ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​អនុវត្ត​ការ​ធ្វើតេស្តរ​កកូ​វី​ដ​តាម​​ បាត ​ឡើង​វិញ មុន​អូ​ឡាំ​ពិ​ក​ចាប់ផ្តើម​នៅ​ខែ​ក្រោយ

2 ឆ្នាំ មុន

ចិន ៖ ប្រទេស​ចិន​បាន​ងាក​មក​អនុវត្ត​ការ​ធ្វើតេស្តរ​កកូ​វី​ដ​-១៩​តាម​រន្ធ​គូទ​ឡើង​វិញ ក្នុង​គោលបំណង​ដើម្បី​បញ្ឈប់​ការ​រីក​រាលដាល​


ចិន ៖ ប្រទេស​ចិន​បាន​ងាក​មក​អនុវត្ត​ការ​ធ្វើតេស្តរ​កកូ​វី​ដ​-១៩​តាម​រន្ធ​គូទ​ឡើង​វិញ ក្នុង​គោលបំណង​ដើម្បី​បញ្ឈប់​ការ​រីក​រាលដាល​នៃ​វីរុស​បំប្លែង​ថ្មី «​អូ​មី​ក្រុង​» មុន​ពេល​ព្រឹត្តិការណ៍​អូ​ឡាំ​ពិ​ក​រដូវរងា​ទីក្រុង​ប៉េ​កាំ​ង ដែល​នឹង​ចាប់ផ្តើម​នៅ​ដើមខែ​ក្រោយ​។ គួររំលឹកថា ជប៉ុន​ស្នើ​ចិន​បញ្ឈប់​ការ​ធ្វើតេស្តរ​កកូ​វី​ដ​ត្រង់​ចំណុច​សំខាន់​១​លើ​រាង​កាយពល​រដ្ឋ​ខ្លួន

យោង​តាម​កាសែត​ចិន The Beijing News បាន​រាយការណ៍​ថា យ៉ាង​ហោច​ណាស់​មនុស្ស​២៧​នាក់​បាន​ឆ្លងកាត់​ការ​ធ្វើតេស្ត​តាម​រន្ធ​គូទ​នៅ​ឯ​អគារ​ផ្ទះល្វែង​ក្នុង​ទីក្រុង​ប៉េ​កាំ​ង ដែល​ស្ត្រី​អាយុ​២៦​ឆ្នាំ​ម្នាក់ បាន​ឆ្លង​វីរុស​បំប្លែង​ថ្មី​អូ​មី​ក្រុង និង​ជា​ករណី​ឆ្លង​ដំបូង​របស់​ទីក្រុង​មួយ​នេះ​ផង​ដែរ​។

ទីក្រុង​ប៉េ​កាំ​ង​ស្ថិត​នៅ​ចំ​កណ្តាល​នៃ​ការ​ចាក់សោរ និង​ការ​ធ្វើតេស្ត​ដ៏​តឹងរ៉ឹង​បំផុត​បន្ទាប់​ពី​ទីក្រុង​មួយ​នេះ បាន​រាយការណ៍​ពី​ការ​ឆ្លង​អូ​មី​ក្រុង​លើក​ដំបូង​កាលពី​ថ្ងៃ​ទី​១៥ ខែមករា កន្លង​មក​។

ការ​ធ្វើតេស្ត​តាម​រន្ធ​គូទ​ត្រូវ​បាន​ស្នើ​ឡើង​កាលពី​ខែមីនា ឆ្នាំ​២០២១ បន្ទាប់​ពី​លោក Li Tongzeng គ្រូពេទ្យ​ផ្នែក​ជំងឺ​ផ្លូវដង្ហើម​បាន​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​ថា ដាន​នៃ​មេរោគ​កូ​វី​ដ​នៅ​តែ​អាច​រក​ឃើញ​ក្នុង​សំណាក​លាមក​បាន​យូរ​ជាង​ក្នុង​ច្រមុះ ឬ​បំពង់ក​។

ទោះជា​យ៉ាងណា​ពិធីសារ​នេះ ទទួល​រង​ការ​រិះគន់​ពី​សំណាក់​ជនបរទេស​។ ហើយ​ក្នុង​នោះ ជប៉ុន​បាន​អំពាវនាវ​ឱ្យ​ចិន​បញ្ឈប់​ការ​ធ្វើតេស្ត​តាម​របៀប​ដែល​ហៅ​ថា «​គ្មាន​សេចក្តី​ថ្លៃថ្នូរ​» ខណៈ​អ្នកដំណើរ​មួយ​ចំនួន​បាន​និយាយ​ថា វា​បាន​ប៉ះពាល់​ផ្លូវចិត្ត​ពួក​គេ​យ៉ាង​ខ្លាំង​។

គួរ​បញ្ជាក់​ថា ព្រឹត្តិការណ៍​អូ​ឡាំ​ពិ​ក​រដូវរងា​ទីក្រុង​ប៉េ​កាំ​ង​ឆ្នាំ ២០២២ នឹង​ចាប់ផ្តើម​នា​ថ្ងៃ​ទី​៤ រហូត​ដល់​ថ្ងៃ​ទី​២០ ខែកុម្ភៈ​។ ស្រប​ពេល​ព្រឹត្តិការណ៍​ប៉ា​រ៉ា​ឡាំ​ពិ​ក​នឹង​ចាប់ផ្តើម​នា​ថ្ងៃ​ទី​៤ រហូត​ដល់​ថ្ងៃ​ទី​១៣ ខែមីនា​។ ខណៈ​កាលពីដើម​ស​ប្តា​ហ៍​នេះ ចិន​បាន​លុប​ចោល​ផែនការ​លក់​សំបុត្រ​ដល់​សាធារណជន ហើយ​បាន​និយាយ​ថា មាន​តែ​អ្នកគាំទ្រ​ត្រូវ​បាន​ជ្រើសរើស​ប៉ុណ្ណោះ ដែល​នឹង​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចូល​ទស្សនា​៕ (​ដកស្រង់​ចេញពី Dailymail)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ