ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិមាន​ក្រឹម​ឡាំង​ថ្លែង​ថា​ខ្លួន​មិន​បារម្ភ​អំពី​សមត្ថ​ភាព​នុយ​ក្លេ​អ៊ែរ​របស់​ប្រទេស​ចិនទេ

1 ឆ្នាំ មុន

ទី​ក្រុង​ម៉ូស្គូ៖ ​ប្រទេស​រុស្ស៊ី​គ្មាន​អ្វី​ដែល​ត្រូវ​ព្រួយ​បារម្ភ​ទេ​ ទោះបី​ប្រទេស​ចិន​មាន​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​កើន​ឡើង​នៅ​ក្នុង​ឃ្លាំង​អាវុធ​របស់​ខ្លួន​ក៏​ដោយ​។ ខាង​លើ​នេះ​ជា​ការ​ឆ្លើយ​បំភ្លឺ​របស់​អ្នក​នាំ​ពាក្យ​វិមាន​ក្រឹម​ឡាំង លោក​ឌីមីទ្រី ប៉េស្កោហ្វ​ តប​ទៅ​នឹង​សំណួរ​របស់​អ្នក​សារ​ព័ត៌មាន​។ លោក​សង្កត់​ធ្ងន់​ថា​អ្វី​ដែល​សំខាន់​គឺ​ការ​ពង្រឹង​ភាព​ជា​ដៃ​គូ​យុទ្ធសាស្ត្រ​រវាង​ប្រទេស​​ចិន និង​ប្រទេស​រុស្ស៊ី និង​​សិទ្ធិ​របស់​ចិន​ដើម្បី​ការ​ពារ​សន្តិសុខ​ជាតិ​របស់​ខ្លួន​។​…

ទី​ក្រុង​ម៉ូស្គូ៖ ​ប្រទេស​រុស្ស៊ី​គ្មាន​អ្វី​ដែល​ត្រូវ​ព្រួយ​បារម្ភ​ទេ​ ទោះបី​ប្រទេស​ចិន​មាន​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​កើន​ឡើង​នៅ​ក្នុង​ឃ្លាំង​អាវុធ​របស់​ខ្លួន​ក៏​ដោយ​។ ខាង​លើ​នេះ​ជា​ការ​ឆ្លើយ​បំភ្លឺ​របស់​អ្នក​នាំ​ពាក្យ​វិមាន​ក្រឹម​ឡាំង លោក​ឌីមីទ្រី ប៉េស្កោហ្វ​ តប​ទៅ​នឹង​សំណួរ​របស់​អ្នក​សារ​ព័ត៌មាន​។ លោក​សង្កត់​ធ្ងន់​ថា​អ្វី​ដែល​សំខាន់​គឺ​ការ​ពង្រឹង​ភាព​ជា​ដៃ​គូ​យុទ្ធសាស្ត្រ​រវាង​ប្រទេស​​ចិន និង​ប្រទេស​រុស្ស៊ី និង​​សិទ្ធិ​របស់​ចិន​ដើម្បី​ការ​ពារ​សន្តិសុខ​ជាតិ​របស់​ខ្លួន​។​

ប្រទេស​ចិន​ទើប​តែ​ដាក់​ឱ្យ​ប្រើ​ប្រាស់​នាវា​មុជ​ទឹក​​​ដើរ​ដោយ​ថាម​ពល​នុយក្លេអ៊ែរ និង​បំពាក់​ជើង​ទម្រ​បាញ់​មីស៊ីល​។ នេះ​បើ​​​តាម​របាយ​ការណ៍​​​របស់​មន្ទីរ​បញ្ចកោណ​​ដែល​ផ្សព្វ​ផ្សាយ​អំពី​សមត្ថ​ភាព​យោធា​របស់​ចិន​។ បើ​ដូច្នេះ​មែន ប្រទេស​ចិន​មាន​​ជម្រើស​ថ្មី​ក្នុង​ការ​វាយ​​​ប្រហារ​ជើង​គោក និង​ជើង​ទឹក។ ​​​ពី​មុន​, ​មាន​តែ​អាមេរិក​ និង​រុស្ស៊ី​ប៉ុណ្ណោះ​ដែល​មាន​នាវា​ប្រភេទ​នេះ​។

លោក​ប៉េស្កោហ្វ​ថ្លែង​ថា​​បញ្ហា​ទាំង​នេះ​គ្មាន​អ្វី​ដែល​ធ្វើ​ឱ្យ​យើង​ព្រួយ​បារម្ភ​ទេ​។ ទំនាក់ទំនង​​រវាង​ប្រទេស​យើង​ទាំង​២​ឈាន​ដល់​ដំណាក់​កាល​ដៃ​គូ​យុទ្ធ​​សាស្ត្រ​គ្រប់​ជ្រុង​ជ្រោយ​​​។ យើង​មាន​កិច្ច​សន្ទនា​​​កម្រិត​កំពូល​​ផ្នែក​នយោបាយ​ សេដ្ឋ​កិច្ច​ ​និង​សមា​ហ​រណ​កម្ម​។ នៅ​ក្នុង​ករណី​​ដែល​​ប្រទេស​ចិន​​ប្រឈម​នឹង​បញ្ហា​ធំៗ​បំផុត​ចំពោះ​សន្តិសុខ​ជាតិ​របស់​ខ្លួន​នៅ​ក្នុង​ក្រប​ខណ្ឌ​តំបន់​ ចិន​កំពុង​ចាត់​វិធាន​ការ​​ដែល​ខ្លួន​គិត​ថា​សម​ស្រប​។ លោក​ប៉េស្កោហ្វ​ចាត់​ទុក​ថា​នេះ​ជា​សិទ្ធិ​​ស្វ័យ​សម្រេច​​របស់​​ប្រទេស​ចិន​។

ប្រទេស​រុស្ស៊ី​​​ងាក​ទៅ​​ប្រទេស​ចិន​កាន់​តែ​ខ្លាំង​នៅ​ក្នុង​​វិស័យ​ពាណិជ្ជកម្ម នយោបាយ​ និង​សន្តិសុខ​​។ នេះ​ជា​ផ្នែក​១​​នៃ​អ្វី​ដែល​រុស្ស៊ី​ហៅ​ថា​ជា​ដៃ​គូ​ឥត​ដែន​កំណត់​​។ ចំណាត់​ការ​នេះ​ធ្វើ​ឡើង​ចាប់​តាំង​ពី​​ប្រទេស​រុស្ស៊ី​ដុត​បញ្ឆេះ​សង្គ្រាម​អ៊ុយក្រែន ហើយ​នាំ​​ឱ្យ​ក្រុម​បស្ចិម​ប្រទេស​ដាក់​ទណ្ឌ​កម្ម​ទៅ​លើ​រុស្ស៊ី​​។​ របាយ​ការណ៍​របស់​មន្ទីរ​បញ្ចកោណ​ដែល​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​២០ ខែតុលា​នោះ​បញ្ជាក់​បន្ថែម​នូវ​អ្វី​ដែល​គេ​អះអាង​ថា​ប្រទេស​ចិន​បាន​ធ្វើ​ទំនើប​កម្ម​​នាវា​មុជ​ទឹក​របស់​ខ្លួន​​តាំង​ពី​១៨​ខែ​មុន​​​។

ប្រទេស​រុស្ស៊ី​​ចាប់​ផ្ដើម​បង្កើត​ច្បាប់​ដើម្បី​ការ​ពារ​ចំណាត់​ការ​របស់​ខ្លួន​នៅ​ក្នុង​ផ្នែក​នុយក្លេអ៊ែរ​​​។​ ​​ថ្ងៃនេះ រដ្ឋ​សភា​រុស្ស៊ី​​អនុម័ត​សេចក្ដី​ព្រាង​ច្បាប់​ថ្មី​មួយ​ដែល​​អនុញ្ញាត​​ឱ្យ​ប្រទេស​រុស្ស៊ី​ដក​ខ្លួន​ពី​​​សន្ធិ​សញ្ញា​​ហាម​​សាក​ល្បង​​អាវុធ​នុយក្លេអ៊ែរ​។​ ​​មិន​យូរ​ប៉ុន្មាន​ ព្រឹទ្ធ​សភា​រុស្ស៊ី​ក៏​អនុម័ត​ទាំង​ស្រុង​ទៅ​លើ​សេចក្ដី​ព្រាង​ច្បាប់​នោះ​។ រុស្ស៊ី​​ថ្លែង​ថា​ខ្លួន​រង់​ចាំ​មើល​ជំហរ​របស់​វ៉ាស៊ីន​តុន​​។​ ​លុះ​ត្រា​តែ​​វ៉ាស៊ីនតោន​ធ្វើ​តេស្ត​នុយ​ក្លេអ៊ែរ​​​ជា​មុន​សិន​​ទើប​ខ្លួន​ធ្វើ​តេស្ត​​តាម​ក្រោយ​​។ ក្រុម​អ្នក​ជំនាញ​​បារម្ភ​ថា​មិន​យូរ​ទេ​រុស្ស៊ី​នឹង​ធ្វើ​តេស្ត​នុយក្លេអ៊ែរ​។ បស្ចិម​ប្រទេស​យល់​​ថា​ទង្វើ​នេះ​ពោរ​ពេញ​ដោយ​គ្រោះ​ថ្នាក់​​នៅ​ពេល​​សង្គ្រាម​អ៊ុយក្រែន​​កំពុង​បន្ត​៕​​

ប្រភព៖ Reuters និង ​Associated Press
https://www.reuters.com/world/russia-unconcerned-by-china-increasing-nuclear-arsenal-capabilities-says-kremlin-2023-10-25/#:~:text=MOSCOW%2C%20Oct%2025%20(Reuters),to%20ensure%20its%20own%20security
https://apnews.com/article/russia-putin-rescinds-nuclear-test-ban-8e0c0757781ab65ed4070c94aa02545e

អត្ថ​បទ​ដែល​ពាក់​ព័ន្ធ
ភ្លេច​ៗ​ត្រចៀក ឃ្លាំង​អា.វុ.ធ​នុយក្លេអ៊ែរ​របស់​ចិន​កើន​ឡើង​ដល់​ជាង​៥០០​គ្រាប់

អ្នក​នាំពាក្យវិមាន​ក្រឹមឡាំង លោក​ឌីមីទ្រី ប៉េស្កោហ្វ (Dmitri Peskov)
ព្រឹទ្ធសភា​រុស្ស៊ី
នុយក្លេអ៊ែរ​រុស្ស៊ី
នុយក្លេអ៊ែរ​រុស្ស៊ី
នុយក្លេអ៊ែរ​រុស្ស៊ី

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ