ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការប្រកួតកីឡាសិស្សបឋមសិក្សា ខេត្តរតនៈគិរីជាប់ចំណាត់ថ្នាក់លេខ១

5 ខែ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ការប្រកួតកីឡាសិស្សបឋមសិក្សាជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២៤ ដែលបាន

រាជធានីភ្នំពេញ ៖ ការប្រកួតកីឡាសិស្សបឋមសិក្សាជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២៤ ដែលបានប្រព្រឹត្តទៅនៅរាជធានីភ្នំពេញតាំងពីថ្ងៃទី៣០ ខែមីនា មកនោះ បានបិទបញ្ចប់ជាស្ថាពរហើយកាលពីថ្ងៃទី៧ ខែមេសា ។

ជាលទ្ធផលមិនគួរឱ្យជឿ ខេត្តរតនៈគិរីជាប់ចំណាត់ថ្នាក់លេខ១ដោយដណ្ដើមបានមេដាយមាសច្រើនជាងគេ ។

ក្នុងពិធីបិទការប្រកួត ឯកឧត្តម វ៉ាត់ ចម្រើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា តំណាងដ៏ខ្ពង់ខ្ពស់់ឯកឧត្តមហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានសម្ដែងនូវការកោតសរសើរយ៉ាងខ្លាំងដល់ប្រតិភូដឹកនាំកីឡាតាមបណ្ដារាជធានីខេត្តទាំងអស់ ដែលបានចូលរួមធ្វើឱ្យដំណើរការនៃការប្រកួតបញ្ចប់ទៅដោយរលូន ។

ឯកឧត្តមបានថ្លែងនូវការកោតសរសើរដល់ក្មួយៗសិស្សានុសិស្សទាំងអស់ជាកីឡាករ កីឡាការិនី ដែលបានចូលរួមការប្រកួតនៅក្នុងព្រឹត្តិការណ៍នេះ ដើម្បីដកស្រង់នូវបទពិសោធ បច្ចេកទេស ក៏ដូចជាការបង្កើតឱ្យមានអនុស្សាវរីយ៍ល្អៗនៅក្នុងការប្រកួតនេះដែរ។

ជាគោលការណ៍ សម្រាប់ព្រឹត្តិការណ៍បែបនេះត្រូវបានគេរៀបចំធ្វើឡើងរៀងរាល់២ឆ្នាំម្ដង ដូច្នេះឯកឧត្តមបានផ្ដាំផ្ញើទៅដល់ប្រតិភូកីឡារាជធានីខេត្តទាំងអស់ ត្រូវខិតខំរៀបចំកម្មវិធីហាត់ហ្វឹកហ្វឺនតម្រង់ទិសឈានទៅរកកីឡាជំនាញឱ្យបានទៀងទាត់ ។ ភាពទៀងទាត់នៃការហ្វឹកហាត់នេះហើយដែលធ្វើឱ្យកីឡាករ កីឡាការិនីវ័យក្មេងរបស់យើងមានបំណិនជីវិតល្អប្រសើរ ហើយក៏មានសមត្ថភាពផ្លូវកាយក្នុងការប្រកួតប្រជែងបានល្អថែមទៀត ។

លោក ហួត សេងទ្រី ប្រធាននាយកដ្ឋានរៀបចំនិងគ្រប់គ្រងព្រឹត្តិការណ៍កីឡា បានឱ្យដឹងផងដែរថា ឆ្លងកាត់ការប្រកួតអស់រយៈពេលជាច្រើនថ្ងៃមកនេះ ខេត្តរតនៈគិរីជាប់ចំណាត់ថ្នាក់លេខ១ ដោយដណ្ដើមបានមេដាយ១៣គ្រឿង ក្នុងនោះមេដាយមាស៨គ្រឿង មេដាយប្រាក់៤គ្រឿង និងមេដាយសំរឹទ្ធ១គ្រឿង។ ចំណាត់ថ្នាក់លេខ២គឺខេត្តកំពង់ឆ្នាំង ដណ្ដើមបានមេដាយ១៥គ្រឿង ក្នុងនោះមេដាយមាស៧គ្រឿង មេដាយប្រាក់៣គ្រឿង និងមេដាយសំរឹទ្ធ៥គ្រឿង ។ ចំណាត់ថ្នាក់លេខ៣បានទៅលើរាជធានីភ្នំពេញ ដោយដណ្ដើមបានមេដាយ១៩គ្រឿង ក្នុងនោះមេដាយមាស៦គ្រឿង មេដាយប្រាក់៩គ្រឿង និងមេដាយសំរឹទ្ធ៤គ្រឿង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ