ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្លាញ់​លែង​ជា​បញ្ហា​! ហេតុផល៣​យ៉ាង​ដែល​អ្នក​គួរតែ​ញ៉ាំ​ស៊ុត​លឿង​ដើម្បី​សុខភាព​ខួរក្បាល

1 ម៉ោង មុន

តើ​អ្នក​ធ្លាប់​ជា​មនុស្ស​ម្នាក់​ដែល បោះចោល​ស៊ុត​លឿង ដោយសារ​តែ​ខ្លាច​ជាតិ​ខ្លាញ់​ឬ កូ​លេ​ស្តេ​រ៉ូ​ល ដែរ​ឬទេ? បើ​ដូច្នេះ​មែន អ្នក​កំពុង​តែ​បាត់បង់​ឱកាស​ដ៏​ធំ​មួយ​ក្នុង​ការ​ទទួលយក​នូវ​សារធាតុចិញ្ចឹម​ដ៏​មាន​តម្លៃ​បំផុត​! មនុស្ស​ភាគច្រើន​យល់​ច្រឡំ​ថា ការ​បរិភោគ​ស៊ុត​លឿង​នឹង​ធ្វើ​ឲ្យ​កូ​លេ​ស្តេ​រ៉ូ​ល​ក្នុង​ឈាម​កើនឡើង​។ ប៉ុន្តែ​ការ​ពិត​គឺថា​៖…

តើ​អ្នក​ធ្លាប់​ជា​មនុស្ស​ម្នាក់​ដែល បោះចោល​ស៊ុត​លឿង ដោយសារ​តែ​ខ្លាច​ជាតិ​ខ្លាញ់​ឬ កូ​លេ​ស្តេ​រ៉ូ​ល ដែរ​ឬទេ? បើ​ដូច្នេះ​មែន អ្នក​កំពុង​តែ​បាត់បង់​ឱកាស​ដ៏​ធំ​មួយ​ក្នុង​ការ​ទទួលយក​នូវ​សារធាតុចិញ្ចឹម​ដ៏​មាន​តម្លៃ​បំផុត​!

មនុស្ស​ភាគច្រើន​យល់​ច្រឡំ​ថា ការ​បរិភោគ​ស៊ុត​លឿង​នឹង​ធ្វើ​ឲ្យ​កូ​លេ​ស្តេ​រ៉ូ​ល​ក្នុង​ឈាម​កើនឡើង​។ ប៉ុន្តែ​ការ​ពិត​គឺថា​៖

១. កូ​លេ​ស្តេ​រ៉ូ​ល​ក្នុង​ស៊ុត មិន​ដូច​កូ​លេ​ស្តេ​រ៉ូ​ល​ក្នុង​ឈាម​ឡើយ
កូ​លេ​ស្តេ​រ៉ូ​ល​នៅ​ក្នុង​ស៊ុត គឺ​ខុស​ពី កូ​លេ​ស្តេ​រ៉ូ​ល​ក្នុង​ឈាម (Blood Cholesterol)​។
ចំពោះ​មនុស្ស​ដែល​មាន​សុខភាព​ល្អ​ធម្មតា ការ​ទទួលទាន​កូ​លេ​ស្តេ​រ៉ូ​លតា​មរយៈ​អាហារ​មិន​ប៉ះពាល់​ដោយ​ផ្ទាល់​ដល់​កម្រិត​កូ​លេ​ស្តេ​រ៉ូ​ល​អាក្រក់ (LDL) ក្នុង​ឈាម​ខ្លាំង​នោះ​ទេ​។ ផ្ទុយ​ទៅ​វិញ ជាតិ​ខ្លាញ់​ឆ្អែត និង​ខ្លាញ់​បំ​លែង ទេ​ដែល​មាន​ឥទ្ធិពល​ខ្លាំង​ជាង​។

២. ស៊ុត​លឿង​សម្បូរ​សារធាតុចិញ្ចឹម
ការ​ចោល​ស៊ុត​លឿង​គឺ​ស្មើនឹង​ការ ខ្ជះខ្ជាយ​ធនធាន​អាហារូបត្ថម្ភ​ដ៏​មាន​តម្លៃ ព្រោះ​ស៊ុត​លឿង​ផ្ទុក​នូវ​អត្ថប្រយោជន៍​ជា​ច្រើន​ដែល​ស៊ុត​ស​មិន​មាន​៖

៣. ការ​ណែនាំ​សម្រាប់​ការ​ទទួលទាន​ប្រចាំ​ថ្ងៃ
ប្រសិនបើ​អ្នកមាន​សុខភាព​ល្អ​ធម្មតា (​មិន​មាន​ជំងឺ​រ៉ាំរ៉ៃ​ធ្ងន់ធ្ងរ​ដូច​ជា​ខ្លាញ់​ក្នុង​ឈាម ឬ​បេះដូង​) ការ​ទទួលទាន​ស៊ុត​ទាំងមូល​៖

ត្រឹម ១ ទៅ ២ គ្រាប់​ក្នុង​មួយ​ថ្ងៃ គឺជា​ទម្លាប់​សុខភាព​ដ៏​ល្អ​បំផុត និង​មាន​អត្ថប្រយោជន៍​ខ្លាំង​ណាស់​សម្រាប់​រាង​កាយ​របស់​អ្នក​!

ដូច្នេះ ចាប់ពី​ពេល​នេះ​ទៅ គួរ​ណាស់​តែ​ទទួលទាន​ស៊ុត​ទាំងមូល​! តើ​អ្នក​នឹង​ឈប់​ចោល​ស៊ុត​លឿង​ហើយ​ឬ​នៅ?

(​ប្រភព​៖ បរទេស​)