ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយក​រដ្ឋ​មន្ត្រី​បារាំង​អាច​កាន់​តំណែង​បន្ត​ទៀត​បន្ទាប់​ពី​ទទួល​បាន​សំឡេង​គាំទ្រ​គ្រប់​គ្រាន់​ក្នុង​សភា

13 នាទី មុន

ទីក្រុង​ប៉ារីស​៖​ នៅ​ទី​បំផុត​ នាយក​រដ្ឋ​មន្ត្រី​បារាំង​ លោក​សេ​បា​ត្យៀង​ ឡឺគ័រនូ (Sébastien Lecornu) ដែល​ពី​មុន​នេះ​ប្រុង​លា​លែង​ពី​តំណែង​ ប៉ុន្តែ​ឥឡូវ​នេះ​លោក​ទទួល​បាន​សំឡេង​​គាំទ្រ​គ្រប់​គ្រាន់​ពី​សភា​ដើម្បី​​​កាន់​តំណែង​ជា​បន្ត​ទៀត​។ រដ្ឋ​សភា​​បោះ​ឆ្នោត​រក្សា​តំណែង​លោក​ឡឺគ័រនូ​​ដើម្បី​ទុក​ឱកាស​ឱ្យ​លោក​​ធ្វើ​កិច្ច​ការ​ដ៏​ធំ១។​…

ទីក្រុង​ប៉ារីស​៖​ នៅ​ទី​បំផុត​ នាយក​រដ្ឋ​មន្ត្រី​បារាំង​ លោក​សេ​បា​ត្យៀង​ ឡឺគ័រនូ (Sébastien Lecornu) ដែល​ពី​មុន​នេះ​ប្រុង​លា​លែង​ពី​តំណែង​ ប៉ុន្តែ​ឥឡូវ​នេះ​លោក​ទទួល​បាន​សំឡេង​​គាំទ្រ​គ្រប់​គ្រាន់​ពី​សភា​ដើម្បី​​​កាន់​តំណែង​ជា​បន្ត​ទៀត​។ រដ្ឋ​សភា​​បោះ​ឆ្នោត​រក្សា​តំណែង​លោក​ឡឺគ័រនូ​​ដើម្បី​ទុក​ឱកាស​ឱ្យ​លោក​​ធ្វើ​កិច្ច​ការ​ដ៏​ធំ១។​ នោះ​គឺ​ការ​បញ្ចុះ​បញ្ចូល​បណ្ដា​គណ​បក្ស​នានា​នៅ​ក្នុង​រដ្ឋា​ភិ​បាល​ចម្រុះ​ជា​មួយ​គ្នា និង​គណ​បក្ស​ក្រៅ​រដ្ឋាភិបាល​ដើម្បី​គាំទ្រ​គម្រោង​ចំណាយ​ថវិកា​ជាតិ​​​ឆ្នាំ​២០២៦​។

នៅ​ពេល​លោក​ឡឺគ័រនូ​អាច​កាន់​តំណែង​ជា​បន្ត​ទៀត​បែប​នេះ​ក៏​អាច​ជួយ​សម្រាល​បន្ទុក​របស់​លោក​ម៉ាក្រុង​ខ្លះ​ៗ​ដែរ​។ កាល​ពី​មុន​នេះ​មាន​សេណា​រី​យោ​ធំ​ៗ​២​សម្រាប់​លោក​ម៉ាក្រុង​។ ទី​១លោក​ត្រូវ​ជ្រើស​រើស​នាយក​រដ្ឋ​មន្ត្រី​ថ្មី និង​ទី​២​លោក​ត្រូវ​រំលាយ​សភា​ដើម្បី​រៀង​ចំ​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​អ្នក​តំណាង​រាស្ត្រ​ឡើង​វិញ​។ មាន​ក្រុម​ខ្លះ​ចង់​ទាម​ទារ​ឱ្យ​លោក​ម៉ាក្រុង​ចុះ​ចេញ​ពី​តំណែងតែ​ម្ដង​​។ ប៉ុន្តែ​បញ្ហា​អស់​ទាំង​នេះ​លែង​ជា​ការ​អំពល់​ទុក្ខ​សម្រាប់​លោក​ត​ទៅ​ទៀត​ហើយ​​។

គិត​ទាំង​លើក​នេះ​ទៀត​ លោ​កឡឺគ័រនូ​ធ្លាប់​ហែល​ឆ្លង​ការ​កោះ​ប្រជុំ​សភា​ដើម្បី​បោះឆ្នោត​ដក​សេចក្ដី​ទុក​ចិត្ត​ទៅ​លើ​រូប​លោក​ចំនួន​ពីរ​ដង​រួច​មក​ហើយ​។ ម្ដង​ស្នើ​ឡើង​ដោយ​គណ​បក្ស​ឆ្វេង​និយម​ជ្រុល​របស់​បារាំង​ដែល​ជា​អ្នក​ប្រឆាំង​នឹង​នយោ​បាយ​របស់​លោក​ម៉ាក្រុង​យ៉ាង​ដាច់​ក្បាល​ដាច់​កន្ទុយ​ និង​ម្ដង​ទៀត​ស្នើ​ឡើង​ដោយ​គណ​បក្ស​សមាជ​ជាតិ​របស់​លោក​ស្រី​ម៉ារីន​ ឡឺ​ពែន (Marine Le Pen) និង​សម្ព័ន្ធ​មិត្ត​របស់​លោក​ស្រី​។

ទោះ​បី​លោក​ឡឺគ័រ​នូ​អាច​ឆ្លង​កាត់​ឧបសគ្គ​ទាំង​នេះ​ ប៉ុន្តែ​មិន​មែន​មាន​ន័យ​ថា​លោក​រួច​ចាក​ផុត​ទុក្ខ​ទាំង​ស្រុង​ទេ​។ ដើម្បី​ទទួល​បាន​ការ​គាំទ្រ​ដ៏​ពេញ​លេញ​ពី​សភា លោក​ត្រូវ​ថ្លឹង​ថ្លែង​ទៅ​លើ​កម្ម​វិធី​នយោបាយ​របស់​លោក​ម៉ាក្រុង​​ដ៏​ធំ​មួយ ប៉ុន្តែ​ដ៏​មិន​សូវ​ទទួល​បាន​ការ​គាំទ្រ​​​ នោះ​គឺ​ការ​ដំឡើង​អាយុ​ចូល​និវត្ត​។ សព្វ​ថ្ងៃ​នេះ​ ច្បាប់​នៅ​ប្រទេស​បារាំង​កំណត់​អាយុ​ចូល​និវត្ត​៦២​ឆ្នាំ​។ ប៉ុន្តែ​លោក​ម៉ាក្រុង​ចង់​ដំឡើង​ដល់​អាយុ​៦៤​ឆ្នាំ​ចាំ​ចូល​និវត្ត​៕​