ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ជាង​ម្នាក់​ឡើងជួសជុល​ធ្វើ​ស្លាក​ប៉ាណូ​ ប៉ះ​ចំខ្សែភ្លើង​ស្រា.ត​ឆ.ក់​ឆេះ​ខ្លោ.ច​ពេញ​ខ្លួន

1 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ជាង​ជួសជុល​ធ្វើ ស្លាក​ប៉ាណូ​ផ្សាយពាណិជ្ជកម្ម​របស់ក្រុមហ៊ុន​ទឹកដោះគោមួយ ស្រាប់តែ​​ត្រូវ​បាន​ចរន្តអគ្គិសនី​ឆក់​ឆេះ​ខ្លោច​ពេញ​ខ្លួន​រង​របួសធ្ង.ន់ ខណៈ​ពេល​ឡើង​លើ​ប​ង្គោ​ល​ប៉ាណូ​ធំ​មួយ ប៉ះ​ចំ​ខ្សែភ្លើង​ស្រាត​ហើយ​ត្រូវ​បាន​ក្រុម​ជាង​ដូច​គ្នា​ហៅ​រថយន្ត​ស្ទួ​ច​ច​នាំ​គ្នា​ជួយ​ទម្លាក់​រួច​បញ្ជូន​ទៅ​សង្គ្រោះ​។ ​ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​ថ្ងៃត្រង់​ ថ្ងៃទី​១៦​ ខែតុលា​…

រាជធានី​ភ្នំពេញ ៖ បុរស​ជាង​ជួសជុល​ធ្វើ ស្លាក​ប៉ាណូ​ផ្សាយពាណិជ្ជកម្ម​របស់ក្រុមហ៊ុន​ទឹកដោះគោមួយ ស្រាប់តែ​​ត្រូវ​បាន​ចរន្តអគ្គិសនី​ឆក់​ឆេះ​ខ្លោច​ពេញ​ខ្លួន​រង​របួសធ្ង.ន់ ខណៈ​ពេល​ឡើង​លើ​ប​ង្គោ​ល​ប៉ាណូ​ធំ​មួយ ប៉ះ​ចំ​ខ្សែភ្លើង​ស្រាត​ហើយ​ត្រូវ​បាន​ក្រុម​ជាង​ដូច​គ្នា​ហៅ​រថយន្ត​ស្ទួ​ច​ច​នាំ​គ្នា​ជួយ​ទម្លាក់​រួច​បញ្ជូន​ទៅ​សង្គ្រោះ​។

​ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​ថ្ងៃត្រង់​ ថ្ងៃទី​១៦​ ខែតុលា​ ឆ្នាំ​២០២៥​ នៅ​លើ​ប៉ា​​ណូ​ផ្សាយពាណិជ្ជកម្ម​មួយកន្លែង ​ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​១៩៨៦ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​ រាជធានី​ភ្នំពេញ​។

ជន​រង​គ្រោះ​រូប​នោះ​ភ្លាម​ៗ​ពុំ​ត្រូវ​គេ​ស្គាល់​អត្តសញ្ញាណ​ឡើយ​បាន​រង​របួស​ឆេះ​ខ្លោច​ពេញ​ខ្លួន​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​ចិន​ព្រៈ​កុ​សុ​មៈ ​ហៅ​មន្ទីរពេទ្យ​លោកសង្ឃ​។

តាម​ព័ត៌មាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ គេ​ឃើញ​ក្រុម​ជាង​ចំនួន​៤​នាក់​ជិះ​រថយន្ត​មួយ​គ្រឿង​បាន​នាំ​គ្នា​ឡើង​ទៅ​ជួសជុល​ធ្វើ​ស្លាក​ប៉ាណូ​ផ្សាយពាណិជ្ជកម្ម​របស់​ទឹកដោះគោ​មួយ ​នៅ​កន្លែង​កើតហេតុ​ ។ ​នៅ​ពេល​នោះ​គេ​ឃើញ​ក្រុម​ជាង ៣​នាក់​បាន​ឡើង​ទៅ​លើ​បង្គោល​ប៉ាណូ​និង​ម្នាក់​នៅ​ផ្នែក​ខាងក្រោម​។​ខណៈនោះ​ជាង​ម្នាក់​រង​គ្រោះ​ខាងលើ​ក៏​បាន​ប៉ះ​និង​ខ្សែភ្លើង​ស្រាត​ បណ្ដាល​ឱ្យ​ឆក់​បែក​ផ្កាភ្លើង​ឆាប់ឆេះ​ពេញ​ខ្លួន ​ហើយ​ដួល​សន្លប់​នៅ​លើ​បង្គោល​ប៉ាណូ​នោះ​។

តាម​ព័ត៌មាន​អោយ​ដឹង​ទៀត​ថា ភ្លាម​ៗ​ក្រុម​ជាង​រួមការ​ងារបាន​ហៅ​រថយន្ត​ស្ទូច​ដែល​ធ្វើ​ដំណើរ​ឆ្លងកាត់​នាំ​គ្នា​ជួយ​សង្គ្រោះ​ដោយ​ទម្លាក់​ជន​រង​គ្រោះ​ចុះ​ក្រោម​រួច​ចាត់ចែង​ទាក់ទង​ហៅ​រថយន្ត​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ដើម្បី​សង្គ្រោះ​។​ជន​រង​គ្រោះ​ស្ថិត​នៅ​ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ ដោយសារ​​ត្រូវ​ភ្លើង​ឆេះ​ខ្លោច​ពេញ​ដងខ្លួន​៕​