សមត្ថកិច្ចវៀតណាមបន្តបិទព្រំដែន មិនឱ្យជនជាតិខ្លួនជាម្ចាស់បែត្រីត្រឡប់ទៅស្រុកកំណើតវិញ
- ព្រៃវែង
ខេត្តព្រៃវែង ៖ មកដល់ព្រឹកថ្ងៃទី២១មិថុនានេះ សមត្ថកិច្ចវៀតណាមនៅតែរក្សាជំហរបិទព្រំដែន មិនអនុញ្ញាតអោយបែត្រី និង
ខេត្តព្រៃវែង ៖ មកដល់ព្រឹកថ្ងៃទី២១មិថុនានេះ សមត្ថកិច្ចវៀតណាមនៅតែរក្សាជំហរបិទព្រំដែន មិនអនុញ្ញាតអោយបែត្រី និង
ខេត្តព្រៃវែង ៖ មកដល់ព្រឹកថ្ងៃទី២១មិថុនានេះ សមត្ថកិច្ចវៀតណាមនៅតែរក្សាជំហរបិទព្រំដែន មិនអនុញ្ញាតអោយបែត្រី និងជនជាតិរបស់ខ្លួនឆ្លងព្រំដែនចូលទៅក្នុងប្រទេសវិញឡើយ បើទោះបីជាម្ចាស់បែត្រីជនជាតិវៀតណាមជាង១ពាន់នាក់នោះ ទទូចស្នើសុំយ៉ាងណាក៏ដោយ។ គួររំលឹកថា សមត្ថកិច្ចវៀតណាមនៅតែបិទ…លើកលែងសាឡង់ដឹកខ្សាច់របស់ខ្មែរ
តាមប្រភពព័ត៌មានពីសមត្ថកិច្ចព្រំដែនខាងខ្មែរនៅច្រកទ្វារព្រំដែនអន្តរជាតិកោះរកា បានអោយដឹងថា គិតត្រឹមព្រឹកថ្ងៃទី២១មិថុនានេះ នៅក្បែរច្រកទ្វារព្រំដែនកោះរកា មានបែត្រីជនជាតិវៀតណាម សរុបចំនួន២៥បែ និងមនុស្សជាង២០០នាក់ ដែលកំពុងរង់ចាំអោយសមត្ថកិច្ចវៀតណាមបើកព្រំដែន ដើម្បីអោយពួកគេបានត្រឡប់ចូលទៅស្រុកកំណើតវិញ។
ចំណែកនៅក្បែរច្រកទ្វារព្រំដែនអន្តរជាតិក្អមសំណរវិញ ក៏ដូចគ្នាដែរ គឺមានបែត្រីជនជាតិវៀតណាម ចំនួន១២២បែ និងមនុស្សជាង១០០០នាក់ ដែលកំពុងរង់ចាំអោយសមត្ថកិច្ចព្រំដែនវៀតណាម បើកព្រំដែនដូចគ្នា។
ជួបជាមួយអ្នកយកពត៌មានកោះសន្តិភាព នៅព្រឹកថ្ងៃទី២១ មិថុនា ឆ្នាំ២០២១នេះ ជនជាតិវៀតណាមជាម្ចាស់បែត្រីទាំងនោះ បានរៀបរាប់ក្នុងសំដីរដឺនមិនច្បាស់ថា ពេលនេះពួកគាត់កំពុងពិបាកខ្លាំងណាស់ ស្បៀងអាហារក៏អស់ លុយកាក់ក៏គ្មាន កូនចៅឈឺស្កាត់មិនដឹងទៅរកពេទ្យនៅឯណា ព្រោះគេមិនអោយឡើងច្រាំង ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែពិបាកទៅៗ មិនដឹងថ្ងៃណា ទើបសមត្ថកិច្ចវៀតណាម ព្រមបើកអោយពួកគាត់ចូលទេ។ ដោយឡែកជនជាតិវៀតណាមខ្លះទៀត បានបង្ហើបប្រាប់ថា ពួកគាត់បានព្យាយាមនិយាយជាមួយខាងសមាគមវៀតណាមនៅខាងខ្មែរ អោយជួយសុំទៅស្ថានទូតវៀតណាម និងអាជ្ញាធរវៀតណាម ដើម្បីអោយពួកគាត់បានឆ្លងព្រំដែន ត្រឡប់ទៅស្រុកកំណើតវិញផង ប៉ុន្តែគេមិនជួយ ហើយថែមទាំងបោះសំដីថា គេបិទមិនអោយចូល រហូតទាល់តែពួកគាត់ទ្រាំលែងបាន ច្បាស់ជានាំគ្នាវិលត្រឡប់ក្រោយវិញជាមិនខាន ដែលសំដីនេះ ធ្វើអោយពួកគាត់លឺហើយឈឺចិត្តខ្លាំងណាស់ តែមិនដឹងធ្វើអ្វីគេបាន។
គេសង្កេតឃើញថា បើទោះបីជាភាគីវៀតណាម បានយកសាឡង់ធំៗរាប់សិបគ្រឿងមកដាក់បិទព្រំដែនក៏ដោយ ប៉ុន្តែគេមិនបានបិទជិតឈឹងទាំងស្រុងនោះទេ ដោយបានទុកចន្លោះសងខាង ដើម្បីអោយកប៉ាល់ដឹកទំនិញផ្សេងៗ រួមទាំងសាឡង់បូមខ្សាច់របស់ខ្មែរ អាចដឹកខ្សាច់ចូលទៅលក់ក្នុងដីវៀតណាម បានជាធម្មតា គឺបិទហាមឃាត់តែបែត្រី និង ជនជាតិវៀតណាមជាម្ចាស់បែត្រីប៉ុណ្ណោះ៕
ចែករំលែកព័តមាននេះ