ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​បិទ​ដំណើរ​ការ​រដ្ឋាភិបាល​ធ្វើ​ឱ្យ​អាមេរិក​ខាត​បង់​១៥​ពាន់​លាន​ដុល្លារ​ក្នុង​មួយ​អាទិត្យ

2 ម៉ោង មុន

ទី​ក្រុង​វ៉ាស៊ីនតោន៖ គិត​ទៅ​ ចាប់​តាំង​ពី​អាមេរិក​បិទ​ដំណើរ​ការ​រដ្ឋាភិបាល​ដំបូង​កាល​ពី​ដើម​ខែ​តុលា​រហូត​មក​ដល់​ពេល​នេះ​មាន​រយៈ​ពេល​កន្លះ​ខែ​ហើយ​។ កាល​ពី​មុន​នេះ រដ្ឋ​មន្ត្រី​ក្រសួង​រតនា​គារ​អាមេរិក​ថ្លែង​ថា​ការ​បិទ​ដំណើរ​ការ​ធ្វើ​ឱ្យ​ប្រទេស​ជាតិ​ខាត​បង់​ថវិកា​១៥​ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ថ្ងៃ​ៗ​។ ប៉ុន្តែ​ក្រោយ​មក​ មន្ត្រី​ជាន់​ខ្ពស់​អាមេរិក​សូម​កែ​តម្រូវ​តួ​លេខ​នេះ​ឡើង​វិញ​ថា​ខាត​បង់​១៥​ពាន់​លាន​ដុល្លារ​ក្នុង​មួយ​សប្ដាហ៍​។ ដូច្នេះ​រយៈ​ពេល​ជាង​២​សប្ដាហ៍​កន្លង​ទៅ​នេះ​អាច​ខាតអស់​យ៉ាង​តិច​៣០​ពាន់​លាន​ដុល្លារ​។ រដ្ឋ​មន្ត្រី​ក្រសួង​រតនា​គារ​ លោក​ស្កត់​បឺសឹន…

ទី​ក្រុង​វ៉ាស៊ីនតោន៖ គិត​ទៅ​ ចាប់​តាំង​ពី​អាមេរិក​បិទ​ដំណើរ​ការ​រដ្ឋាភិបាល​ដំបូង​កាល​ពី​ដើម​ខែ​តុលា​រហូត​មក​ដល់​ពេល​នេះ​មាន​រយៈ​ពេល​កន្លះ​ខែ​ហើយ​។ កាល​ពី​មុន​នេះ រដ្ឋ​មន្ត្រី​ក្រសួង​រតនា​គារ​អាមេរិក​ថ្លែង​ថា​ការ​បិទ​ដំណើរ​ការ​ធ្វើ​ឱ្យ​ប្រទេស​ជាតិ​ខាត​បង់​ថវិកា​១៥​ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ថ្ងៃ​ៗ​។ ប៉ុន្តែ​ក្រោយ​មក​ មន្ត្រី​ជាន់​ខ្ពស់​អាមេរិក​សូម​កែ​តម្រូវ​តួ​លេខ​នេះ​ឡើង​វិញ​ថា​ខាត​បង់​១៥​ពាន់​លាន​ដុល្លារ​ក្នុង​មួយ​សប្ដាហ៍​។ ដូច្នេះ​រយៈ​ពេល​ជាង​២​សប្ដាហ៍​កន្លង​ទៅ​នេះ​អាច​ខាតអស់​យ៉ាង​តិច​៣០​ពាន់​លាន​ដុល្លារ​។

រដ្ឋ​មន្ត្រី​ក្រសួង​រតនា​គារ​ លោក​ស្កត់​បឺសឹន (Scott Bessent) និយាយ​ខុស​ពីរ​ដង​ពាក់​ព័ន្ធ​នឹង​តួ​លេខ​ខាត​បង់​នេះ​។ ទន្ទឹម​នឹង​នោះ លោក​សូម​អំពាវ​នាវ​​ឱ្យ​​ក្រុម​ប្រជា​ធិបតេយ្យ​ដើរ​តួ​ជា​អ្នកវីរ​បុរស​ស្នេហា​ជាតិ​​​រួម​ដៃ​គ្នា​​​​ជា​មួយ​ក្រុម​សា​ធារណ​រដ្ឋ​ដើម្បី​បិទ​បញ្ចប់​ការ​បិទ​ដំណើរ​ការ​រដ្ឋា​ភិបាល​។ មន្ត្រី​ម្នាក់​របស់​ក្រសួងរតនា​គារ​ដែល​ស្នើ​សុំ​មិន​បញ្ចេញ​ឈ្មោះ​ប្រាប់​ថា​តួ​លេខ​១៥​ពាន់​លាន​ដុល្លារ​ក្នុង​មួយ​សប្ដាហ៍​នោះ​ដោយ​យោង​ទៅ​លើ​របាយ​ការណ៍​របស់​ទី​ប្រឹក្សា​សេត​វិមាន​ទទួល​បន្ទុក​ខាង​ក្រុម​ប្រឹក្សា​សេដ្ឋ​កិច្ច​។​

លោក​ស្កត់​បឺសឹន​ថ្លែងនៅ​ក្នុង​សន្និ​សីទ​សា​ព័ត៌​មាន​ថា​កា​របិទ​ដំណើរ​ការ​រដ្ឋា​ភិបាល​ចាប់​ផ្ដើម​ធ្វើ​ឱ្យ​សេដ្ឋ​កិច្ច​របស់​អាមេរិក​អស់​ឥទ្ធិ​ពល​ជា​បណ្ដើរ​ៗ​ហើយ​។ សកម្ម​ភាព​វិនិយោគ​នៅ​ក្នុង​សេដ្ឋ​កិច្ច​អាមេរិក​ (រួម​ទាំង​ការ​វិនិ​យោគ​លើ​វិស័យ​បញ្ញា​សិប្ប​និម្មិត​​​) ​មាន​ស្ថិរ​ភាព​ជា​ធម្មតា​។ ប៉ុន្តែ​លោក​បឺសឹន​យល់​ថា​បើ​បន្ត​បិទ​រដ្ឋាភិបាល​បែប​នេះទៀត​អាច​នឹង​ធ្វើ​ឱ្យ​សេដ្ឋ​កិច្ច​ជាតិ​ដើរ​ធាក់​ថយ​ជា​មិន​ខាន​។ នេះ​បើ​តាម​ការ​ផ្សាយ​របស់​រ៉យ​ទ័រ​ និង​ប្រភព​ដទៃ​ទៀត​៕