ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិតជាគ្រួសារក្រីក្របំផុតមែន ! គ្រួសារ​ក្រីក្រ​មួយ មានកូន​ស្រី​​៤​នាក់ ហើយឪពុក​មាន​ជំងឺ

2 អាទិត្យ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ បើ​គេ​សង្កេត​មើលទៅ​លើ​ក្រុម​គ្រួសារ​មួយ​ដែល​មាន​សមាជិក​ចំនួន​៦​នាក់ រស់នៅ​ឆ្ងាយ​ពី​ភូមិ​គ្មាន​បន្ទប់ទឹក​ត្រឹមត្រូវ គ្មាន​ប្រព័ន្ធ​ទឹក​ស្អាត​ប្រើប្រាស់​ដោយ​ប្រើ​ទឹកស្រះ និង​ទឹកអូរ សង់ផ្ទះ​នៅ​ក្បែរ​ជើងភ្នំ ចាំ​ដីចម្ការ​ឱ្យ​បង រក​ព្រឹក​ខ្វះ​ល្ងាច ។…

ខេត្ត​ប៉ៃលិន ៖ បើ​គេ​សង្កេត​មើលទៅ​លើ​ក្រុម​គ្រួសារ​មួយ​ដែល​មាន​សមាជិក​ចំនួន​៦​នាក់ រស់នៅ​ឆ្ងាយ​ពី​ភូមិ​គ្មាន​បន្ទប់ទឹក​ត្រឹមត្រូវ គ្មាន​ប្រព័ន្ធ​ទឹក​ស្អាត​ប្រើប្រាស់​ដោយ​ប្រើ​ទឹកស្រះ និង​ទឹកអូរ សង់ផ្ទះ​នៅ​ក្បែរ​ជើងភ្នំ ចាំ​ដីចម្ការ​ឱ្យ​បង រក​ព្រឹក​ខ្វះ​ល្ងាច ។ គ្រួសារ​អាច​រស់នៅ​បាន ដោយ​ពឹង​ទៅ​លើ​ប្រពន្ធ ជា​អ្នក​ដើរ​ស៊ីឈ្នួល​បេះ​ផ្លែស្វាយ​កែវ​រមៀត កាច់​ពោត និង​ដក​ដំឡូង​មី​ឲ្យ​គេ​បាន​កម្រៃ​ចិញ្ចឹម​គ្រួសារ ខណ​:​ដែល​ប្តី​មាន​ជំងឺ​ប្រចាំ​កាយ (​ក្រពះ​ពោះវៀន​) មិន​អាច​ចេញ​ធ្វើ​អ្វី​កើត លុះ​កូន​ៗ​មួយ​ចំនួន​ចេញពី​រៀន​ក៏​នាំ​គ្នា​ដើរ​ស៊ីឈ្នួល​ឱ្យ​គេ​បាន​ប្រាក់​បន្ថែម សម្រាប់​ផ្គង់​ផ្គង់​ជីវភាព​ប្រចាំ​ថ្ងៃ ប៉ុន្តែ​បាន​ផ្ទះ​តូច​មែន អាច​រស់នៅ​បាន ។

បើ​តាម​ការ​រៀបរាប់​ពី​បុរស​ម្នាក់ ឈ្មោះ នួន រ៉ា​វី អាយុ​៥៣​ឆ្នាំ រស់នៅ​ក្នុងភូមិ​ប៉ា​ង​រលឹម សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន បានឱ្យ​ដឹង​ថា ៖ ប្រពន្ធ​របស់​លោក​មានឈ្មោះ រិ​ន ស៊ី​ណា អាយុ​៣៨​ឆ្នាំ មានកូន​ចំនួន​៤​នាក់​ក្នុង​បន្ទុក
ទី​១. ឈ្មោះ រ៉ា​វី សន្យា ភេទ​ស្រី អាយុ​១០​ឆ្នាំ រៀន​ថ្នាក់​ទី​២ ។ ទី​២. ឈ្មោះ រ៉ា​វី នី​រ៉ូ​ត ភេទ​ស្រី អាយុ​៨​ឆ្នាំ រៀន​ថ្នាក់​២ ។ ទី​៣. រ៉ា​វី ពិសី ភេទ​ស្រី អាយុ​៦​ឆ្នាំ រៀន​ថ្នាក់​មេ​តេ​យ្យ​កម្រិត​ខ្ពស់ ។ និង​ទី​៤. ឈ្មោះ រ៉ា​វី ឌៀ​ម​រ៉ា ភេទ​ស្រី អាយុ​៣​ឆ្នាំ ។ ជា​រៀងរាល់ថ្ងៃ ពួក​គាត់​សុំ​ដីចម្ការ​របស់​បងប្អូន​សង់ផ្ទះ​ស្នាក់​នៅ​ចាំចម្ការ​ឱ្យ​គាត់ ដោយ​គ្មាន​បាន​ទទួល​ថ្លៃ​ឈ្នួល​អ្វី​នោះ​ទេ រីឯ​ដាក់​ឈ្មោះ​ឲ្យ​កូន​បាន​ល្អ​ៗ​ណាស់ គួរ​ឲ្យ​ស្រលាញ់ ។

ប្រភព​បន្ត​ទៀត​ថា ព្រោះតែ​គាត់​មាន​បញ្ហា​ជំងឺ​ក្រពះ​ពោះវៀន​រ៉ាំរ៉ៃ មើល​មិនជា​ធ្វើ​អ្វី​ក៏​មិនកើត គ្មាន​អ្នក​ទទួល តែងតែ​សម្រាក​នៅផ្ទះ បាន​ប្រពន្ធ​ចេញ​ទៅ​ស៊ីឈ្នួល​កាច់​ពោត បេះ​ផ្លែស្វាយ និង​ដាំដំឡូង​មី យក​កម្រៃ​ចិញ្ចឹម​គ្រួសារ ។ លុះ​កូន​ៗ​មួយ​ចំនួន​ចេញពី​រៀន ឬ​ឈប់​សម្រាក​ពី​ការ​រៀនសូត្រ​ក៏​នាំ​គ្នា​ទៅ​ជួយ​ធ្វើការ​ស៊ីឈ្នួល​បាន​ប្រាក់​បន្ថែម​យក​មក​ទិញ​អង្ករ និង​ម្ហូបអាហារ​សម្រាប់​ផ្គត់ផ្គង់​ប្រចាំ​ថ្ងៃ ។ លោក​បញ្ជាក់​ទៀត​ថា បច្ចុប្បន្ន​នេះ​ពិតជា​ជួបនឹង​ការ​លំបាក វេទនា​ខ្លាំង ពេល​ខ្លះ​ស្ទើរតែ​គ្មាន​បាយ​ហូប ពោល គឺ​រក​ព្រឹក​ខ្វះ​ល្ងាច ។

តែ​ទោះបីជា​យ៉ាងណា បាន​អ្នក​ជិតខាង និង​អ្នក​ភូមិ​មួយ​ចំនួន​គេ​អាណិត​ក៏​ជួយ​ផ្តល់​អង្ករ និង​ម្ហូបអាហារ​ជា​ញឹកញាប់ ។ លើស​ពី​នេះ លោក​ក៏​ខិតខំ​ឱ្យ​ប្រពន្ធ​ដឹក​កូន​ទៅ​សាលារៀន​ជា​រៀងរាល់ថ្ងៃ ដើម្បី​ឱ្យ​មានចំណេះ​ដឹង​ជ្រៅជ្រះ ជៀស​ផុត​ពី​ភាព​ក្រីក្រ ។ តែ​សាលារៀន​ហាក់ដូចជា នៅ​ឆ្ងាយ​បន្តិច​ពី​ផ្ទះ តែ​លោក​ជំរុញ​ឱ្យ​ប្រពន្ធ ទ្រាំ​ដឹក​កូន​ៗ​ទៅ​សាលា ដើម្បី​ឱ្យ​ខិតខំ​ប្រឹងប្រែង​រៀនសូត្រ រហូត​ដល់​បាន​ចេះ​ដឹង​ជ្រៅជ្រះ​នឹង​គេ ទោះបីជា​រៀន​ចប់​គ្មាន​ការងារ​អ្វី​ល្អ​ធ្វើ​ក៏​ដោយ ។

ហើយ​លោក​ក៏​តែងតែ​ជួបនឹង​ការ​លំបាក ក្នុង​ការ​ដឹក​កូន​ទៅ​សាលារៀន​ជា​រឿយ​ៗ ជា​ពិសេស​រដូវវស្សា​រអិលខ្លាំង ដោយ​មាន​ម៉ូតូ​ដ៏​ចំណាស់​១​គ្រឿង គ្រាន់​ដឹក​កូន​ទៅ​សាលា ។ លោក​ក៏​ពិតជា​កោតសរសើរ​ចំពោះ​កូនស្រី​ៗ​ពេល​ឃើញ​ជីវភាព​គ្រួសារ​ខ្វះខាត មិន​ចេះ​រករឿង​អ្វី​ឪពុក​ម្តាយ​ច្រើន​នោះ​ទេ ពោល គឺ​នាំ​គ្នា​ខិតខំ​ប្រឹងប្រែង​ជួយ​ធ្វើការ​រក​លុយ​សម្រាប់​ក្រុម​គ្រួសារ​ទាំង​វ័យ​កុមារ ពេល​សួរ​ថា តើ​រដ្ឋអំណាច​មូលដ្ឋាន​ដែល​បាន​ផ្តល់​អំណោយ​ខ្លះ​ដែរ​ទេ គាត់​ក៏​ឆ្លើយ​ថា មិន​ដែ​ម​បាន​ទទួល​អ្វី​ឡើយ ។ អ្នក​ភូមិ​ជាមួយ​គ្នា​ក៏​មិន​ដែល​បាន​ទទួល​អំណោយ​អ្វី​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ