រាជធានីភ្នំពេញ ៖ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានធ្វើអធិបញ្ជាឱ្យព្រះរាជអាជ្ញា ប្តឹងឧទ្ធរណ៍ ចំពោះសាលក្រមសាលាដំបូងរាជធានីភ្នំពេញ ដែលសម្រេចផ្តន្ទាទោសលើជនជាប់ចោទឈ្មោះ ហ៊ុន ហេង ភេទប្រុស អាយុ៦១ឆ្នាំ ដាក់ពន្ធនាគារ កំណត់រយៈពេល០៣(បី)ឆ្នាំ ដោយទោសនេះ ត្រូវអនុវត្តទោសក្នុងពន្ធនាគាររយៈពេល ១ឆ្នាំ ទោសសល់ពីនេះត្រូវព្យួរ និងពិន័យជាប្រាក់ចំនួន ៤,០០០,០០០(បួនលាន)រៀល ពីបទ.បើកបរបង្កគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឱ្យស្លាប់ និងរបួសអ្នកដទៃ ប្រព្រឹត្តនៅចំណុចមុខក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មហាវិថីព្រះនរោត្តម ភូមិ១០ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥ ។
គួរបញ្ជាក់ឡើងវិញថា «ផ្តន្ទាទោស អតីតនាយកការិយាល័យភស្តុភារ ផឹកស្រវឹងបើកបរបុកស្លា.ប់ និងរបួស ដាក់ពន្ធនាគារ៣ឆ្នាំ អនុវត្ត១ឆ្នាំ ទោសនៅសល់ព្យួរ» កាលពីរសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ សាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមផ្តន្ទាទោសលើជនជាប់ចោទឈ្មោះ ហ៊ុន ហេង ភេទប្រុស អាយុ៦១ឆ្នាំ អតីតនាយកការិយាល័យភស្តុភារ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដាក់ពន្ធនាគារកំណត់ ៣ឆ្នាំ តែតម្រូវឲ្យអនុវត្តក្នុងពន្ធនាគារ០១ឆ្នាំ ទោសនៅសល់ត្រូវព្យួរ និងពិន័យជាប្រាក់ចូលថវិការរដ្ឋចំនួន ៤លានរៀល ពីបទ.បើកបរបង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យស្លាប់ និងរបួសអ្នកដទៃ ។
សាលក្រមប្រកាសជាសាធារណៈ ដោយលោក តុប ឈុនសុង ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ និងលោក លឹម ប៊ុនហេង ព្រះរាជអាជ្ញារង តំណាងអយ្យការ ចំពោះមុខជនជាប់ចោទ និងមេធាវី ការពារតាមផ្លូវច្បាប់ ។ សាលក្រមបានបើកផ្លូវ និងទុកពេលតាមការកំណត់សម្រាប់ភាគីណាមួយ ប្តឹងឧទ្ធរណ៍ បើមិនសុខចិត្តចំពោះការកាត់ក្តីនេះ ។ សំណុំរឿងខាងលើនេះ ត្រូវបានតុលាការលើកយកមកបើកសវនាការជំនុំជម្រះក្តី កាលពីព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥ ហើយបានលើកមកប្រកាសសាលក្រមផ្តន្ទាទោស លើជនជាប់ចោទនៅរសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥នេះ ។
សូមជម្រាបថា ៖ នារសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥ សាលាដំបូងរាជធានីភ្នំពេញ បានចេញសេក្តីប្រកាសព័ត៌មាន ស្តីពីចំណាត់ការ លើសំណុំរឿងពាក់ពន្ធនឹងករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យស្លាប់ និងរបួសអ្នកដទៃ ដោយមានខ្លឹមដូចតទៅ ៖
អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ មានកិត្តិយសសូមជម្រាបជូនដល់សាធារណជនជ្រាបថា នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥ សាលាដំបូងរាជធានីភ្នំពេញ បានចាត់ការលើសំណុំរឿងព្រហ្មទណ្ឌលេខ២៧០៧ ចុះថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥ ទាក់ទាក់នឹងករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយរថយន្ត០១គ្រឿងម៉ាក LEXUS RX400h ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2AQ.2188 បានបើកបរក្នុងស្ថានភាពស្រវឹង ដែលមានអត្រាជាតិអាល់កុល ០.៣៥ Mg/L បានបុកម៉ូតូកង់បីចំនួន០៣គ្រឿង ម៉ូតូចំនួន០១គ្រឿង និងរថយន្តចំនួន០១គ្រឿង បណ្តាលឲ្យស្លាប់ចំនួន១នាក់ និងរងរបួសចំនួន ៥នាក់ ។
ក្នុងករណីនេះមានជនត្រូវចោទឈ្មោះ ហ៊ុន ហេង ភេទប្រុស អាយុ ៦១ឆ្នាំ ត្រូវបានចោទប្រកាន់ពីបទ “បើកបរបង្កគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឲ្យស្លាប់ របួសអ្នកដទៃ និងបើកបរស្ថិតក្នុងស្ថានភាពស្រវឹង” ប្រព្រឹត្តនៅចំណុចមុខក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លើមហាវិថីព្រះនរោត្តម ភូមិ១០ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥ បទល្មើសព្រហ្មទណ្ឌ ដែលមានចែង និងផ្តន្ទាទោសតាមមាត្រា ៨៣ កថាខណ្ឌទី២ ចំណុច ខ ចំណុច គ និងមាត្រា ៨៥ កថាខណ្ឌទី២ ចំណុច ខ និងចំណុច គ នៃច្បាប់ស្តីពីចរាចរ ណ៍ផ្លូវគោក ។
បន្ទាប់ពីបានសួរចម្លើយជនត្រូវចោទ និងពិនិត្យភស្តុតាង ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនបណ្តោះអាសន្នជនត្រូវចោទឈ្មោះ ហ៊ុន ហេង ដើម្បីបន្តការស៊ើបសួរតាមនីតិវិធីច្បាប់ ។
ចំពោះករណីបើកបរក្នុងស្ថានភាពស្រវឹងបង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យស្លាប់ និងរបួសអ្នកដទៃ តុលាការបាន និងបន្តអនុវត្តច្បាប់ឲ្យបានត្រឹមត្រូវ និងម៉ឺងម៉ាត់ ដោយពុំមានការលើកលែង ។
សូមជម្រាបថា ៖ លោក ហ៊ុន ហេង បានបើករថយន្តបុករះ ពីក្រោយបណ្តាលឲ្យមនុស្សស្លាប់ និងរបួសជាច្រើននាក់ ត្រូវ បានរៀបចំនីតិវិធី បញ្ជូនទៅតុលាការនាព្រឹកថ្ងៃទី១៧ ឧសភា ព្រមទាំងអនុវត្តនៅបទពិន័យនគរបាលជាតិកម្ពុជា បណ្ដេញចេញពីក្របខណ្ឌផងដែរ ។ នេះបើតាមឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរង នគរបាលជាតិ និងជា ស្នងការនគរបាល រាជធានីភ្នំពេញ ។
លោកស្នងការនគរបាល ជួន ណារិន្ទ បានសរសេរលើបណ្តាញសង្គមយ៉ាងដូច្នេះថា «ខ្ញុំបាទសូមគោរពជូនមហាជនមេត្តាជូនជ្រាបថា ប៉ុន្មានថ្ងៃនេះ មានការជជែកវែកញែកច្រើនលើករណីគ្រោះថ្នាក់ចរាចរណ៌ កាលពីរសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥ មុខក្រសួងមហាផ្ទៃ ធ្វើឲ្យមានអ្នករបស់ធ្ងន់ស្រាល និងបាត់បង់ជីវិត បង្កឡើងដោយនគរបាលរាជធានី ឈ្មោះ ហ៊ុន ហេង» ។ ខ្ញុំសូមជំរាបជូនថា ភ្លាមៗ ខ្ញុំបាទបញ្ជាឲ្យជំនាញ និងមូលដ្ឋានចុះដល់កន្កែងកើតហេតុ គឺចាត់ចែងឃាត់ខ្លួនអ្នកបង្ក សង្គ្រោះអ្នករបួស និងរៀបចំសណ្ដាប់ធ្នាប់ ។ សូមមហាជនជ្រាបថា ច្បាប់ គឺមិនបានបែកចែកវណ្ណៈនោះទេ គឺអនុវត្តដូចគ្នា ស្មើភាពគ្នា (ខ្ញុំមិនដែលលើកលែងទេ) ។ លោកបានបញ្ជាក់ទៀតថា «ពេលនេះឈ្មោះ ហ៊ុន ហេង បានរៀបចំនីតិវិធី បញ្ជូនទៅតុលាការ នាព្រឹកនេះ ព្រមទាំងអនុវត្តនូវបទពិន័យ នគរបាលជាតិកម្ពុជា បណ្ដេញចេញពីក្របខ័ណផងដែរ» ។
សូមជម្រាបថា ប្រធាការិយាល័យភស្តុភា នៃស្នងការដ្ឋាន នគរបា លរាជធានីភ្នំពេញ គឺលោកវរៈសេនីយ៍ឯក ហ៊ុន ហេង បានបើក រថយន្តបុករះពីក្រោយ វេលាម៉ោង ២ រសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥ ចំណុចស្តុបមុខក្រសួងមហាផ្ទៃ តាមបណ្តោយមហាវិ ថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី ភ្នំពេញ ដោយជនបង្កបើករថយន្តក្នុងល្បឿនលឿន បុករះទៅលើ ម៉ូតូកង់បី និងរថយន្ត បណ្ដាលឱ្យមានអ្នកស្លាប់ម្នាក់ភ្លាម ៗ ។
តាមប្រភពព័ត៌មានដែលទទួលបានជនបង្កបានចេញពីផឹកស៊ី នៅសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ លោកសក្តិ៥ ហ៊ុន ហេង ជាប្រធាការិយាល័យភស្តុភា នៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ បានបើកបុកបណ្ដាលឲ្យជនរងគ្រោះ ម្នាក់ស្លាប់ក្នុងថ្លុកឈាម ក្នុងចំណោមជនរងគ្រោះច្រើននាក់ដែល រងរបួស ។
ជនរងគ្រោះដែលស្លាប់មានឈ្មោះ រៀន សុនឿន ភេទប្រុស អា យុ៤៩ ឆ្នាំ ស្នាក់នៅសង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ក្នុងករណីបុករះនេះក៏បណ្ដាលឲ្យខូចខាត ម៉ូតូ ១ គ្រឿង កង់បីឥណ្ឌា២ គ្រឿង និងរថយន្តព្រុស ១ គ្រឿង ផង ដែរ ខណៈអ្នកបើករថយន្ដ បង្កត្រូវបានកម្លាំងនគរបាលឃាត់ខ្លួន ភ្លាម ៗ ក្រោយបង្កហេតុ ។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឱ្យដឹងថា មុនកើតហេតុគេ ឃើញនាយនគរបាលរូបនេះ បើករថយន្តម៉ាកឡិចស៊ីស 400h ពណ៌ ទឹកមាស ពាក់ស្លាក លេខ ភ្នំពេញ 2AQ-2188 បើកបរ ចុះពីលើស្ពានអាកាសក្បាលថ្នល់ ក្នុងទិសដៅទៅវិមានឯករាជ្យ ។ ខណៈបើករថយន្តចុះពីលើស្ពានអាកាសក្បាលថ្នល់ បានបន្តិច រថយន្តនោះក៏រេចង្កូតទៅបុករះម៉ូតូ ១គ្រឿង រថយន្តព្រុស និង កង់បីឥណ្ឌា២ គ្រឿងទៀត ធ្វើឲ្យបុរសជាអ្នកបើកម៉ូតូកង់បីឥណ្ឌា ម្នាក់ស្លាប់ភ្លាម ៗ
ហើយរថយន្ដបង្កក៏បន្តទៅបុកបង្គោលដែក និង ដើមឈើ ១ដើមទៀត ទើបធ្វើឲ្យរថយន្តនោះទៅមុខលែងរួច ។
ក្រោយកើតហេតុ ជនបង្កមិនបានគេចខ្លួនទៅណាទេ និង ត្រូវ បានកម្លាំងសមត្ថកិច្ចមូលដ្ឋាន ចុះទៅឃាត់ខ្លួនមកកាន់ អធិការ ដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីសាកសួរបន្ថែម និងចាត់ការតាមផ្លូវច្បាប់ ។ ចំណែកសព ជនរងគ្រោះត្រូវបានប្រគល់ឲ្យក្រុម គ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ៕
ចែករំលែកព័តមាននេះ