ខេត្តបន្ទាយមានជ័យ ៖ ករណីលួចរថយន្តមួយគ្រឿងបានត្រឹមតែជាង៣ម៉ោងនៅក្រុងប៉ោយប៉ែត ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលស្រុកស្វាយចេកសហការជាមួយកម្លាំងនគរបាលស្រុកថ្មពួកធ្វើការស្ទាក់ឃាត់ជនសង្ស័យ០១នាក់ និងវត្ថុតាងរថយន្ត០១គ្រឿង នៅវេលាម៉ោង៨និង២០នាទីព្រឹកថ្ងៃទី០៣ វិច្ឆិកា ឆ្នាំ២០២៥ នៅចំណុច ផ្លូវលំខាងលិចភូមិថ្មដែកកេះ ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។
លោកវរសេនីយ៍ឯក ជា ស្លូញ អធិការនគរបាលស្រុកស្វាយចេកបានឲ្យដឹងថា៖ ក្រោយពីទទួលបានព័ត៌មានពីនគរបាលក្រុងប៉ោយប៉ែត ថាមានករណីលួចរថយន្ត០១គ្រឿង ម៉ាក កាម៉ារីពណ៍ស សេរីឆ្នាំ 2007 សា្លកលេខ បន្ទាយមានជ័យ 2E: 8386 នៅវេលា ម៉ោង៥ ព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១៥ នៅចំណុចភូមិ. ផ្សារកណ្ដាល សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ 
លោកបានចាត់កម្លាំងនគរបាលស្រុកស្វាយចេក សហការជាមួយកម្លាំងនគរបាលស្រុកថ្មពួក ដើម្បីធ្វើការស្រាវជ្រាវស្ទាក់ឃាត់ខ្លួនជនសង្ស័យ ០១នាក់ឈ្មោះ យុន ដាវីត ភេទប្រុស អាយុ21ឆ្នាំ រស់នៅភូមិផ្សារកណ្ដាល សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងរថយន្ត០១គ្រឿងដែលមានភិនភាគដូចរថយន្តដែលបាត់ម៉ាក កាម៉ារីពណ៍ស ស៊េរីឆ្នាំ 2007 សា្លកលេខ បន្ទាយមានជ័យ 2E: 8386 នៅចំណុច ផ្លូវលំខាងលិចភូមិថ្មដែកកេះ ឃុំបន្ទាយឆ្មា ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។
លោកអធិការបានបញ្ជាក់ថា ជនសង្ស័យនិងរថយន្តមួយគ្រឿង បានប្រគល់ជូនកម្លាំងសមត្ថកិច្ចនគរបាលក្រុងប៉ោយប៉ែត ដើម្បីចាត់ការតាមនីតិវិធី ៕



                        
			         
				
ចែករំលែកព័តមាននេះ