាង២០០ក្នុងផ្ទះមន្ត្រីយោធាម្នាក់ ក្រោយបា.ញ់បោះកក្រើកខ្នងភ្នំគីរីរម្យ ៕
ចែករំលែកព័តមាននេះ