ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡានបុ.ក.របាំងពុះចែកទ្រូងផ្លូវល្បឿនលឿនពេញ​ទំហឹង បណ្ដាលឱ្យជនជាតិចិន​៤​នាក់រ.ង.រ.បួ.ស

3 ម៉ោង មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ ជនជាតិ​ចិន​មាន​ស្រី​-​ប្រុស​៤​នាក់ បាន​រង​របួសធ្ងន់​និង​ស្រាល ត្រូវ​បាន​ដឹក​បញ្ជូន​ភ្លាម​ៗ​យក​ទៅ​សង្គ្រោះ​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តកំពង់ស្ពឺ ខណៈ​ដែល​រថយន្ត​ស៊េរី​ទំនើប​ម៉ាក​អាល់​ផាត១​គ្រឿង ជ្រុល​ទៅ​បុក​របាំង​ពុះ​ចែក​ទ្រូងផ្លូវ​ល្បឿន​លឿន​ពេញទំហឹង​លាន់​ដូច​រន្ទះ ។ ហេតុការណ៍​បើក​លឿន​បុក​រនាំង​ពុះ​ចែក​ទ្រូងផ្លូវ​នេះ​ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​៤៥​នាទី​យប់…

ខេត្តកំពង់ស្ពឺ ៖ ជនជាតិ​ចិន​មាន​ស្រី​-​ប្រុស​៤​នាក់ បាន​រង​របួសធ្ងន់​និង​ស្រាល ត្រូវ​បាន​ដឹក​បញ្ជូន​ភ្លាម​ៗ​យក​ទៅ​សង្គ្រោះ​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តកំពង់ស្ពឺ ខណៈ​ដែល​រថយន្ត​ស៊េរី​ទំនើប​ម៉ាក​អាល់​ផាត១​គ្រឿង ជ្រុល​ទៅ​បុក​របាំង​ពុះ​ចែក​ទ្រូងផ្លូវ​ល្បឿន​លឿន​ពេញទំហឹង​លាន់​ដូច​រន្ទះ ។

ហេតុការណ៍​បើក​លឿន​បុក​រនាំង​ពុះ​ចែក​ទ្រូងផ្លូវ​នេះ​ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​៤៥​នាទី​យប់ ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០២៥ នៅ​លើ​ផ្លូវ​ល្បឿន​លឿន​គីឡូ (K40+800) ទិស​ដៅ​ពី​ខេត្ត​ព្រះ​សីហ​នុ ម​ក​រាជធានី​ភ្នំពេញ ត្រង់​ចំណុច​ភូមិ​ត្រាច ឃុំ​កា​ហែង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ។

មន្ត្រី​នគរបាល​ស្រុក​សំរោង​ទង​បានឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ រថយន្ដ​១​គ្រឿង​ម៉ាក​តូ​យ៉ូ​តា​អាល់​ផាត ពណ៌​ស ពាក់​ផ្លា​ក​លេខ ភ្នំពេញ 2BS-2617 បើកបរ​ដោយ​ឈ្មោះ ហាក់ ទី​ទី ភេទ​ប្រុស អាយុ​២៣​ឆ្នាំ រស់នៅ​ក្នុងភូមិ​រំពាត់​ជ្រូក ឃុំ​ដូន​សរ ស្រុក​ស្វាយ​ជ្រុំ ខេត្តស្វាយរៀង ដឹក​អ្នកដំណើរ​ចំនួន​៤​នាក់ (​ស្រី​២​នាក់​) សុទ្ធតែ​ជនជាតិ​ចិន ។
១-​ឈ្មោះ XIAO YUNING ភេទ​ប្រុស ឆ្នាំ​កំណើត 16-DEC-1985 កាន់​លិខិតឆ្លងដែន​លេខ EE6022275 (​រង​របួសធ្ងន់​) ។

២-​ឈ្មោះ CHEN YAN ភេទ​ស្រី ឆ្នាំ​កំណើត 5-AUG-1983 កាន់​លិខិតឆ្លងដែន​លេខ EC7974371 (​រង​របួសធ្ងន់​) ។
៣-​ឈ្មោះ ZHANG HUA ភេទ​ប្រុស ឆ្នាំ​កំណើត 13-AUG-1988 កាន់​លិខិតឆ្លងដែន​លេខ EB2209132 (​រង​របួសស្រាល​) ។
និង​ទី​៤-​ឈ្មោះ LIANG YING ភេទ​ស្រី ឆ្នាំ​កំណើត 22-OCT-1991 កាន់​លិខិតឆ្លងដែន​លេខ EE3105881 (​រង​របួសស្រាល​) ។ អ្នក​ទាំង​បួន​ស្នាក់​នៅ​កោះ​ពេជ្រ រាជធានី​ភ្នំពេញ ។

មុន​កើតហេតុ រថយន្ត​បាន​បើកបរ​តាម​បណ្តោយ​ផ្លូវ​ល្បឿន​លឿន​ពី​ទិស​ខាង​លិចទៅ​ទិស​ខាងកើត លុះ​ពេល​ធ្វើ​ដំណើរ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​បាន​រេ​ចង្កូត​ប៉ះ​របាំង​ចែក​ទ្រូងផ្លូវ​ខាងស្ដាំ បណ្ដាល​ឱ្យ​បុក​និង​បោក​ផ្ទប់​ខ្ទាត​រថយន្ត​មួយ​ចំហៀង​ខាងស្តាំ​បង្ក​ឱ្យ​រង​របួសធ្ងន់​មនុស្ស​២​នាក់ (​ស្រី​១​នាក់​) ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ដកំពង់ស្ពឺ និង​រង​របួសស្រាល​មនុស្ស​ចំនួន​២​នាក់ (​ស្រី​១​នាក់​) បញ្ជូន​ទៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ដកំពង់ស្ពឺ​ដែរ ។ ចំណែក​រថយន្ត​រង​ការ​ខូចខាត​កម្រិត​ធ្ងន់ នគរបាល​បាន​អូស​យក​ទៅ​រក្សា​ទុក​នៅ​ស្នាក់​ការ​បង់ប្រាក់​បញ្ជរ​កំពង់ស្ពឺ​ខាងកើត​ផ្លូវ​ល្បឿន​លឿន​(K26) រង់ចាំ​ធ្វើការ​ដោះស្រាយ​នៅ​ពេល​ក្រោយ ។

ចំពោះ​អ្នកបើកបរ​រថយន្ដ​ឈ្មោះ ហាក់ ទី​ទី នគរបាល​បាន​នាំ​មក​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​សំរោង​ទង និង​កសាង​សំណុំរឿង​ចាត់ការ​បន្ត​តាម​ផ្លូវច្បាប់ ៕