ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្លង​ចរន្ត​អគ្គី​ស​នី​ឆេះ​ផ្ទះ ស្លា.ប់​កុមារ២នាក់​បងប្អូន​បង្កើត ​ក្នុង​អណ្តាតភ្លើង​ យ៉ាងអាណោចអាធ័ម

1 ខែ មុន
  • តាកែវ

ខេត្តតាកែវ ៖ គួរ​ឲ្យ​អ​ណោ​ច​អធម​ណាស់ កុមា​រា កុមារី ២ នាក់​បងប្អូន​បង្កើត​បាន​ស្លាប់​ក្នុង​អណ្តាតភ្លើង ដោយ​មូលហេតុ​ឆ្លង​ចរន្ត​អគ្គី​ស​នី ខណៈ​អាណា​ព្យាបា​ន​មិន​នៅ ដែល​ហេតុ​នោះ​បាន​កើតឡើង​កាលពី​មោង​៨…

ខេត្តតាកែវ ៖ គួរ​ឲ្យ​អ​ណោ​ច​អធម​ណាស់ កុមា​រា កុមារី ២ នាក់​បងប្អូន​បង្កើត​បាន​ស្លាប់​ក្នុង​អណ្តាតភ្លើង ដោយ​មូលហេតុ​ឆ្លង​ចរន្ត​អគ្គី​ស​នី ខណៈ​អាណា​ព្យាបា​ន​មិន​នៅ ដែល​ហេតុ​នោះ​បាន​កើតឡើង​កាលពី​មោង​៨ និង​៣០​នាទី​យប់​ថ្ងៃ​ទី​១៤ ខែតុលា ឆ្នាំ​២០២៥ ស្ថិត​នៅ​ភូមិ​កណ្ដោល ឃុំ​ពត់ សរ ស្រុក​បាទី ខេត្ត​តា កែវ ។

កុមារ​រង​គ្រោះ​២ នាក់​មាន ម្នាក់​ឈ្មោះ ទូច ចាន់​ដា​រ៉ា ភេទ​ប្រុស អាយុ​០៦ ឆ្នាំ និង​ម្នាក់​ឈ្មោះ ទូច ចាន់​ណា​រី ភេទ​ស្រី អាយុ​០៣ ឆ្នាំ (​បងប្អូន​បង្កើត​) ។

តាម​ការ​បំ​ភ្លើ​ពី​សាក្សី​ឈ្មោះ ហ៊ុន ហុ​ក​លី ភេទ​ប្រុស អាយុ ២៥​ឆ្នាំ ត្រូវជា​ប្អូន​របស់ ម្ចាស់ផ្ទះ​ដែល​ឆេះ​បាន​និយាយ​ថា ដំបូង​គាត់​បាន​ចុះ​​បត់ជើងតូច​​រួច​ក៏​ឡើង​លើ​ផ្ទះ​វិញ ហើយ​បាន​ចុច​ទូរ​សព្ទ​លេង ស្រាប់តែ​លឺ​សូរ​ផ្ទុះ​ផេះ​ៗ នៅ​លើ​ផ្ទះ​បង​របស់​គាត់ ។ បន្តិច​ក្រោយមក​ក៏​ឮ​សូរ​ផ្ទុះ​ខ្លាំង គាត់​បាន​ស្ទុះ​ចេញ​ទៅ​មើល​ក៏​ឃើញ​ភ្លើង​ឆេះ​ខ្លាំង​និង​ឮ​សូរ​សម្លេង​ក្មួយ​គាត់​ស្រែក​នៅ​លើ​ផ្ទះ​កំពុង​ឆេះ​ឲ្យ​គេ​ជួយ ។ ពេល​ឃើញ​ដូច​នោះ​គាត់​ក៏​បាន​យក​ភួយ ជ្រលក់​ទឹក​បម្រុង​ចូល​ជួយ​សង្គ្រោះ​ក្មួយ ប៉ុន្តែ​ភ្លើង​ឆេះ​ខ្លាំង​ពេក​ទើប​ចូល​មិន​បាន បាន​ត្រឹម​យក​ទឹក​ជះ​លើ​ភ្លើង​រួម​ជាមួយ​អ្នក​ជិតខាង ខណៈ​ពេល​ភ្លើង​រលត់​ក្មួយ​ប្រុស​ស្រី​២ នាក់​បងប្អូន​បង្កើត​របស់​គាត់ បាន​ឆេះ​ក្លាយទៅជា​សាកសព​យ៉ាង​អ​ណោ​ច​អា​ធ័ម​បាត់​ទៅ​ហើយ ។

តាម​ស្ដាប់​ការ​បំភ្លឺ​ពី​ឈ្មោះ ឯក ងួ​ន ជា​មេ​ភូមិ​កណ្ដោល បានឱ្យ​ដឹង​ថា ផ្ទះ​ដែល​អគ្គី​ភ័យ​ឆេះ​នោះ គឺជា​កូន​ផ្ទះ​សង់​ពី​ឈើ ប្រក​ស័ង្កសី​មាន​ទំហំ ៣×៤ ម៉ែត្រ​នៅ​ផ្ទាល់​ដី​ម្ចាស់ផ្ទះ​ឈ្មោះ បាន ទូច នឹង​ប្រពន្ធ​ឈ្មោះ ហ៊ុន ម៉េ​ង​ហួយ ស្ថិត​នៅ​ភូមិ​កណ្ដោល ឃុំ​ពត់ សរ ស្រុក​បាទី ខេត្តតាកែវ ។ ផ្ទះ​នេះ​បាន​ត​ខ្សែភ្លើង​ប្រើប្រាស់​រាល់ថ្ងៃ​ចេញពីផ្ទះ​ឪពុក ដោយ​ជីវភាពរ​ស់មាន​ស្ថានភាព​ខ្វះខាត ប្តី​ប្រពន្ធ​២ នាក់​ជា​មេ​គ្រួសារ ភាគច្រើន​មិនសូវ​បាន​នៅ​ជាប់លាប់​ទេ រ​វាល់​ចេញ​ដើរ​រក​ការងារ​ធ្វើ​បាត់​ៗ​ពី​ផ្ទះ ទុក​កូន​ឲ្យ​នៅ​២ នាក់​បងប្អូន ។

ក្រោយ​កើតហេតុ​ សមត្ត​កិច្ច​នគរបាល និង​អាជ្ញា​មូលដ្ឋាន​បាន​ចុះ​ទៅ​ដល់ ដោយ​បាន​បង្កើត​គណកម្មការ​ពិ​និ​ត្យ​ និង​ធ្វើ​កោស​វិ​ច្ច័​យ​លើ​សាកសព ហើយ​បាន​ធ្វើការ​សន្និដ្ឋាន​ជំ​ហ៊ាន​ដំបូង​ថា កុមារ ២ នាក់​បងប្អូន​ស្លាប់​ដោយសារ​ការ​ឈ្លកផ្សែង​ភ្លើង​បណ្តាល​មក​ពី​អគ្គិភ័យ​ឆេះ​ផ្ទះ​នោះ​ពិតប្រាកដ​មែន ។ សពកុមាររងគ្រោះទាំង២នាក់​​ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​​ជូន​ឪពុក ម្តាយ ដើម្បីរៀបចំធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ