ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចង់​ឱ្យ​កូន​ស្អាត ពេល​ទើប​ចេញពី​ពោះ​ម៉ាក់​ៗ គួរតែ​ប្រយ័ត្ន​ពី​ចំណុច​នេះ

2 ម៉ោង មុន

ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​អ្វី​ដែល​អ្នក​គួរតែ​ប្រយ័ត្ន​ដើម្បី​សម្រស់​កូន​ពេល​ធំ​ឡើង​។ តើ​មាន​អ្វី​ខ្លះទៅ? ក្បាល​របស់​កូន​ទើប​កើតមក​គឺ​មាន​លក្ខណៈ​ទន់ ដោយ​ងាយ​ខូច​ទ្រង់ទ្រាយ​ណាស់​ពេល​ដែល​អ្នក​មិន​ប្រយ័ត្ន​។ ដូចនេះ អ្នក​មិន​គួរ​ឲ្យ​កូន​គេង​តែ​មួយ​ចំហៀង​ទេ ព្រោះ​អាច​ធ្វើ​ឲ្យ​ក្បាល​កូន​មិន​មូល​ឡើយ​។ អ្នក​គួរតែ​ឧស្សាហ៍​ប្តូរ​ចុះឡើង ទើប​អាច​ធ្វើ​ឲ្យ​ក្បាល​កូន​មូល​ស្អាត​។…

ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​អ្វី​ដែល​អ្នក​គួរតែ​ប្រយ័ត្ន​ដើម្បី​សម្រស់​កូន​ពេល​ធំ​ឡើង​។ តើ​មាន​អ្វី​ខ្លះទៅ?

ក្បាល​របស់​កូន​ទើប​កើតមក​គឺ​មាន​លក្ខណៈ​ទន់ ដោយ​ងាយ​ខូច​ទ្រង់ទ្រាយ​ណាស់​ពេល​ដែល​អ្នក​មិន​ប្រយ័ត្ន​។ ដូចនេះ អ្នក​មិន​គួរ​ឲ្យ​កូន​គេង​តែ​មួយ​ចំហៀង​ទេ ព្រោះ​អាច​ធ្វើ​ឲ្យ​ក្បាល​កូន​មិន​មូល​ឡើយ​។ អ្នក​គួរតែ​ឧស្សាហ៍​ប្តូរ​ចុះឡើង ទើប​អាច​ធ្វើ​ឲ្យ​ក្បាល​កូន​មូល​ស្អាត​។

អ្នក​គួរតែ​ឲ្យ​កូន​គេង​ឲ្យ​បាន​គ្រប់​ម៉ោង ដោយ​ក្នុង​រយៈពេល​មួយ​យប់​គួរតែ​ឲ្យ​កូន​គេង​ឲ្យ​បាន​១២​ម៉ោង ហើយ​មិន​គួរ​ឲ្យ​ចូល​គេង​យប់​ជ្រៅ​ឡើយ ទើប​អាច​ធ្វើ​ឲ្យ​កូន​លូតលាស់​បាន​ល្អ ហើយ​ប្រព័ន្ធ​ការពារ​រាង​កាយ​កូន​នឹង​អាច​រឹង​មាំ​ខ្លាំង​។

អ្នក​មិន​គួរ​ដាក់​ប្រដាប់ប្រដា​ល់លេង​លើ​គ្រែ​ឡើយ ព្រោះ​កូន​អាច​សម្លឹង​មើល​តែ​ប្រដាប់ប្រដា​ល់លេង​ទាំងនោះ ដោយ​ធ្វើ​ឲ្យ​ភ្នែក​កូន​អាច​ស្រឡេវ​បាន​។ ដូចនេះ អ្នក​គួរតែ​យក​ប្រដាប់ប្រដា​ល់លេង​ទាំងនោះ​បង្វិល​ចុះឡើង​លេង​ជាមួយ​កូន ដើម្បី​ឲ្យ​ភ្នែក​គេ​ស្អាត​បាន​។

នៅ​ពេល​ដែល​អ្នក​ពាក់មួក​ឲ្យ​កូន មិន​គួរ​ឲ្យ​គ្រប​លើ​ត្រចៀក​កូន​ឡើយ ព្រោះ​អាច​ធ្វើ​ឲ្យ​ខូច​ទ្រង់ទ្រាយ​ត្រចៀក​របស់​កូន​បាន​យ៉ាង​ងាយ ដោយសារ​តែ​ត្រចៀក​កូន​ទន់​។

អ្នក​មិន​គួរ​ឲ្យ​កូន​មាន​ទម្លាប់​ជញ្ជក់​ក្បាលដោះ​ជ័រ​លេង​ឡើយ ព្រោះ​វា​អាច​ក្លាយជា​ទម្លាប់​របស់​កូន​បាន​យ៉ាង​ងាយ​។ បើ​ជញ្ជក់​យូរ នឹង​អាច​ធ្វើ​ឲ្យ​មាត់​កូន​មិន​ស្អាត​នោះ​ឡើយ​។ ដូចនេះ ទម្លាប់​ទាំងនេះ អ្នក​គួរតែ​ប្រយ័ត្ន ទើប​កូន​អាច​ស្អាត​បាន​ពេញ​រាង​កាយ​ទាំងមូល​៕