សហរដ្ឋអាមេរិក ៖ អំឡុងពេលSHUTDOWNដែលនាំឲ្យស្ទះថវិកាចំណាយសហព័ន្ធ រដ្ឋាភិបាលរបស់ប្រធានាធិបតីអាមេរិក លោកដូណាល់ត្រាំបានដកមន្ត្រីរដ្ឋការសហព័ន្ធចេញដល់ជាង៤០០០នាក់ ដែលធ្វើការក្នុងក្រសួងយ៉ាងតិច៧ ។ ចាប់ពីពេលនេះទៅ ពួកគេទទួលរួចហើយការជូនដំណឹងពីការដកចេញនោះ។
នាយកការិយាល័យថវិកានៃសេតវិមាន លោកRUSSELL VOUGHT ក្នុងបទសម្ភាសន៍មួយថ្លែងថា ការកាត់បន្ថយចំនួនមន្ត្រីរដ្ឋការនេះ ជាការកាត់បន្ថយដំបូង ដែលនៅមានទៀតនាពេលខាងមុខ។ លោកបន្តថា យើងវាយតម្លៃថា ការដេញមន្ត្រីរដ្ឋការចេញប្រហែលជាមានលើសពី១០.០០០នាក់។
លោកថា ការកាត់បន្ថយនោះជាផ្នែកមួយនៃការលុបបំបាត់ចោលការិយាធិបតេយ្យ ។ ចៅក្រមសហព័ន្ធនៃរដ្ឋកាលីហ្វ័រនីញ៉ាមួយរូប កាលពីថ្ងៃទី១៥ តុលា បានព្យួរការដេញមន្ត្រីចេញនោះចរចាការខុសច្បាប់។ អាមេរិកមកដល់ពេលនេះឈានចូលដល់សប្ដាហ៍ទី៣ហើយនៃSHUTDOWN៕
ចែករំលែកព័តមាននេះ