ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ឺងម៉ាត់បំផុត ! កម្ពុជា-ថៃ បន្តកិច្ចប្រជុំលើកទី៣ តាមប្រព័ន្ធ VTC ដើម្បីសម្រេចសេចក្ដីព្រាង SOP ដោះមីន ជាមួយស្មារតីការពារអធិបតេយ្យភាព

2 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យោង​តាម​ផេ​ក​ក្រសួងការពារជាតិ បាន​ប្រកាស ​នា​រសៀល​ថ្ងៃ​ទី​១៦ ខែតុលា​នេះ​ថា ៖ លោក​ជំទាវ ឧត្តមសេនីយ៍ឯក ម៉ា​លី…

រាជធានី​ភ្នំពេញ ៖ យោង​តាម​ផេ​ក​ក្រសួងការពារជាតិ បាន​ប្រកាស ​នា​រសៀល​ថ្ងៃ​ទី​១៦ ខែតុលា​នេះ​ថា ៖ លោក​ជំទាវ ឧត្តមសេនីយ៍ឯក ម៉ា​លី សុជាតា អ្នកនាំពាក្យ​ក្រសួងការពារជាតិ​កម្ពុជា បានឱ្យ​ដឹង​ថា នៅ​រសៀល​ថ្ងៃ​ទី​១៦ ខែតុលា ឆ្នាំ​២០២៥ នេះ ក្រុមការងារ​សម្របសម្រួល​ចម្រុះ (JCTF) កម្ពុជា​-​ថៃ បាន​រៀបចំ​កិច្ចប្រជុំ​លើក​ទី ៣ តាម​ប្រព័ន្ធ Video Conference (VTC) ។

ក្នុង​នោះ​ដែរ ​ក្រសួងការពារជាតិ​បាន​បន្ត​ថា ក្រុមការងារ​សម្របសម្រួល​ចម្រុះ (JCTF) កម្ពុជា​-​ថៃ លើ​ការងារ​ដោះ​មីន​មនុស្សធម៌ នៃ​ប្រទេស​ទាំង​ពីរ បាន​រៀបចំ​កិច្ចប្រជុំ​លើក​ទី​៣ តាម​ប្រព័ន្ធ VTC ដើម្បី​បន្ត​ពិភាក្សា​លើ​ខ្លឹមសារ​ដែល​នៅ​សេសសល់​មួយ​ចំនួន នៃ​សេចក្ដី​ព្រាង​និយាម​នីតិវិធី​ប្រតិបត្តិ (SOP) របស់​ក្រុមការងារ​សម្របសម្រួល​ចម្រុះ (JCTF) បន្ទាប់​ពី​កិច្ចប្រជុំ​លើក​ទី​២ របស់​ក្រុមការងារ JCTF កាលពី​ថ្ងៃ​ទី​៩ ខែតុលា ឆ្នាំ​២០២៥ ។

និយាម​នីតិវិធី​ប្រតិបត្តិ (SOP)​នេះ ត្រូវ​បាន​រៀបចំ និង​តាក់តែង ឡើង​យ៉ាង​ម៉ត់ចត់ ជាមួយ​ស្មារតី​គោរព​តាម​គោលការណ៍​ការពារ​អធិបតេយ្យ និង​បូរណភាព​ទឹកដី​ដោយ​ម៉ឺងម៉ាត់ ព្រមទាំង​ឈរ​លើ​ស្មារតី​គោរព​គ្នា​ទៅ​វិញ​ទៅ​មក​ក្នុង​នាម​ប្រទេស​ជិតខាង ៕