ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រោគ​សញ្ញា​គ្រោះថ្នា.ក់ ៖ ការ​ស្ពឹក​ស្រពន់ ស្វិត​សាច់ដុំ អាច​ជា​ផល​ប៉ះពាល់​នៃ​ការ​សេព​គ្រឿង​ស្រវឹ.ង​ហួស​កម្រិត

1 ម៉ោង មុន

ស្វែង​យល់​អំពី​ជំងឺ​រលាក​ប្រព័ន្ធ​សរសៃប្រសាទ​ដៃជើង​ដែល​បណ្តាល​មក​ពី​គ្រឿង​ស្រវឹង និង​អត្ថប្រយោជន៍​នៃ​ម៉ាស៊ីន​វាស់​សរសៃប្រសាទ​ដៃជើង និង​សាច់ដុំ​! ។ នេះ​បើ​តាម​មន្ទីរពេទ្យ​កាល់​ម៉ែ​ត បាន​ប្រកាស​នា​ពេល​កន្លង​មក ។ ក​.​កត្តា​ប្រឈម ៖ ការ​សេព​គ្រឿង​ស្រវឹង​លើស​កម្រិត…

ស្វែង​យល់​អំពី​ជំងឺ​រលាក​ប្រព័ន្ធ​សរសៃប្រសាទ​ដៃជើង​ដែល​បណ្តាល​មក​ពី​គ្រឿង​ស្រវឹង និង​អត្ថប្រយោជន៍​នៃ​ម៉ាស៊ីន​វាស់​សរសៃប្រសាទ​ដៃជើង និង​សាច់ដុំ​! ។ នេះ​បើ​តាម​មន្ទីរពេទ្យ​កាល់​ម៉ែ​ត បាន​ប្រកាស​នា​ពេល​កន្លង​មក ។

ក​.​កត្តា​ប្រឈម ៖

ការ​សេព​គ្រឿង​ស្រវឹង​លើស​កម្រិត ដែល​គេ​សង្កេត​ឃើញ​ភាគច្រើន​លើ​បុរស​ដែល​មាន​អាយុ​ចាប់ពី ៤០​ឆ្នាំ​ឡើង​ទៅ​ធ្វើ​ឲ្យ​មាន​ផល​ប៉ះពាល់​ច្រើន​ទៅ​លើ​សុខភាព​រាង​កាយ​ទាំងមូល ជា​ពិសេស​ធ្វើ​ឲ្យ​មាន​បញ្ហា​ប៉ះពាល់​ទៅ​លើ​សរសៃ​ខួរក្បាល សរសៃ​ដៃ សរសៃ​ជើង និង​សាច់ដុំ​ជាដើម​។

ខ​. រោគ​សញ្ញា​៖

– ភាព​ចុក​រោយ​សាច់ដុំ ឬ ក៏​រមួលក្រពើ (Crampes Musculaires)

– ភាព​ចុះ​ខ្សោយ​នៃ​រាង​កាយ / អស់កំលាំង (Asthénie/fatigue)

– ភាព​ស្ពឹក ស្រពន់​ដៃជើង , ដូច​ស្រមោច​វារ (Paresthésie des extrémités à type de picotement et fourmillements)

– ភាព​ក្តៅក្រហាយ​បាតដៃ បាតជើង (Hypersensibilité à type de brûlure)

– ភាព​ចុះ​ថយ​ទំហំ ឬ​ស្វិត​សាច់ដុំ (Amyotrophie)

គ​. ការ​ធ្វើ​រោគវិនិច្ឆ័យ​៖

– ជួប​ពិគ្រោះ និង​ប្រឹក្សា​ជាមួយ​វេជ្ជបណ្ឌិត​ឯកទេស

– ធ្វើការ​វាស់​មុខងារ​សរសៃប្រសាទ និង សាច់ដុំ (L’étude de l’activité électrique des nerfs et des muscles) ដោយ​ម៉ាស៊ីន​វាស់​សរសៃ និង​សាច់ដុំ (ENMG, électroneuromyogramme)

«​ប្រសិនបើ​លោក លោកស្រី មាន​ភាព​ស្ពឹក​ស្រពន់​ដៃជើង ភាព​ចុះ​ខ្សោយ​នៃ​សាច់ដុំ សូម​រួសរាន់​អញ្ជើញ​មក​ជួប​ពិគ្រោះ ប្រឹក្សា​ជាមួយ​ក្រុមការងារ​ជំនាញ សាស្ត្រាចារ្យ វេជ្ជបណ្ឌិត​ឯកទេស​ប្រសាទ​សាស្ត្រ ដើម្បី​ការ​សំរេច​ធ្វើ​រោគវិនិច្ឆ័យ និង​ឈាន​ទៅ​រក​ការ​ព្យាបាល​មួយ​ដ៏​មាន​ប្រសិទ្ធភាព​ខ្ពស់ ៕