រាជធានីភ្នំពេញ ៖ នគរបាលឃាត់ខ្លួនមនុស្សប្រុស-ស្រី«ជនបរទេស»មានចិន,វៀតណាម និងខ្មែរសរុបចំនួន២៥៧នាក់ និងដកហូតបានសារធាតុញៀនប្រភេទកេតាមីន រួមទាំងសម្ភារប្រើប្រាស់មួយចំនួនធំ ។
ប្រតិបត្តិការបង្ក្រាបគ្រឿងញៀន ធ្វើឡើងកាលពីវេលាម៉ោង១២និ៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៦ តុលា ឆ្នាំ២០២៥ រហូតដល់ព្រឹកនៅក្លិបយីហ« Cambodia Sky »ស្ថិតតាមបណ្ដោយផ្លូវ សបិត សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
ប្រតិបត្តិការបង្ក្រាបនេះ កម្លាំងជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនបានឃាត់ខ្លួនជនសង្ស័យចំនួន២៥៧នាក់ ក្នុងនោះ ជនជាតិខ្មែរ៦២នាក់ រួមមានបុគ្គលិក អនាម័យ ចុងភៅ និងជនជាតិចិន និងជនជាតិវៀតណាមចំនួន១៩៥នាក់ ដោយបានចាប់យកវត្ថុតាងគ្រឿងញៀនមួយចំនួនធំ, ឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀន និងទូរស័ព្ទដៃមួយចំនួនធំ ។
បច្ចុប្បន្ន ជនសង្ស័យទាំង២៥៧នាក់ ត្រូវបានឃាត់ខ្លួននៅមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដើម្បីសួរនាំនិងអនុវត្តតាមនីតិវិធី ៕
ចែករំលែកព័តមាននេះ